Home តារាជាតិ លីម តិចម៉េង និងអ្នកសិល្បៈជាច្រើនទៀតបង្ហាញពីគុណតម្លៃរបស់គ្រូបង្រៀន

លីម តិចម៉េង និងអ្នកសិល្បៈជាច្រើនទៀតបង្ហាញពីគុណតម្លៃរបស់គ្រូបង្រៀន

120
0

សិស្សមិនស្គាល់ឈ្មោះគ្រូ មិនឱ្យតម្លៃលើការសិក្សា ទៅរៀនមិនទៀងទាត់តែហាក់ដូចជាមានមោទនភាពចំពោះខ្លួនឯងដោយគ្រាន់តែមានគេស្គាល់ច្រើននៅលើបណ្តាញសង្គម ពេលនេះរូបគេកំពុងតែប្រឈមនឹងស្នាមខ្មៅជាប់ខ្លួនមិនងាយនឹងរលប់។ ជាមួយគ្នានេះមានអ្នកសិល្បៈជាច្រើនរូបបង្ហាញពីគុណតម្លៃរបស់គ្រូបង្រៀននិងកុំឱ្យយុវជនផ្សេងទៀតយកគំរូតាម Chen Radee។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPJPjuLBo3H5_OvJ7V7W6n0uRYL_iyDMkUJkHeujhhchBTPmFsw838Goy928uUybX_PrrOn0yKcanAFFdpPcirLl4SI6UEmHzg2OgwFwK0JxY4cW6jv8aY89v95ZCImpWMT76vak-l0tuDXu5FgAlcJHjRQVRp1_MXTyRST0KYFYP8t4ABlzeBZMG_bo4/s2048/image_2026-06-24_10-08-22%20(2).png
តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមថា «សូមកុំនាំគ្នាស្តាប់ ហើយយកគំរូតាមឱ្យសោះ! យ៉ាងហោចលោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណទី២បន្ទាប់ពីឪពុកម្តាយរបស់យើង!»។ សម្រាប់តារាចម្រៀង សាយ លោកបានលើកឡើងថា «ពាក្យចាស់ពោលថា គ្រូបាអាចារ្យ គឺជាឪពុកម្តាយទី២របស់យើង ដល់សម័យកាលណាក៏មិនអាចផ្លាស់ប្ដូរបានដែរ
ផឹកទឹកឱ្យនឹកដល់ប្រភពជ្រកម្លប់ឱ្យនឹកអ្នកដាំ មនុស្សរមិលគុណគឺចោលម្សៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ioyqNBVDvE1_FvFVwGBkzz7ktp9QnZXAqUA4825t8CRa3KPHTv-clNC_WEQQaGBgE8L0zgKl1iLzZmNdlmfxLCHsnMTg-4ULy1qWPqBDaQShInkFwL9LYRxxpTcR4OLhxviHKnx-vdgoFZeFliR3t_AODjsyfnwa2M2KwuUy0viTGBO5b8XAgAWPKG0/s742/image_2026-06-24_10-08-22.png

ងាកមកកាន់តារាចម្រៀងរូបសង្ហា សេង មង្គល វិញលោកបានបញ្ចេញមតិថា «Content creator ភាគច្រើនសុទ្ធតែនិយាយពីគុណតម្លៃគ្រូ និងចំណេះដឹងដែលបានមកពីការរៀនសូត្រ ។ ប្អូនម្នាក់នោះបានចែករំលែកពីការរៀនសូត្រគឺល្អហើយតែដល់កម្រិតថា រៀនមិនស្គាល់សូម្បីឈ្មោះគ្រូរយៈពេល3ឆ្នាំ វាមិនមែនជារឿងធម្មតាទេ។ ប្អូនអាចភ្លេចឈ្មោះរបស់ដែលគ្មានប្រយោជន៍បានតែគ្រូជាអ្នកមានគុណរបស់ប្អូន បើសូម្បីតែឈ្មោះមិនអាចចាំបាន
តើប្អូននិយាយពីគុណធម៌ និង ភាពរីកចម្រើនទៅមុខដូចម្ដេចបាន?ទោះបីគ្រូនោះ ជាប្រភេទគ្រូយ៉ាងម៉េចក៏ដោយ…! ត្រូវចាំថាគ្រូមួយថ្ងៃ គ្រូមួយជីវិត…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrCbC1zr6RIkfHWy7jQuG43sMy5xbgVFiFpWcTgjOzdcdn6AgwBleJa_N952QwH6DYs_udZ6ofFsjMgQoUpjTEpUL80NnQXaxeBr01_ScYi6Q01l1hZDIZOSlzKFTj60pOfv4o0zKPr6nKvodpzX4Zo3Nz5YX-PZAIVUhn-7JtNEpFxC90PvebZRbN9M4/s1280/image_2026-06-23_14-16-04%20(2).png

ចំពោះតារាចម្រៀង Step ដែលមានប្រវត្តិការសិក្សាល្អនិងមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈបានបង្ហាញទៅកាន់យុវជនកុំឱ្យភ្លេចការសិក្សាដែលជាគ្រឹះមូលដ្ឋានដ៏សំខាន់។ លោកបាននិយាយថា « ពេលនេះប្រហែលជាប្អូនៗខ្លះកំពុងរៀនមុខជំនាញដែលមិនទាន់ស្រលាញ់ ឬគិតថាមានផ្លូវផ្សេងដែលអាចនាំទៅរកភាពជោគជ័យបានលឿនជាង។តែកុំភ្លេចថា ការសិក្សា គឺជាគ្រឹះមូលដ្ឋានដ៏សំខាន់…មិនមែនគ្រាន់តែសម្រាប់ការងារ ឬអនាគតទេ តែសម្រាប់ការក្លាយជាមនុស្សល្អម្នាក់ ដែលចេះគិត ចេះយល់ និងរស់នៅក្នុងសង្គមដោយមានគុណធម៌»។ Step បន្ថែមថា «កាន់តែធំ កាន់តែយល់ថា ចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាអាចដកហូតពីយើងបាន…ទោះទិសដៅជីវិតទៅខាងណាក៏ដោយ ពេលនៅក្មេងយើងគួររៀនឱ្យកាន់តែច្រើន ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីសង្គម»!។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidDQWLmOPIdMkL1wXZpv8lOiD9Ip3roYMwPE8tpvjr8HyqGhbXE-3ee7IwEJaND0X-f2QEutd8MZWz9gdyyWgNLvxR48LMD1S62-flLkW6r5qH_9uTPwwO1nRL0qt3xmm0jgwA7BT6Fv6TClFL6UdXnHwLTxozf_DcQ0uGGoUVrCsuDzIl-6oAT_2h6j4/s3000/image_2026-06-24_10-08-16.png

ការយល់ឃើញរបស់អ្នកសិល្បៈប៉ុន្មានរូបខាងលើនេះគឺអាចបញ្ជាក់ទៅកាន់យុវជន យុវនារីដទៃទៀតឱ្យតម្លៃទៅលើគ្រូបង្រៀននិងការសិក្សាដែលជាថ្នាលដ៏សំខាន់នៅក្នុងឆាកជីវិតដែលគ្មានអ្នកណាអាចលួចយើងបាននោះទេ។ ដូច្នេះការដាស់តឿននេះគឺកុំឱ្យបរិយាកាសមួយចំនួននៅក្នុងសង្គមអូសទាញយុវជនភ្លេចការសិក្សា ភ្លេចក្រេបយកចំណេះដឹង មានសីលធម៌ល្អនៅក្នុងសង្គម៕