Home ព័ត៌មានអន្តរជាតិ រដូវកាល World Cup៖ ម៉ាឡេស៊ីចាប់ខ្លួនអ្នកភ្នាល់បាល់ ៣៣១ នាក់ បំបែកសម្បុកល្បែងស៊ីសង

រដូវកាល World Cup៖ ម៉ាឡេស៊ីចាប់ខ្លួនអ្នកភ្នាល់បាល់ ៣៣១ នាក់ បំបែកសម្បុកល្បែងស៊ីសង

113
0

គាំទ្រកីឡាសម្រាប់ការកម្សាន្ត តែយូរទៅៗបែរជាអស់អ្វីៗគ្រប់យ៉ាងដោយសារកីឡាទៅវិញ! បញ្ហាដ៏គួរឲ្យបារម្ភនេះបានជំរុញឲ្យអាជ្ញាធរម៉ាឡេស៊ីកាលពីថ្មីៗនេះ បើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីវាយបំបែកនិងបិទចោលនូវគេហទំព័រល្បែងអនឡាញខុសច្បាប់ចំនួន 185 វេបសាយ ព្រមទាំងចាប់ខ្លួនមេខ្លោង និងបក្សពួកបាន 331 នាក់ភ្លាមៗ ដែលឆ្លៀតឱកាសបើកសម្បុកបោ.កប្រាស់តាមរយៈការភ្នាល់បាល់ទាត់ពិភពលោក FIFA World Cup 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbz66MnfObmSHta1O_OcDMu6obfJFlmp6ngzvnFVGH1U8afeHgUpC_HBlZGUYuP9gTrFnp0tJ-XIV2rEE1NY7MB11ujUT61q2zNC6rXHK45Uk0e25Q9wAZirXm3cBUSM5fBn9Li-wo0kbIfKI_cc6HbqGIX3Y1F0SKqlGsFcPzfScizBZs_BtUqn_2RUE/s1000/photo_2026-07-02_13-57-11.jpg

យោងតាមរបាយការណ៍ផ្លូវការពីនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ (CID) នៃប្រទេសម៉ាឡេស៊ី កម្លាំងសមត្ថកិច្ចបានបើកការឆ្មក់ចូលបង្ក្រាបចំគោលដៅ និងមជ្ឈមណ្ឌលប្រតិបត្តិការល្បែងបានចំនួន 293 កន្លែងផ្សេងគ្នានៅទូទាំងប្រទេស។ នៅក្នុងចំណោមជនសង្ស័យទាំង 331 នាក់ដែលត្រូវឃាត់ខ្លួន មានបុរស 312 នាក់ និងស្ត្រី 19 នាក់ ដោយក្នុងនោះរួមមានពលរដ្ឋម៉ាឡេស៊ី 234 នាក់ និងជនបរទេសចំនួន 97 នាក់ផ្សេងទៀត។ នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ សមត្ថកិច្ចបានដកហូតសាច់ប្រាក់សុទ្ធភ្លាមៗចំនួនជាង 145,000 រីងហ្គីត (ប្រមាណ 35,000 ដុល្លារអាម៉េរិក) ព្រមទាំងឧបករណ៍បច្ចេកវិទ្យា កុំព្យូទ័រ និងទូរសព្ទដៃជាច្រើនគ្រឿងដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់គ្រប់គ្រងគណនីភ្នាល់របស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmnr8bkdeiRYxvl_cjUhviFtrul6IndwalPa0EwwCjxGShANz0DSNmH6q9sZgWq1hmEu6ca32fJLUWKKiwdVxxSOIncZP-iF8bm0b_BLI6OEaqC5aZEi-DqGcTcXWXzxXt1k1NEBopyHwUE72xkBQVvWYwpGgCjvQCKzWC-9N5hFCPZ79epWCmgZnfp44/s620/photo_2026-07-02_13-57-10.jpg

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ តាមរយៈការត្រួតពិនិត្យប្រព័ន្ធបណ្តាញឌីជីថលរបស់មជ្ឈមណ្ឌលល្បែងទាំងនោះ សមត្ថកិច្ចបានរកឃើញទំហំទឹកប្រាក់ចរាចរណ៍ដែលកំពុងចាក់ភ្នាល់ខុសច្បាប់ មានតម្លៃសរុបរហូតដល់ទៅជាង ២,៦៣ លានរីងហ្គីត (ប្រមាណជិត ៦៥ ម៉ឺនដុល្លារអាម៉េរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvOgYBB0qTvVV3AvfOKbWMxD6qVmqOwE74j_-eDu-qW05abcdvV0Nw0TQcq1QDaj3KtPYo7aT161Hqsq1RUzg2qLOCOKnUUPgjHrI5fTydlCe7DKbaBV1hd7eDPYp3fzcWuz-wQJ3drICtYYyHN6OleqX9xbiICTT7WFZoduGuJkfNXsn9ry5_6NEDTs/s739/photo_2026-07-02_13-57-11%20(2).jpgដើម្បីកាត់ផ្តាច់ខ្សែបណ្តាញល្បែងអនឡាញបោកបញ្ឆោតនេះ នគរបាលជាតិបានសហការជាមួយគណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) ដើម្បីវាយកម្ទេច និងលុបចោលរាល់គេហទំព័រ កម្មវិធីទូរសព្ទ និងគណនីបណ្តាញសង្គមទាំង ១៨៥ នោះចោលភ្លាមៗ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងស្ថិតក្រោមការឃុំខ្លួនយ៉ាងតឹងរ៉ឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ក្រោមការស៊ើបអង្កេតនៃច្បាប់ស្តីពីការភ្នាល់ឆ្នាំ១ និងច្បាប់ប្រឆាំងការលាងលុយកខ្វក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJiSFHzOSHMDUImBwACmhearR0jnyWRWBBihNkojFxYSF_AfrzRsIBkSmXZ-lBlzyO9_nIjq9E6Gr3z48bwK4s48p_rp3iZTjKgm4BrOUSB6kMl-8lU4B27Ac0iY9pMkAFKkYswP-DlwUZNeIR9mPUX0XKIskWmneUv0y4-Sjzn4g8xOdoX6d5Fy8qBoE/s765/photo_2026-07-02_13-57-10%20(2).jpg

ជារួមមក ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំរបស់ម៉ាឡេស៊ីនៅពេលនេះ គឺជាសារព្រមានដ៏មានឥទ្ធិពលមួយទៅកាន់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដែលកំពុងឆ្លៀតឱកាសកេងចំណេញ និងបំផ្លាញសន្តិសុខសង្គម។ ទោះបីជាការប្រកួត World Cup នាំមកនូវភាពសប្បាយរីករាយផ្នែកកីឡា ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនអត់ឱនឡើយចំពោះសកម្មភាពល្បែងស៊ីសងដែលបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋ ហើយយុទ្ធនាការបោសសម្អាតតាមប្រព័ន្ធអនឡាញនេះ នឹងត្រូវបន្តធ្វើឡើងយ៉ាងក្តៅគគុក រហូតដល់ការប្រកួតផ្តាច់ព្រ័ត្រត្រូវបានបញ្ចប់ជាស្ថាពរ៕