ធម្មតាសារជាតិជាចោរតែងតែព្យាយាមរកលេសបំភ្លៃ ដើម្បីលាក់បាំងការពិតដូច្នេះឯង! ជាក់ស្ដែងបើតាមរបាយការណ៍ពីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់បានអះអាងថា យោធាថៃ កំពុងគូសវាសខ្សែបន្ទាត់ព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលពួកគេលួ.ចចូលកាន់កាប់ដោយខុសច្បាប់ទៅក្នុងដីថៃ ទោះបីភស្តុតាងផ្កាយរណបបានបង្ហាញយ៉ាងច្បាស់ថាតំបន់មួយចំនួនរួមទាំង ប្រាសាទខ្នារ តាមាន់ តាក្របី ស្ថិតក្នុងដីខ្មែរក៏ដោយ។
.jpg)
យោងតាមរបាយការណ៍ជាក់ស្តែងដែលដកស្រង់ចេញពីប្រសាសន៍ថ្លែងការណ៍ដ៏មានទម្ងន់របស់ លោក អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលាតត្រដាងថា យោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលតំបន់ឈ្លានពាននៅតាមបណ្តោយព្រំដែន ជាពិសេសប្រាសាទខ្នារ និងប្រាសាទតាមន្តធំ ឱ្យទៅជាដីថៃ។ លោកបានសង្កត់ធ្ងន់ថា សូម្បីផែនទីសេរី L7017 ដែលថៃប្រើប្រាស់ឯកតោភាគី ក៏បង្ហាញថាប្រាសាទទាំងនោះស្ថិតក្នុងទឹកដីកម្ពុជា ដែលឆ្លុះបញ្ចាំងពីចេតនាលបលួចកែប្រែខ្សែបន្ទាត់ព្រំដែន។.jpg)
លោក អ៊ិត សុត្ថា គូសបញ្ជាក់បន្ថែមទៀតថា៖« សូម្បីផែនទីសេរ៊ី L7017 (មាត្រដ្ឋាន១/៥០០០០)ដែលថៃបានគូសដោយឯកតោភាគី ហើយបានប្រើប្រាស់កន្លងមកដោយខុសច្បាប់ហ្នឹង គឺបានបង្ហាញថាប្រាសាទខ្នារ និងប្រាសាទតាមន្តធំ និងប្រាសាទមួយចំនួនទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីខ្មែរ។ ហើយបច្ចុប្បន្ននេះ បើតាមខ្ញុំដឹង យោធាថៃកំពុងព្យាយាមគូសខ្សែរព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ដាក់បញ្ចូលទៅក្នុងទឹកដីរបស់ថៃ។»។
ទន្ទឹមនឹងការលាតត្រដាងខ្សែបន្ទាត់ផែនទី មន្រ្តីជាន់ខ្ពស់របស់កម្ពុជារូបនេះ ក៏បានបង្ហើបពីទង្វើមិនខ្វល់ពីច្បាប់ទម្លាប់អន្តរជាតិរបស់យោធាថៃនៅលើសមរភូមិព្រំដែន ដោយលោកបានសង្កត់ធ្ងន់បន្ថែមថា៖ «សកម្មភាពរំកិលខ្សែព្រំដែន និងចង់គូសផែនទីសារជាថ្មីតាមអំពើចិត្តពីសំណាក់កងទ័ពថៃនាពេលនេះ ត្រូវបានរបាយការណ៍ព័ត៌មាន និងក្រុមអ្នកវិភាគចាត់ទុកថា ជាចរិតលក្ខណៈដណ្តើមយកដោយកម្លាំងបាយ ផ្គើននឹងអាជ្ញាធរច្បាប់ និងជាការប៉ុនប៉ងកែប្រែតថភាពនៅលើដីជាក់ស្តែង ក្នុងគោលបំណងបង្កើតជាសម្ពាធយោធា បង្វែរដានពីដំណើរការក្តីដែលកំពុងដោះស្រាយនៅឆាកអន្តរជាតិ។
.jpg)
ផ្ដើមចេញពីសេចក្តីថ្លែងការណ៍ព្រមានអាសន្នពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រួមជាមួយការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ មហាជនកម្ពុជាគ្រប់ទិសទីបានបង្ហាញការខឹងសម្បារ និងបានអំពាវនាវឱ្យរាជរដ្ឋាភិបាលខ្មែរ បន្តចាត់វិធានការការទូតយោធាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ល្បិចកលគូសវាសព្រំដែនស្រេចតែអំពើចិត្តរបស់ថៃ។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតីច្បាប់ ផែនទីប្រវត្តិសាស្ត្របារាំងខ្នាត ១/២០០,០០០ និងរូបភាពបច្ចេកវិទ្យាផ្កាយរណបទំនើបៗ ដើម្បីធ្វើជាខ្នងបង្អែកការពារបូរណភាពទឹកដី និងធានាថាមមិនបណ្តោយឱ្យភាគីជិតខាងណា អាចប្រើប្រាស់ចរិតជាចោរមកលួចបន្លំកែប្រែព័ត៌មានអធិបតេយ្យភាពរបស់ខ្មែរបានឡើយ៕










