Home ព័ត៌មានជាតិ មកដឹងពីតម្លៃពិតរបស់ត្រីត្រោតនៅវៀតណាម ខណៈទីផ្សារកម្ពុជាលក់តម្លៃស្មើត្រីសាលម៉ុន

មកដឹងពីតម្លៃពិតរបស់ត្រីត្រោតនៅវៀតណាម ខណៈទីផ្សារកម្ពុជាលក់តម្លៃស្មើត្រីសាលម៉ុន

118
0

ប្រយ័ត្នណាបងប្អូន! ប្រយ័ត្នចាយលុយទិញត្រីសាម៉ុនអាឡាស្កា តែបានត្រីត្រោត ខេត្តសាប៉ា ប្រទេសវៀតណាម។ ថ្មីៗនេះរឿងរ៉ាវវែកញែកដ៏ក្ដៅគគុកអំពីការលក់ត្រីត្រោត ដោយបន្លំថាជាត្រីសាលម៉ុន នៅកម្ពុជាកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គម ខណៈការជីកកកាយរកប្រភពនៃត្រីទាំងនោះបានបង្ហាញថា ប្រទេសវៀតណាមមានខ្សែសង្វាក់កសិដ្ឋានចិញ្ចឹមត្រីត្រោតទឹកត្រជាក់ដ៏ធំសម្បើម និងអាចលក់ចេញក្នុងតម្លៃដើមដ៏ធូរថ្លៃហួសពីការស្មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-jDby9a0fShujURAfXjStgrf149jpgz2KpEkDbHDUvJaD3BjutYjxSL6ePUBR2jgeEE6k2EEs-QPQd8V4p2FfsIEZ1DnUFRtixhpc2OLNj2jSwXCD4C3oc4WAKhdmGpEBT1g-bCqxYCJ8NiOZdscVKSc3UY13eeJ0PplOHfWZEYUI7PxWR8MG2M9JNho/s739/photo_2026-06-22_14-11-52%20(2).jpg
យោងតាមរបាយការណ៍សេដ្ឋកិច្ច និងទិន្នន័យវារីវប្បកម្មបានលាតត្រដាងថា ប្រទេសវៀតណាមបច្ចុប្បន្នបានក្លាយជាប្រទេសផលិត និងចិញ្ចឹមត្រីត្រោត (Sturgeon និង Rainbow Trout) ធំជាងគេបំផុតមួយដោយឈរនៅចំណាត់ថ្នាក់លេខ ៦ លើពិភពលោក។ កសិដ្ឋានខ្នាតយក្សទាំងនោះត្រូវបានគេពង្រាយនៅតាមបណ្តាខេត្តតំបន់ភ្នំខ្ពង់រាបជិត ៣០ខេត្ត ដែលមានអាកាសធាតុត្រជាក់ និងប្រភពទឹកស្អាតពីធម្មជាតិ ដូចជានៅស្រុកសាប៉ា (Sa Pa) នៃខេត្តឡាវកាយ និងតំបន់ដាឡាត់។ ការវិវត្តនៃបច្ចេកវិទ្យាចិញ្ចឹមដ៏ទំនើបនេះ អនុញ្ញាតឱ្យកសិដ្ឋានវៀតណាមអាចប្រមូលផល និងលក់ចេញត្រីត្រោតស្រស់ៗពេញមួយក្បាលនៅក្នុងតម្លៃចាប់ពី ២៥០,០០០ ដុង ឬប្រហែលត្រឹមតែ ១០ ទៅ ១៤ ដុល្លារអាម៉េរិកតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgQcj1s9juyOGDz65iZR1tF4BRrgYoL19r5iGzBnV9iQA4wiQsnoqn63RrUyQo3CMwIulxu-A9j2H3WG9NLhsAuEoIqSCzjsHh0fh7sT4n2SWyM2Y8wdLbm8VJwrwBSaG2pGy7AZnWSMxowQWKsrsew2wjc9VJDXVvsEaDtNaVGPxyeDurzOrPHSmwQY/s800/photo_2026-06-22_14-11-52.jpg

តម្លៃដើមដ៏ធូរថ្លៃបូករួមនឹងពណ៌សាច់ក្រហមលឿងទុំ (Orange-Red) ស្រដៀងគ្នានឹងត្រីសាលម៉ុនសមុទ្រស្ទើរតែ ១០០% នេះហើយ បានក្លាយជាឱកាសមាសឱ្យអាជីវករ និងភោជនីយដ្ឋានទុច្ចរិតមួយចំនួននៅកម្ពុជា លបលួចនាំចូលសាច់ត្រីត្រោតទឹកសាបពីវៀតណាម មកវាយស្លាកសញ្ញាបន្លំភ្នែកអ្នកប្រើប្រាស់ថាជា «ត្រីសាលម៉ុនន័រវែស» ដើម្បីកើបប្រាក់ចំណេញទ្វេដង ដោយសារត្រីសាលម៉ុនពិតប្រាកដមានតម្លៃចាប់ពី ២០ ទៅជាង ៣០ ដុល្លារក្នុងមួយគីឡូក្រាម។ ល្បិចកលនេះមិនត្រឹមតែជាការបោកប្រាស់ផ្នែកថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតជាហានិភ័យសុខភាពកម្រិតធ្ងន់ធ្ងរ ព្រោះតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ ត្រីត្រោតដែលចិញ្ចឹមក្នុងទឹកសាប គឺសម្បូរទៅដោយព្រូន និងបរាសិត ដែលមិនត្រូវបានអនុញ្ញាតឱ្យយកមកហាន់ធ្វើជាសាស៊ីមី (Sashimi) ញ៉ាំឆៅដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ដល់ផ្លូវអាហារ និងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgElmsoH2E2suZJBrXxWhHbkGeQtELgUO2PnNK29KWdRk7sp0rkEeR4_6ADAm3iL_9oAomi1-8TQcgH-voim-Qc7U_8Alb9846t5vjgjgxDIMAoJU_1co0cu6yGDKOnUQQaA9df7LTGXBsg7u4k_dwvAYoMXw0ikl3MzS52zGJjJFEAe6kCuWKRaQOi0Hk/s660/photo_2026-06-22_14-11-53.jpg

គួរបញ្ជាក់ផងដែរថា ការវែកញែកនេះមិនមែនមានន័យថា «ត្រីត្រោត» មិនល្អ ឬមិនឆ្ងាញ់នោះទេ ប៉ុន្តែការញាំត្រីប្រភេទនេះទាំងឆៅដូចជាសាច់ត្រីសាលម៉ុន អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពដោយសារតែព្រូន និងបាក់តេរីទឹកសាប លុះត្រាតែយកវាទៅចម្អិនឱ្យបានឆ្អិនល្អដូចជាការធ្វើស៊ុប ឬការអាំងទើបមានសុវត្ថិភាព។ ដូចគ្នានេះពាក់ព័ន្ធនឹងតម្លៃ អាជីវករត្រូវតែមានភាពស្មោះត្រង់ក្នុងរបររកស៊ី ដោយមិនត្រូវយកទំនិញតម្លៃទាបមកបន្លំលក់ក្នុងតម្លៃខ្ពស់កប់ពពកនោះឡើយ ពោលគឺត្រូវលក់ត្រីត្រោតក្រោមឈ្មោះត្រីត្រោត និងលក់ត្រីសាលម៉ុនក្រោមឈ្មោះត្រីសាលម៉ុន ដើម្បីផ្តល់តម្លៃដល់សេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់៕