ការសម្រេចចិត្តរបស់កម្ពុជាក្នុងការងាកទៅប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិព្រំដែនសមុទ្រត្រួតស៊ីគ្នា គឺជាការបោះជំហានខាងផ្លូវច្បាប់ដ៏ត្រឹមត្រូវ ប៉ុន្តែវាក៏អាចជាការបើកទំព័រសមរភូមិសង្រ្គាមចិត្តសាស្ត្រដ៏រសើបថ្មីមួយផងដែរ។ នៅក្នុងបទសម្ភាសន៍ផ្លូវការដាច់ដោយឡែកមួយជាមួយសារព័ត៌មានក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញមុខដាស់តឿន និងព្រមានធ្ងន់ៗពីចំណុចគ្រោះថ្នាក់ចំនួន ៤ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់អន្តរជាតិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសថៃ។
យោងតាមប្រសាសន៍វិភាគស៊ីជម្រៅរបស់លោកបណ្ឌិត យង់ ពៅ ចំណុចយុទ្ធសាស្ត្រទាំង ៤ ដែលកម្ពុជាត្រូវតែត្រៀមខ្លួនទប់ទល់ រួមមាន៖
១. វិធានការយោធា និងការគំរាមកំហែងអធិបតេយ្យភាព៖ លោកបណ្ឌិតបានព្រមានថា នៅក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងតែដោះស្រាយបញ្ហាដែនសមុទ្រនៅចំពោះមុខគណៈកម្មការ UNCLOS ភាគីថៃអាចនឹងបង្កើនសកម្មភាព និងការធ្វើសមយុទ្ធយោធាយ៉ាងគំហុក ដើម្បីធ្វើការគំរាមកំហែងដល់អធិបតេយ្យភាពរបស់កម្ពុជា ទាំងនៅលើដែនទឹក និងដែនគោក។ ការប្រើប្រាស់កម្លាំងបាយ និងក្បួនយោធាបែបនេះ គឺដើម្បីបង្កើតសម្ពាធផ្លូវចិត្ត និងបង្វែរដាននៃការចរចាផ្លូវច្បាប់។.jpg)
២. សង្រ្គាមចិត្តសាស្ត្រ និងការបំបែកបាក់ផ្ទៃក្នុង៖ ថៃតែងតែប្រើប្រាស់ល្បិចកលបង្កើតការភ័យខ្លាចដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការអួតអាងពីរចនាសម្ព័ន្ធសព្វាវុធទំនើបៗ និងឥទ្ធិពលយោធារបស់ខ្លួន។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺការបង្កើតឱ្យមានភាពបែកបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ ដោយលោកបណ្ឌិតចង់សំដៅចំៗទៅលើក្រុមអ្នកនយោបាយក្រៅស្រុកមួយចំនួន ដែលមិនបានគិតដល់ការចង់បានពិតប្រាកដរបស់ថៃក្នុងការបំបែកបំបាក់ផ្ទៃក្នុង ធ្វើឱ្យប្រជាជនខ្មែរអស់ទំនុកចិត្តលើរាជរដ្ឋាភិបាលខ្លួនឯង ចំពេលដែលជាតិកំពុងត្រូវការកម្លាំងសាមគ្គីប្រឆាំងនឹងបរទេស។.jpg)
៣. ការវាយប្រហារដួងព្រលឹងជាតិ និងល្បិចកលមន្តអាគម៖ លោកបានលាតត្រដាងពីល្បិចកលបែបអរូបិយដែលព្យាយាមធ្វើឱ្យកម្ពុជាមានភាពលង់លក់ ភ្លេចភ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់ខ្លួន ហើយបែរជាទៅជឿស៊ប់តែលើរឿងបារមី និងមន្តអាគមទៅវិញ។ នៅពេលដែលស្មារតីផ្ទៃក្នុង និងដួងព្រលឹងជាតិខ្មែរត្រូវរងការបំផ្លាញ និងចុះខ្សោយ នោះភាគីថៃនឹងអាចសម្រេចមហិច្ឆតារបស់ពួកគេបានយ៉ាងងាយស្រួល។
៤. ការប្រើប្រាស់សម្ពាធហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៖ យុទ្ធសាស្ត្រនេះប្រហាក់ប្រហែលទៅនឹងមេរៀនប្រវត្តិសាស្ត្រកាលពីអតីតកាល ក្នុងសម័យកាលដែលថៃបានប្រើល្បិចបាចប្រាក់ដួង ដើម្បីវាយបំបែកបន្ទាយលង្វែក។ នៅក្នុងបរិបទបច្ចុប្បន្ន ថៃអាចនឹងយករឿងសេដ្ឋកិច្ចមកធ្វើជាអាវុធគាបសង្កត់កម្ពុជាជាថ្មី តាមរយៈវិធានការបិទច្រកព្រំដែនជាឯកតោភាគី ឬការប្រកាសបណ្ដេញពលករខ្មែរឱ្យត្រលប់មកស្រុកវិញក្នុងទ្រង់ទ្រាយធំ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិ។.jpg)
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់សង្ខេបនៅចុងបញ្ចប់ថា យុទ្ធសាស្ត្រទាំងឡាយខាងលើនេះ សុទ្ធសឹងតែជាផ្នែកមួយនៃសង្រ្គាមចិត្តសាស្ត្រដ៏មានឥទ្ធិពល ដែលកម្ពុជាដាច់ខាតមិនត្រូវធ្វេសប្រហែស ឬមើលស្រាលឡើយ។ កម្ពុជាត្រូវតែពង្រឹងកម្លាំងការពារជាតិ ពង្រឹងឯកសារផ្លូវច្បាប់ និងរក្សាឱ្យបាននូវធ្លុងសាមគ្គីភាពជាតិទាំងមូល ដើម្បីធានាឱ្យបាននូវការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីប្រកបដោយភាពជោគជ័យនៅលើឆាកអន្តរជាតិ៕
Home ព័ត៌មានជាតិ បណ្ឌិត យ៉ង់ ពៅ ព្រមា.នពីចំណុចដែលកម្ពុជាត្រូវប្រុងប្រយ័ត្នពេលប្រើយន្តការ UNCLOS ជាមួយថៃ









