Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងប្រកាសទទួលយកយោធាកូរ៉េខាងជើង២រូប ដែលក្លាយជាអ្នកទោ.សនៅអ៊ុយក្រែន

កូរ៉េខាងត្បូងប្រកាសទទួលយកយោធាកូរ៉េខាងជើង២រូប ដែលក្លាយជាអ្នកទោ.សនៅអ៊ុយក្រែន

96
0

ពិភពលោកបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសជាផ្លូវការថា នឹងទទួលយកយោធាកូរ៉េខាងជើង ២រូប ដែលបានក្លាយជាអ្នកទោ.សសង្គ្រា.មនៅតំបន់ Kursk ប្រទេសអ៊ុយក្រែន! យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង គឺយោធាទាំង២រូបនេះត្រូវបានចាត់ទុកជាប្រជាពលរដ្ឋកូរ៉េខាងត្បូងរួចស្រេចទៅហើយ ហើយផែនការទទួលយកយោធាជាប្រវត្តិសាស្ត្រនេះ នឹងត្រូវសម្រេចក្នុងជំនួបការទូតរវាងកូរ៉េខាងត្បូង និងអ៊ុយក្រែន នាចុងខែមិថុនានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHcwJKlOEkJiTOjDgRrgexLVMsmFl26UX7pNNerjDqqFfHyVnhVCbRAWLXIQzzBDij9D7dN7eZx8Fu9spg4WzVJMX3FIuYPEoLBX06qiFFY_rN81AB6a4rXC1RLpERBXRP_R-Nq8gBJlnOAHSTwv7DoZdLaJA_YN5adGvkKzBq_XoLooIpYlR-UKg4xo8/s770/photo_2026-06-24_08-39-20%20(2).jpg

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា នឹងទទួលយកយោធាកូរ៉េខាងជើង ២រូប ដែលត្រូវបានអ៊ុយក្រែនចាប់ខ្លួនធ្វើជាអ្នកទោសសង្គ្រាមកាលពីខែមករា ឆ្នាំ២០២៥ ប្រសិនបើយោធាទាំង២រូប ស្ម័គ្រចិត្តផ្លាស់ទីលំនៅមកកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងប្រឆាំងដាច់ខាតការបញ្ជូនពួកគេត្រឡប់ទៅប្រទេសរុស្ស៊ី ឬកូរ៉េខាងជើងវិញ ដែលផ្ទុយពីឆន្ទៈពួកគេ ពីព្រោះអាចប្រឈមនឹងការធ្វើទារុណកម្ម ឬការកាត់ទោសប្រហារពីជីវិតពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ItGudMC1-wZLm49y4nHddNfIFdmvGQbtg_C2xGRZzPoNHRk2M3QxffhRAf0-_fwt1FquLiKj3KatS_swUM2t_LPeLugDHNwIly3efQnSpl-M7cVCAZ1DPunJB7Xx3T-o-1WTPQKzPNFhPHK0tkNug9H1OjQZivnbYMzmLNR3f-vAd7Hu9AxA7k8ejlw/s1280/photo_2026-06-24_08-39-20.jpg

តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងត្បូង (មិនបញ្ចេញឈ្មោះ) គឺមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជូនយោធាទាំង២រូប ទៅឱ្យរុស្ស៊ីដើម្បីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែយោធាអ៊ុយក្រែនបានចាប់យោធាទាំង២ធ្វើជាអ្នកទោសសង្គ្រាម ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងចង់នាំយកពួកគេមកកាន់កូរ៉េខាងត្បូងឱ្យបានឆាប់បំផុត។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានជជែកជាមួយអ៊ុយក្រែនពីរឿងនេះ និងសង្ឃឹមថា ពេលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាថ្ងៃទី៣០ ខែមិថុនា នឹងជជែកគ្នាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7TBLA4jG-pfgX6BFao2fSdPGjdhJ-ERscBbsoPiYeMNfCKG6FsHP9behArLNS7FuATJ5XeFmz0RQYr1wZWdngr2Hz1WeRhfU7EevWhGlfNXov3d4okBi2FzhFZ6Zv9uKIqSVN0P7JNX2khSu-gG4FrJ-C4MuYRdphboIYbROIPtBJFftuHIlFhDGhy-w/s1000/photo_2026-06-24_08-39-21%20(2).jpg

រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ជាច្រើនលើកថា រីករាយក្នុងការទទួលយកយោធាកូរ៉េខាងជើងទាំងនេះ ប្រសិនបើពួកគេចង់ផ្លាស់ទីលំនៅមកកូរ៉េខាងត្បូង ដោយលើកឡើងពីរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង គឺដែនដីឧបទ្វីបកូរ៉េទាំងមូលជាទឹកដីរបស់ខ្លួន ដូច្នេះ ប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់ត្រូវបានចាត់ទុកជាប្រជាពលរដ្ឋកូរ៉េខាងត្បូងដោយស្វ័យប្រវត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmyeV0KeVZmK9CRVrekShPkoOL5taVOrHPk43dwt7RiNLotnj4QluyoYYhbr9ONiuniyxCxHn2uc-stJ2kTBDWszMFs-ua5hg0He6MPZg-GkbrHtMN6IouiBxnyAlvb3N1kHht9GpP5aom_qQQi85Ztb6iVH-JJBf7zq3IUGNf3BY9pKQwpNm56HH7ulk/s1280/photo_2026-06-24_08-39-21.jpg

សូមបញ្ជាក់ថា យោធាកូរ៉េខាងជើងទាំង២រូប ត្រូវបានយោធាអ៊ុយក្រែនចាប់ខ្លួននៅតំបន់ Kursk កាលពីខែមករា ឆ្នាំ២០២៥ ហើយនេះជាករណីលើកដំបូងដែលអ៊ុយក្រែនប្រកាសជាផ្លូវការពីការចាប់ខ្លួនយោធាកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើងបញ្ជូនយោធារបស់ខ្លួនទៅជួយរុស្ស៊ីធ្វើសង្គ្រាមក្នុងតំបន់នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha មានគម្រោងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល នាថ្ងៃទី៣០ ខែមិថុនា ដើម្បីជជែកពីការផ្ទេរយោធាទាំង២រូបជាផ្លូវការ៕