ថៃកំពុងបង្កើតរបត់កំណែទម្រង់ប្រព័ន្ធយោធាថ្មីមួយយ៉ាងគួរឱ្យកត់សម្គាល់ ដោយសម្រេចទម្លាក់កញ្ចប់ថវិការហូតដល់ទៅជាង ៤៤ លានដុល្លារអាមេរិក បើកយុទ្ធនាការជ្រើសរើសកម្លាំងទាហានស្ម័គ្រចិត្តថ្មីចំនួន ២៥,០០០ នាក់ ក្នុងទម្រង់ល្បឿនលឿន និងទាន់សម័យបំផុត ដើម្បីកសាងជួរកងទ័ពដែលពោរពេញដោយសមត្ថភាព និងការស្ម័គ្រចិត្តពិតប្រាកដចំពេលដែលស្ថានភាពសន្តិសុខនិងភូមិសាស្ត្រនយោបាយក្នុងតំបន់កំពុងមានការប្រែប្រួល។

យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងការពារជាតិថៃ គោលបំណងចម្បងនៃការចំណាយទុនដ៏មហិមានេះ គឺដើម្បីកាត់បន្ថយ និងលុបបំបាត់ជាជំហានៗនូវប្រព័ន្ធកាតព្វកិច្ចយោធាបែបចាស់ ដែលតម្រូវឱ្យបុរសថៃគ្រប់អាយុត្រូវមកចាប់ឆ្នោតខ្មៅ-ក្រហមដោយបង្ខំ។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ កងទ័ពថៃចង់ងាកមកពង្រឹងប្រព័ន្ធ «យោធាស្ម័គ្រចិត្តអាជីព» វិញ ដោយសារយុវជនដែលដាក់ពាក្យចូលរួមដោយស្ម័គ្រចិត្ត គឺមានស្មារតី និងមានសក្តានុពលខ្ពស់ក្នុងការទទួលយកការបណ្តុះបណ្តាលបច្ចេកវិទ្យាយោធាទំនើបៗ។
យុទ្ធនាការរើសទាហានថ្មីយ៉ាងប្រញាប់ប្រញាល់ក្នុងទ្រង់ទ្រាយធំរបស់ថៃនាពេលនេះ ត្រូវបានក្រុមអ្នកតាមដានសន្តិសុខតំបន់អាស៊ាន ធ្វើការវាយតម្លៃថា មិនត្រឹមតែជាការកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការត្រៀមលក្ខណៈបង្កើនកម្លាំងយោធាបម្រុងឱ្យបានលឿនបំផុត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតាមព្រំដែនជុំវិញតំបន់។.jpg)
ដូចគ្នានេះវាក៏ត្រូវបានគេមើលឃើញផងដែរថា គឺជាចំណាត់ការដ៏ប្រញាប់ប្រញាល់ ដែលធ្វើឡើងស្របតាមការចេញច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា និងការចាប់បញ្ជូនក្មេងទំនើងជិត ១ពាន់នាក់ឱ្យទៅជួយសម្រួលការងារនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលកត្តានេះបានទាក់ទាញក្រសែភ្នែករបស់ភាគីថៃងាកមកសម្លឹងមើល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់លើចលនាយោធាជួរមុខរបស់កម្ពុជា។.jpg)
សូមបញ្ជាក់ថា ការប្រកាសរៀបចំសណ្តាប់ធ្នាប់កម្លាំងរបស់ខ្មែរ បានក្លាយជាសម្ពាធផ្លូវចិត្តបង្ខំឱ្យថៃត្រូវត្រៀមលក្ខណៈបង្កើនកម្លាំងយោធាបម្រុងឱ្យបានលឿនបំផុត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតាមព្រំដែនជុំវិញតំបន់។ ការងាកមកប្រើយុទ្ធសាស្ត្រលើកទឹកចិត្តជាសាច់ប្រាក់ជាជាងការបង្ខិតបង្ខំ បានក្លាយជាគំរូថ្មីមួយនៃប្រព័ន្ធការពារជាតិក្នុងតំបន់ ខណៈដែលមហាជនកំពុងរង់ចាំអ៊ុតមើលថា តើកម្លាំងទ័ពស្ម័គ្រចិត្តជំនាន់ថ្មីនេះ នឹងអាចជួយពង្រឹងឥទ្ធិពលយោធារបស់ថៃបានកម្រិតណា៕










