Home ព័ត៌មានអន្តរជាតិ ច្រើនណាស់! ស្កេមថៃ ជិត៣ម៉ឺននាក់ ត្រូវបានបង្ក្រាបក្នុងទឹកដីថៃ

ច្រើនណាស់! ស្កេមថៃ ជិត៣ម៉ឺននាក់ ត្រូវបានបង្ក្រាបក្នុងទឹកដីថៃ

89
0

ប្រទេសថៃដែលធ្លាប់តែលាភពណ៌ និងទម្លាក់កំហុសទៅឱ្យប្រទេសជិតខាងរហូតនោះ ពេលនេះ សមត្ថកិច្ចថៃបានបំបែកសម្បុកក្រុមឆបោ.កអនឡាញ (Scammer) នៅលើទឹកដីខ្លួនឯងច្រើនជាងគេទៅទៀត រហូតដល់ទៅជិត៣ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៩ខែ! នេះជាការពិត ដែលមិនអាចប្រកែកបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLpiqiUvczC_nXc6wu3qxeF2PToUCBR3nl1voCjQi5k7sUI4QS68gqwjLVLpT4FjxmMDZY6XpGZlLCBaecvPqdDQGIFhSTH1_PwHV_YnQ1xf3GRBo1Br0jxyhZ7bsxA9FFUZaxbj2F_D8zVZupGQF7Kfl91rjPcgDiuXHVe8adLjz1qEp2iNH2t6OiCNg/s1080/photo_2026-06-24_08-25-13%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរយៈពេលត្រឹមតែ៩ខែមកនេះ សមត្ថកិច្ចថៃបានចាប់ខ្លួន Scammer រហូតដល់ជិត៣ម៉ឺននាក់ ដែលប្រព្រឹត្តបទល្មើសនៅលើទឹកដីប្រទេសថៃតែម្តង ក្នុងនោះមានទាំងជ.នជាតិថៃ និងជ.នបរទេសជាច្រើនសញ្ជាតិ។ ព័ត៌មាននេះត្រូវបានប្រកាសជាសាធារណៈដោយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ (ថ្ងៃចន្ទ ទី២២)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCrRslCzvOn0b-YJKbRzrp0yK_JDgyxeS-3hhrsEnCuDCE8isEdHcgXtSJg74i_-jxz3W4D0wJpGw7W9zqQ8kWHCtNL2EmjUdBk5XEe_fNWQNGv0daGQEGqqckr17aXkOzt6SiSkpjDn20-rL9p7Nk74x0_LlQPEr6L2p7uJDDNlvEQS-OYpkaxWFtWgY/s1280/photo_2026-06-24_08-25-13%20(3).jpg

ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានបង្ក្រាបជាទ្រង់ទ្រាយធំ ដោយចាប់ក្រុម Scammer សរុបចំនួន២៩,២៣៣នាក់ ក្នុងនោះមានទាំងមេខ្លោង និងប្រធានបណ្តាញឆបោកធំៗផងដែរ ចំនួន៧០នាក់។ សមត្ថកិច្ចក៏បានរឹបអូសទ្រព្យសម្បត្តិពីក្រុមជនល្មើស ស្មើទឹកប្រាក់រហូតដល់ជាង២៤ពាន់លានបាត (ឬប្រមាណ ៧២៨លានដុល្លារអាមេរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTxjgJR8n-2JsJg2ESiEB0B8MC0mzzDAO50ftNp7VijjwYkeQCvW4i3eSxo_-Utuo3pnb425ga9bc0cdoop2Sv05BnVDx1venSLlYIYvzBCHRqGQLZbWnAuxW622OKFuUzBVOdVRYc0uiX9OEKaDYq0ZigjNfLm28Fbjp_vV-vOKXK12jeBmXnK7SpyY/s1280/photo_2026-06-24_08-25-13.jpg
ក្រៅពីការចាប់ក្រុមជនល្មើស សមត្ថកិច្ចបានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនដែលប្រើប្រាស់ឈ្មោះអ្នកដទៃជំនួស ចំនួន១,៤៥០ក្រុមហ៊ុន ដែលភាគច្រើនដំណើរការខុសច្បាប់នៅខេត្តភូកេត ក្រាប៊ី ផាំងង៉ា និងស៊ូរ៉ាតថានី។ ក្រុមជនល្មើសប្រើប្រាស់គណនីធនាគារ រហូតដល់ ៣៥១,៨៨៤គណនី ហើយសមត្ថកិច្ចបានទំនាក់ទំនងទៅធនាគារឱ្យបិទគណនីទាំងនេះ បន្ទាប់មក ដកហូតលុយរបស់ជនរងគ្រោះត្រឡប់មកវិញ បានប្រមាណ ៣,៦ពាន់លានបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnnZkIDGKltb6xgyV7Noq0Qy-sFel1Za_5ZkskRhJex2ns2QDrtPHX8M5i_JjLt1i1Z-8U5Wz47B6R4XtOsFhm80hCxdOcf3F6zYwmwoAHWPkkqvbrTIry0ETTp6loj7aAa_9d9aUXz9JTT6LENnswacYrIcwMOVz7hgf-rr9yFZkeMUUrqdAhbKtziwU/s660/photo_2026-06-24_08-25-14%20(2).jpg

សូមរំឭកថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោមកិច្ចសហការរវាងសមត្ថកិច្ចជាមួយមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (ACSC) ដើម្បីលុបបំបាត់បទល្មើស Scammer ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅប្រទេសថៃ ហើយក៏ជាការការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាកុំឱ្យខូចមុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K0p7uJRTQG9rRl7fvOSvEuTofGCqjA1Kw_TTPAcAE7j-kk4wz0uXR-f5_16Om_bWpdeMy9dtMwanUJyqDM-4t6SAi2n7JB1dQILz03KVXjDpIN6KlhSxZlwKuIgSZGchPlTzk52Aet3HuXIitFR8dp9-jnvCrSPFKRjTTcjmZDm2YeVZskAOKPxYDr0/s800/photo_2026-06-24_08-25-14.jpg

ដើម្បីស្តារមុខមាត់ឡើងវិញ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin បានជំរុញឱ្យសមត្ថកិច្ចប្រើប្រាស់យុទ្ធសាស្ត្របង្ក្រាបបែបវាយលុកក្តៅៗដើម្បីបោសសម្អាតក្រុមឆបោកអនឡាញលើទឹកដីថៃ ដោយកាត់ផ្តាច់ខ្សែបណ្តាញលាយលុយកខ្វក់ គណនីធនាគារ និងស៊ីមកាតខុសច្បាប់៕