Home ព័ត៌មានអន្តរជាតិ ផ្ទុះការចាប់អារម្មណ៍ខ្លាំង! លោក Donald Trump បង្ហាញលិខិតឆ្លងដែនពិសេសដែលមានរូបលោក!

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! លោក Donald Trump បង្ហាញលិខិតឆ្លងដែនពិសេសដែលមានរូបលោក!

88
0

Wow មិនធម្មតាឡើយ ខួរក្បាលអ្នកជំនួញចឹង មកលឿនៗ ចំនួនមានកំណត់ មិនចេះតែបានប្រើប្រាស់ឡើយ ហើយនេះគឺជាលិខិតឆ្លងដែនពិសេសដែលមានរូបលោក Donald Trump!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3W0pq9VTZTa7ALWTS6dbJS7S0MLG3dddAIKSVgCb3_kVYodlVH9oCkiLc5-tUlGcea_bFs2PGC6dfqeYztk-og-LfBcVhFXdGhcDRI5vufyhu9KjGK1Aj-p6zBJEhrodsNMeyurMRjVt5wVwvliqkWhDHEJMNWBLqj4khdDOV4gShWcVRC4GvGQnU4I/s992/photo_2026-06-29_08-24-01%20(2).jpg
វាជាប្រវត្តិសាស្ត្រថ្មីសម្រាប់សហរដ្ឋអាមេរិកហើយ! លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ក្រោយពីបានប្រកាសបង្ហាញគំរូលិខិតឆ្លងដែនសហរដ្ឋអាមេរិកប្រភេទពិសេសមួយ ដែលមានបោះពុម្ពរូបភាពរបស់លោកនៅទំព័រខាងក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivB-Z-f2bqIpMZUjQsw-Gnh7ItichWMg7pJBwPO7MACu75EEHee199MgbrkMvV9KC0_2s58_tdmVW1Yk5AKaTt5uM9Quw9uPqtJnCXl0jqVaB4On_Z3tWmtSkcdHnb1uYSzPmHBOi95VLVR9xlKSy0pS4cH-PDn9_MV7WFpiv13sn-jxO_Oj_sacypH0Q/s668/photo_2026-06-29_08-24-01%20(3).jpg

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានបង្ហាញលិខិតឆ្លងដែនពិសេសនេះ ដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំ នៃថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលនឹងមកដល់ក្នុងខែកក្កដា ខាងមុខ។ ដោយនៅទំព័រខាងក្នុង មានបង្ហាញរូបលោក Trump ក្នុងទឹកមុខម៉ឺងម៉ាត់ ឈរអមសេចក្តីប្រកាសឯករាជ្យឆ្នាំ១៧៧៦ និងទង់ជាតិសហរដ្ឋអាមេរិក រួមជាមួយផ្ទាំងគំនូរប្រវត្តិសាស្ត្រ និងអក្សរ «United States of America 250»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXZtStY-TdLhCgsARaVRDXYyS0UgCe8Ooq9lC0hOgCOIMYny86QdVN-KysDjeXPMy6ErEe4ylI87bENyaCLJv6VZtlgXX6E1iJie7QMUsWjA6QuaPy4HOs0NtY_thl-lH2S68b4qnDvPtxZXcp57gygopOR-6RN2Bh8B2oOKs-oXBIcxNfTuiXUICLwDU/s465/photo_2026-06-29_08-24-01%20(4).jpg

Wow លោក Trump បានបង្ហោះលើ Truth Social ថា លិខិតឆ្លងដែនថ្មីនេះ បង្កប់នូវពាក្យស្លោកដ៏មានឥទ្ធិពលគឺ «Welcome, but be good!» ឬ «ស្វាគមន៍ ប៉ុន្តែត្រូវធ្វើខ្លួនឱ្យល្អ!»។ សៀវភៅពិសេសនេះ នឹងត្រូវបោះពុម្ពក្នុងចំនួនកំណត់ត្រឹមតែ ២៥ម៉ឺនច្បាប់ប៉ុណ្ណោះ ហើយផ្តល់ជូនតែពលរដ្ឋណាដែលទៅដាក់ពាក្យស្នើសុំផ្ទាល់នៅទីភ្នាក់ងារលិខិតឆ្លងដែនប្រចាំទីក្រុងវ៉ាស៊ីនតោន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5JR0GTjWrpJigZ866ekY5cj_PeSRUCzTQKxwuJDXj8VyPsgjYOo3Jr4sk5RkpE894Wg4klcfy-NW5d1FbRFcEg1SH6A1y6b7O5ly7Po1BUuEFITecQWYBa3R5VcKECrR_IePhZWRbHWGQNveWnMTlXQ8caxLZx69k269nYVl6SUQJp3Tza-AAFzI6Tz4/s1200/photo_2026-06-29_08-24-01.jpg
ខណៈសេតវិមានបានហៅវាថាជា «លិខិតឆ្លងដែនអ្នកស្នេហាជាតិ» វាក៏បានធ្វើឱ្យលោក Trump ក្លាយជាប្រធានាធិបតីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានរូបភាពខ្លួនឯងនៅលើលិខិតឆ្លងដែនរបស់ពលរដ្ឋបែបនេះ។ ទោះជាយ៉ាងណា គេនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយថា នេះជាការរចនាចុងក្រោយបង្អស់សម្រាប់ការប្រើប្រាស់ជាផ្លូវការឬយ៉ាងណា ព្រោះកន្លងមក ការសម្រេចចិត្តរបស់លោក ពិបាកនឹកស្មានដល់ តើលោកអ្នកយល់ថា ជាការសាកល្បង ឬក៏ជាការពិតដែរទេ?