Yuchan សមាជិក Nchive បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តជាថ្មីបន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថា«កម្ពុជា»គឺជាកន្លែងពិសេសមួយដែលធ្វើឱ្យរូបគេមិនអាចបំភ្លេចបានក្នុងឆាកជីវិត។ អ្នកគាំទ្របានចង្អុលបង្ហាញថាពាក្យសម្តីរបស់ Yuchan គឺពិតជាទៀងត្រង់មិនក្លែងក្លាយពីព្រោះមុនពេលចាកចេញពីទឹកដីរាជធានីភ្នំពេញរូបលោកបានយំដោយការអាល័យក្នុងពេលលាអ្នកគាំទ្រ។

ថ្មីៗនេះតាមរយៈការបង្ហោះរបស់ផេកអ្នកគាំទ្រ Nchive បានបង្ហាញពីបទសម្ភាសន៍របស់ Yuchan ទៅកាន់ Azerbaijan ដែលបង្ហាញពីពេលវេលាចងចាំបំផុតរបស់លោកក្នុងដំណើរជាសមាជិក Nchive ។ ទី១ Yuchan បានបង្ហាញថាពេលវេលាដែលលោកចងចាំខ្លាំងបំផុតនិងមានអត្ថន័យគឺនៅពេលដែលក្រុម Nchive បានទៅទីក្រុងសប៊ូ ប្រទេសហ្វីលីពីនដើម្បីសម្តែងមុនពេលបង្ហាញខ្លួនផ្លូវការដោយសារតែលើកនោះគឺជាលោកដំបូងរបស់លោកដែលបានចេញទៅក្រៅប្រទេស។
.png)
អ្វីដែលធ្វើឱ្យ Yuchan ចងចាំមិនភ្លេចមួយទៀតគឺការមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ Yuchan បានពន្យល់ថាក្រុម Nchive ទទួលបានក្តីស្រលាញ់យ៉ាងច្រើននៅទីនោះហើយបានក្លាយជាអ្នកតំណាងផ្សព្វផ្សាយពាណិជ្ជកម្មជាលើកដំបូងនៅក្នុងជីវិតនិងបានស្នាក់នៅទីនោះអស់រយៈពេលជាង១ខែ។ ចំណុចមួយទៀតដែល Yuchan ចងចាំមិនភ្លេចគឺជាពេលវេលាដ៏អស្ចារ្យជាច្រើនជាមួយអ្នកគាំទ្រនៅកម្ពុជាហើយបទពិសោធន៍នោះប្រហែលជាការចងចាំដែលមិនអាចបំភ្លេចបានបំផុតសម្រាប់លោក។
ការផ្តល់បទសម្ភាសន៍របស់ Yuchan ដែលជ្រើសរើសប្រទេសកម្ពុជាជាទីកន្លែងដែលរូបគេមិនអាចបំភ្លេចបាននិងមានអនុស្សាវរីយ៍ដក់ជាប់នៅក្នុងចិត្តនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាមយ៉ាងខ្លាំង។ ការបង្ហាញរបស់ Yuchan ត្រូវបានទស្សនិកជនមើលឃើញយ៉ាងច្បាស់ក្នុងពេលក្រុម Nchive ហៀបនឹងចាកចេញពីទឹកដីកម្ពុជាសមាជិករូបនេះបានស្រក់ទឹកភ្នែកជាមួយនឹងក្តីអាឡោះអាល័យជាមួយនឹងអ្នកគាំទ្រ។

គួរបញ្ជាក់ផងដែរក្រុម Nchive ធ្លាប់បានមកប្រទេសកម្ពុជាចំនួន២ដង ខណៈនាពេលខាងមុខនេះក្រុមនេះក៏ត្រៀមរៀបចំការប្រគំតន្រ្តីដំណើរទេសចរណ៍របស់ពួកគេទាំងនៅអាស៊ី និងអឺរ៉ុបដោយមិនរំលងប្រទេសកម្ពុជាឡើយ៕










