ចិត្តដាច់ពេកហើយ! ជំនួសឱ្យផ្កាកុលាប និងការទះដៃអបអរសាទរ ការវិលត្រឡប់មកដល់មាតុភូមិវិញរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បរិយាកាសនៅឯព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន បានប្រែជាមានភាពតានតឹងខ្លាំង រហូតដល់ថ្នាក់កងកម្លាំងនគរបាលជាង ១៦០ នាក់ ត្រូវបានពង្រាយជាបន្ទាន់បង្កើតជារបងមនុស្ស ដើម្បីការពារសុវត្ថិភាពជូនកីឡាករពីការយារយី និងការវា.យប្រហារពីសំណាក់ក្រុមអ្នកគាំទ្រជ្រុលនិយម ដែលខឹ.ងសម្បារនឹងរាជ័យយ៉ាងអាម៉ាស់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
ការធ្លាក់ត្រឹមវគ្គចែកពូលក្រោមស្នាដៃក្រុមម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង បានធ្វើឱ្យមហាជនកូរ៉េខាងត្បូងមិនអាចទទួលយកបានឡើយ។ ក្រុមអ្នកគាំទ្ររាប់រយនាក់បានមកចូលចតរង់ចាំនៅព្រលានយន្តហោះតាំងពីម៉ោង ៤ ព្រឹក ប៉ុន្តែមិនមែនមកដើម្បីទទួលស្វាគមន៍នោះទេ គឺមកដើម្បីស្រែកហោកញ្ជ្រៀវ ជេរប្រមាថ និងស្រែកទាមទារឱ្យគ្រូបង្វឹកលោក Hong Myung-bo ចុះចេញពីតំណែងជាបន្ទាន់។
.jpg)
ទិដ្ឋភាពដ៏រន្ធត់បំផុតនោះគឺ ក្រុមបាតុករបានលើកបដាខ្មៅធំៗដែលមានខ្លឹមសារថា «បាល់ទាត់កូរ៉េបានស្លាប់ហើយ» ព្រមទាំងមានការបង្ហាញនិមិត្តសញ្ញាកាន់ទុក្ខ និងផ្កាពិធីបុណ្យសពដែលប្រើប្រាស់ឡូហ្គោរបស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ទៀតផង ដែលនេះជាការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរមកលើកីឡាករ។.jpg)
ព្រឹត្តិការណ៍ដ៏ចម្រូងចម្រាស់នេះ បានបង្ខំឱ្យអាជ្ញាធរសម្រេចចិត្តលុបចោលពិធីសន្និសីទកាសែត និងពិធីទទួលស្វាគមន៍ផ្លូវការនៅព្រលានយន្តហោះជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០០២ មក ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយហិង្សា។ ខណៈដែលប្រធានក្រុម Son Heung-min បានត្រឹមឈរឱនក្បាលសុំទោសប្រជាជាតិទាំងទឹកមុខក្រៀមក្រំ យុទ្ធនាការលើបណ្តាញសង្គមក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយមតិខ្លះរិះគន់ថាទង្វើអ្នកគាំទ្រនៅព្រលានយន្តហោះគឺហួសហេតុពេក ខណៈមតិភាគច្រើនយល់ថាវាជាលទ្ធផលសមស្របដែលសហព័ន្ធបាល់ទាត់ត្រូវទទួល ព្រោះតែការដឹកនាំដ៏ទន់ខ្សោយដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះវិស័យកីឡាជាតិលើឆាកអន្តរជាតិ៕










