Home ព័ត៌មានអន្តរជាតិ អំពើពុករលួ.យ និង​ការរត់ពន្ធថ្នាំញៀ.ន ធ្វើឱ្យ Anutin ក្រពុលមុខខ្លាំងប្រញាប់ចាត់វិធានការក្តៅកុំឱ្យថៃអាម៉ាស់

អំពើពុករលួ.យ និង​ការរត់ពន្ធថ្នាំញៀ.ន ធ្វើឱ្យ Anutin ក្រពុលមុខខ្លាំងប្រញាប់ចាត់វិធានការក្តៅកុំឱ្យថៃអាម៉ាស់

100
0

ការប្រព្រឹត្តអំពើពុករលួ.យក្នុងប្រទេស និងការរត់ពន្ធថ្នាំញៀ.នឆ្លងដែនវាយលុកកាន់តែខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីថៃ អង្គុយលែងសុខ! បញ្ហាទាំងពីរនេះកំពុងបង្កក្តីបារម្ភ និងក្លាយជាដុំថ្មយ៉ាងធ្ងន់សង្កត់លើទ្រូងលោក Anutin Charnvirakul ក្នុងនាមជាអ្នកដឹកនាំក្រពុលមុខយ៉ាងខ្លាំង រកព្រលឹងមិនឃើញ ពីព្រោះមិនត្រឹមតែបំផ្លា.ញមុខមាត់ប្រទេសថៃប៉ុណ្ណោះទេ គឺវាបង្ហាញពីចន្លោះប្រហោងនៃច្បាប់ ដែលទាមទារឱ្យចាត់ការក្តៅជាបន្ទាន់។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ MGR Online កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី Anutin បានបង្ហាញការមិនពេញចិត្ត និងក្រពុលមុខយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួ.យក្នុងការប្រឡងចូលមន្ត្រីរាជការថ្នាក់មូលដ្ឋាន និងករណីរត់ពន្ធថ្នាំញៀ.នឆ្លងដែនពីប្រទេសថៃទៅកាន់អូស្ត្រាលី កើនឡើងមិនឈប់ឈរ។ លោកបញ្ជាឱ្យមានការស៊ើបអង្កេត និងចាត់វិធានការក្តៅជាបន្ទាន់ ដើម្បីកុំឱ្យខូចខាតមុខប្រទេសជាតិ។

ថ្មីៗនេះ ប្រទេសថៃមានរឿងអាស្រូវពុករលួយប្រឡងចូលមន្ត្រីរាជការថ្នាក់មូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចរកឃើញបណ្តាញពុករលួយដ៏ធំមួយបានកែប្រែពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជួយបេក្ខជនជាង ៣,០០០នាក់ ប្រឡងជាប់ជាមន្ត្រីរាជការថ្នាក់មូលដ្ឋានដោយទទួលបានប្រាក់ខែដំបូងចំនួន ៤៥០ដុល្លារ ជាថ្នូរនឹងប្រាក់សំណូកចន្លោះពី ៩,៦០០ ទៅ ២៤,០០០ដុល្លារក្នុងម្នាក់។

ករណីអំពើពុករលួយ លោក Anutin បានបញ្ជាឱ្យដកតំណែងអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋានភ្លាមៗ និងដាក់មន្ត្រីជាន់ខ្ពស់ ៥នាក់ ឱ្យស្ថិតក្រោមការស៊ើបអង្កេត។ ចំពោះការចាត់វិធានការក្តៅលើលទ្ធផលប្រឡង លោកប្រកាសលុបចោលលទ្ធផលប្រឡងផ្នែកណាពាក់ព័ន្ធនឹងការបន្លំ ហើយបេក្ខជនណាដែលចូលធ្វើការដោយសារការសូកប៉ាន់ ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋភ្លាមៗ គ្មានការលើកលែងឡើយ។

ដោយឡែក ការរត់ពន្ធថ្នាំញៀនពីប្រទេសថៃកើនឡើងនៅតាមអាកាសយានដ្ឋានអូស្ត្រាលី លោក Anutin ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួននារីជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Melbourne និងខកចិត្តករណីស្ត្រីជនជាតិបារាំងម្នាក់ទៀតលាក់ថ្នាំញៀនធ្វើដំណើរចេញពីប្រទេសថៃ។ ករណីទាំងពីរនេះធ្វើឱ្យខូចមុខមាត់ប្រទេសថៃបំផុត ខណៈថៃចង់ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ប្រចាំតំបន់។

ទោះជាថ្ងៃកើតហេតុនោះ លោកកំពុងបំពេញភារកិច្ចនៅប្រទេសបារាំងក៏ដោយ ក៏លោកបញ្ជាឱ្យភ្នាក់ងារបង្ក្រាបគ្រឿងញៀន និងក្រុមហ៊ុនអាកាសចរណ៍ថៃ (AoT) រៀបចំការប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហារត់ពន្ធថ្នាំញៀន។ លោកក៏បានបញ្ជាឱ្យផ្លាស់ប្តូរ និងរឹតបន្តឹងប្រព័ន្ធស្កេន រួមទាំងការត្រួតពិនិត្យអីវ៉ាន់របស់អាកាសយានិក និងបុគ្គលិកអាកាសចរណ៍គ្រប់រូបដែលបម្រើការលើយន្តហោះ ដោយគ្មានការអនុគ្រោះ។ លោកថា ថៃមិនមែនជាប្រទេសរត់ពន្ធគ្រឿងញៀនទេ ហើយជនប្រពឹត្តល្មើសនឹងត្រូវជាប់ពន្ធនាគារមួយជីវិត ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយដាច់ខាត។

សូមបញ្ជាក់ថា អាកប្បកិរិយារបស់លោក Anutin នាពេលនេះ អង្គុយលែងសុខហើយ ដោយសារប្រទេសថៃកើតរឿងអាស្រួវមិនឈប់ឈរ ទាំងអំពើពុករលួយស៊ីសំណូក និងការរត់ពន្ធថ្នាំញៀនឆ្លងដែនទៅអូស្ត្រាលី ដែលបញ្ហាទាំងពីរកំពុងបំផ្លាញមុខមាត់ប្រទេសថៃ ឱ្យរងការអាម៉ាស់ពេញពិភពលោក។ រឿងអាស្រូវទាំងនេះ ក៏បង្ហាញពីចំណាត់ការរបស់រដ្ឋាភិបាលថៃនៅមានភាពទន់ខ្សោយក្នុងការបង្ក្រាបបទល្មើស៕