ឈប់ទិញចំណីអាហារវេចខ្ចប់ដោយក្រដាសកាសែតទៀតទៅ! តើដឹងទេថា អាហារដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកកំពុងញ៉ាំនេះ អាចលាយឡំជាមួយសារធាតុគីមីបង្កជំងឺមហារីក? មនុស្សភាគច្រើនគិតថា វាគ្រាន់តែជាក្រដាសធម្មតា ប៉ុន្តែទឹកថ្នាំពណ៌ខ្មៅនៅលើនោះ គឺជាឃា.តករលាក់មុខដែលបំផ្លា.ញសុខភាពអ្នក។ វាបង្កគ្រោះថ្នា.ក់លើសពីការស្មាន ដូចគ្នានឹងការបញ្ជ្រាបសារធាតុគីមីចូលទៅក្នុងរាងកាយដោយមិនដឹងខ្លួន។

ការវេចខ្ចប់ចំណីអាហារដោយក្រដាសកាសែត នឹងបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាព ប៉ុន្តែមនុស្សភាគច្រើនមើលរំល។ គ្រោះថ្នាក់ខ្លាំង មិនមែនមកពីក្រដាសកាសែតនោះទេ គឺមកពីទឹកថ្នាំបោះពុម្ព និងសារធាតុគីមី ដែលប្រើប្រាស់ក្នុងដំណើរការផលិតកាសែត ហើយពេលអាហារក្តៅ ឬអាហារមានខ្លាញ់ ឬអាហារផ្សំពីក្រូចឆ្មារ-ទឹកខ្មេះ ប៉ះផ្ទាល់ដោយផ្ទាល់ វានឹងស្រូបយកសារធាតុពុលទាំងនេះចូលក្នុងអាហារភ្លាម។
.jpg)
គ្រោះថ្នាក់ចម្បងៗចំពោះសុខភាព រួមមាន៖
១-ការពុលសារធាតុសំណ៖ ទឹកថ្នាំកាសែតមានផ្ទុកសារធាតុសំណកាដមីញ៉ូម (Cadmium) និងក្រូមីញ៉ូម (Chromium) ហើយការស្រូបយកសារធាតុទាំងនេះយូរៗទៅអាចបណ្តាលឱ្យខូចតម្រងនោម ថ្លើម ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។
២-កើតជំងឺមហារីក៖ ទឹកថ្នាំបោះពុម្ពមានផ្ទុកសារធាតុគីមី Arylamines ដែលបង្កជាជំងឺមហារីកសួត ប្លោកនោម និងក្រពះពោះវៀន។
៣-រំខានប្រព័ន្ធអរម៉ូន៖ សារធាតុគីមីក្នុងក្រដាសកាសែតរំខានដល់ការផលិតអរម៉ូនក្នុងរាងកាយ ដែលអាចបណ្តាលឱ្យអសមត្ថភាពផ្លូវភេ.ទ និងប៉ះពាល់ប្រព័ន្ធបន្តពូជ។.jpg)
៤-ប៉ះពាល់ប្រព័ន្ធរំលាយអាហារ៖ សារធាតុ Solvents ដែលប្រើប្រាស់ក្នុងទឹកថ្នាំ នឹងបណ្តាលឱ្យពុលអាហារភ្លាមៗ ដូចជា ក្អួតចង្អោរ ឈឺពោះ និងរាករូស។
៥-ចម្លងមេរោគ៖ ក្រដាសកាសែតឆ្លងកាត់ការកាន់ និងដឹកជញ្ជូនជាច្រើនដំណាក់កាល ដែលធ្វើឱ្យវាសម្បូរមេរោគជាច្រើនប្រភេទ រួមទាំងធូលី។.jpg)
អ្នកជំនាញសុវត្ថិភាពចំណីអាហារ ហាមដាច់ខាតការប្រើប្រាស់ក្រដាសកាសែតសម្រាប់វេចខ្ចប់អាហារ បើទោះជាខ្ចប់ដោយផ្ទាល់ ឬជាមួយផ្លាស្ទិកក៏ដោយ ដោយសារវាត្រូវបានផលិតឡើងមិនមែនសម្រាប់ខ្ចប់អាហារទេ។ ជម្រើសសុវត្ថិភាពបំផុតសម្រាប់ការវេចខ្ចប់ គឺប្រើប្រាស់ប្រអប់គ្មានសារធាតុគីមីដែលត្រូវបានផលិតតាមលក្ខណៈស្តង់ដារ ឬក៏អាចប្រើប្រាស់ស្លឹកចេក ឬស្លឹកឈូក ដែលគ្មានសារធាតុគីមី ធន់នឹងកំដៅ និងជួយបង្កើនក្លិនឈ្ងុយដល់អាហារ។
សរុបមក ការស្រឡាញ់សុខភាព ត្រូវតែចាប់ផ្តើមពីការយកចិត្តទុកដាក់ចាប់ពីរឿងតូចតាចឡើងទៅ ដោយឈប់ញ៉ាំអាហារវេចខ្ចប់ដោយក្រដាសកាសែតចាប់ពីថ្ងៃនេះ ដើម្បីការពារខ្លួនអ្នក និងក្រុមគ្រួសារពីជំងឺកាចសាហាវផ្សេងៗ។ សុខភាពរបស់អ្នក មានតម្លៃជាងក្រដាសកាសែត១សន្លឹក ចូរកុំបណ្តោយឱ្យងាយស្រួលតែមួយពេល ប៉ុន្តែមានវិប្បសារីអស់មួយជីវិត ហើយនេះក៏ជាការដាស់តឿនដល់អាជីវករលក់ដូរឱ្យងាកមកប្រើប្រាស់សម្ភារៈមានសុវត្ថិភាព និងគិតគូរពីសុខភាពអតិថិជន៕










