Home តារាអន្តរជាតិ ក្រុមតារាចម្រៀងចិន TF Family រៀនរាំរបាំនិងនិយាយភាសាខ្មែរថែមទាំងរាំបទ N’John ទៀត

ក្រុមតារាចម្រៀងចិន TF Family រៀនរាំរបាំនិងនិយាយភាសាខ្មែរថែមទាំងរាំបទ N’John ទៀត

88
0

អ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញ Chen Sihan, Zuo Qihan, និង Zhang Hanrui ដែលជាអ្នកហ្វឹកហាត់ TF Family ជំនាន់ទី៤ បានរៀនពាក្យមួយចំនួនជាភាសាខ្មែរ។ លើសពីនេះសមាជិកទាំង៣ក៏បានរៀនរាំរបាំតាមវីដេអូរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា និងបានរាំបទ «Pop Up» របស់ N. John។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsj5M5CYYVD_cN6Asyuyt6Mys-CLtOj46_WwSOqxsaJg7e-DQiy0sgLll0wGV_GLz8dAcDa9DZ-29iHBrHD2hP35fR87DYCZcrnVTSRl-jYDD8s7v_juEVw83uZV1cLV6IjO3RK3aosbwvRkUIuKLAFA1isU50y7ExD8X58QtmeYhcj95PaVbiw7CjzU/s690/image_2026-06-25_11-40-33.png
TF Family (Time Fengjun) ត្រូវបានគេដឹងថាជាទីភ្នាក់ងាររបស់ចិនដែលនៅពីក្រោយក្រុមចម្រៀង C-Pop ដ៏ល្បីល្បាញត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយបានបង្កើតគំរូបណ្តុះបណ្តាល និងអភិវឌ្ឍន៍តារាល្បីសម័យទំនើបនៅក្នុងឧស្សាហកម្មវប្បធម៌ប៉ុបរបស់ប្រទេសចិន។ ៣ជំនាន់មកហើយដែល TF Family បានបង្ហាញក្រុមចម្រៀងរបស់ខ្លួន ខណៈជំនាន់ទី៤ ដែលមានសិក្ខាកាមចំនួន១៥នាក់កំពុងតែហ្វឹកហាត់សមត្ថភាពនៅក្នុងក្រុមហ៊ុនដោយការប្រកាសនៃជំនាន់ថ្មីនេះមិនដឹងថាមានប៉ុន្មាននាក់នោះទេ ដោយកាលពីឆ្នាំ២០២៤ ក្នុងជំនាន់ទី៣ហ្វឹកហាត់១២នាក់ប្រកាស Debut តែ៦នាក់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnn3DL47vf5_NHabWiFLChs0WRII_Z8FHTh81n9gYTZCP6UZ_k32sD-GEtu6Cs-DAjw9OGgKffzzL2yuJHBhu5Aj_G3Q5zCrucULnOAz9Sdmxw_1pdGWL63Mri1h5203qE6HhOvweEZ0FkdisRYUfPlvx9K-AIX5Tuk48sqqkr8OkMfjVNqpVwh7DvZwI/s690/image_2026-06-25_10-54-43.png
ទោះយ៉ាងណា ថ្មីៗនេះអ្នកហ្វឹកហាត់ជំនាន់ទី៤ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញសមាជិក ៣រូបគឺ Chen Sihan, Zuo Qihan, និង Zhang Hanrui បានរៀននិយាយភាសាខ្មែរប្រៀបដូចជាកូនខ្មែរពិតៗ។ នៅក្នុងវីដេអូនេះសមាជិកទាំង៣បានរៀនពាក្យមួយចំនួនដូចជា «សួស្តី» «ជម្រាបសួរ» «លាហើយ» «លាសិនហើយ » «អរគុណ» រួមជាមួយនឹងពាក្យនិងប្រយោគមួយចំនួនទៀត។ ក្រៅពីការរៀនភាសាខ្មែរ Chen Sihan, Zuo Qihan, និង Zhang Hanrui ក៏បានរៀនរាំរបាំខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-j6XIN8ITQJjzYwKHSa9IVc9SLE51h6l0LFYUr07bQXGEHBPbaSGV0V-uoHdSKjTQLwup-4ZqgxGYdGSKNOqFbmW9zO_PQhRmAra4z3jPzeuVyaECYAHol1IVFwthyphenhyphenUGaDX4EIHYMLgdkhdeVwJnw3HtCy4E9bxSb2kw8Wsiy5IBafaLNxjqaTPq_frk/s800/image_2026-06-25_11-30-15%20(2).png

សមាជិកទាំង៣បានរៀនរាំដោយត្រាប់តាមវីដេអូរបស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក្នុងអំឡុងពេលដែលទ្រង់ទៅប្រទេសចិនកន្លងមកនិងបានបង្ហាញទៅកាន់ទស្សនិកជនពីអត្ថន័យក៏ដូចជាចង្វាក់នីមួយៗរបស់រាំរបាំខ្មែរ។ អ្នកហ្វឹកហាត់ក្នុងត្រកូល TF ជំនាន់ទី៤នេះក៏បានរាំបទ «Pop Up» របស់ N. John ប្រកបដោយភាពសប្បាយរីករាយនិងពេញចិត្តជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuUVGCLby4U64fOWxXPOqPxbaQu7dpNgAAZRtEteIC7aZrfmoqgcbu8KX6sfSYjiZh7gBOiinsdwqqd3GJVHIFJUG9GpJZE23E-RsmSmTabdxN_tSkb3jR0JWtQzlQDuOXg0Ji-f-zNDVWqtGiJYOMwmFRwFakt5oEjjPX5gQc3V64DL1FFyj-4EzWbP8/s1000/image_2026-06-25_11-40-32.png
សកម្មភាពរបស់ពួកគេបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សហើយវីដេអូមួយនេះកំពុងរីករាលដាលនៅលើបណ្តាញសង្គមសូម្បីតែឧកញ៉ា ព្រាប សុវត្ថិ រួមទាំង N. John ក៏បាន Repost នៅលើបណ្តាញសង្គមទិកតុកផងដែរ៕