Home ព័ត៌មានជាតិ មោទនភាពជាតិ! នាយទាហានខ្មែរ ៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធាពីសាលាកំពូលរបស់រុស្ស៊ី

មោទនភាពជាតិ! នាយទាហានខ្មែរ ៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធាពីសាលាកំពូលរបស់រុស្ស៊ី

118
0

នេះហើយជាធនធានមនុស្សក្នុងវិស័យការពារជាតិដែលកម្ពុជាកំពុងត្រូវការ! នាយទាហានវ័យក្មេងកម្ពុជាចំនួន ៤រូប បានសាងមោទនភាពជាតិយ៉ាងធំធេង បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា (កម្រិតវិស្វករជំនាញដ្រូនអាកាស និងផែនទី) ជំនាន់ទី៩៩ ដោយជោគជ័យ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា ដែលជាសាលាបណ្ដុះបណ្ដាលបច្គេកវិទ្យាយោធាលំដាប់កំពូលនៃសហព័ន្ធរុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVDwJB3xwMN97Y3fB6fWiA8edos4a95T7aH24NJ_K4_fBgJpLYtHC8hNR0iG3-rOPkTkc8szR9fgeZAIvTsdXktFBhu2bSXBtbc_qjy5g1-ZUyNitwsCHP2kkLYIiIepPXx9hfQx8KmzMUzs1YRCB1y3-2gWuLBX_8pOV94ioK5YJmif93pj9ICD23Ao/s1280/photo_2026-06-22_09-20-08.jpg
យោងតាមការប្រកាស និងការអបអរសាទរជាផ្លូវការពីសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យដឹងថា វីរយុវជនទាំង ០៤រូបនេះ បានចំណាយពេលសិក្សា និងហ្វឹកហាត់យ៉ាងស្វិតស្វាញអស់រយៈពេល ៦ឆ្នាំពេញ នៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ អ្វីដែលកាន់តែពិសេស និងគួរឱ្យកោតសរសើរនោះ គឺពួកគេបានបញ្ចប់ការសិក្សាលើជំនាញយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលកងទ័ពជាតិកំពុងត្រូវការចាំបាច់ក្នុងយុគសម័យឌីជីថល រួមមាន ជំនាញថតដ្រូនពីលើអាកាស និងជំនាញផែនទីព័ត៌មានភូមិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRlSKCMqe9XjgrL7-N5J35o6ci0RHj67hpgB-SfXXRH1urK6ViDqsvo-JAMP6bdZt2W1oax9YUIebcimeygERX-JNhGG__HOlyuI1oLuPyok19A2x7_UYcNg9MozD_pGoWIHSBMAiZuMCYkKxoE6xJdQN0ih45TuBXtuPOsXD-NcLtwC-UIcQ-hJcLI4/s1280/photo_2026-06-22_09-20-07.jpg

សមាសភាពនាយទាហានឆ្នើមទាំង ០៤រូប ដែលទទួលបានជោគជ័យក្នុងការសិក្សានេះ រួមមាន ផ្នែកជំនាញថតដ្រូនពីលើអាកាស មានលោកអនុសេនីយ៍ទោ ឃួន រដ្ឋា និងលោកអនុសេនីយ៍ទោ ឥន្ទ សុផែន ចំណែកឯផ្នែកជំនាញផែនទីព័ត៌មានភូមិសាស្ត្រ មានលោកអនុសេនីយ៍ទោ រាជ វិរៈវង្ស និងលោកអនុសេនីយ៍ទោ ខន ឧត្ដម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bOWVj8mderJpAUjG8aGKe6ojOiGTJlRScm13nYV3dDnUafkNPFa-Fec83Q0-lwfeU9_dzoVpLNnW3WSxA9RZKk7RMqy5cKlSKKJY5tPfRECXH1khRHUIHTax8P4b4GGZz68e1CS1kWJ-Us4vlI9TX0GQCtbQAUE6bQagaF3Kro-0mhRwo_S_GyY0CRI/s1000/photo_2026-06-22_09-20-06.jpg

នៅក្នុងបរិបទសង្គ្រាម និងបច្ចេកវិទ្យាយោធាទំនើបនាពេលបច្ចុប្បន្ន ជំនាញគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក ដើម្បីថតរូបភាពស៊ើបការណ៍ពីលើអាកាស និងការវិភាគទិន្នន័យផែនទីភូមិសាស្ត្រ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងការជួយពង្រឹងកិច្ចការការពារជាតិ និងបូរណភាពទឹកដី។ សមិទ្ធផលដ៏ត្រចះត្រចង់របស់នាយទាហានទាំង ០៤រូបនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការយកចំណេះដឹង និងបច្ចេកវិទ្យាជឿនលឿនមកជួយធ្វើទំនើបកម្ម ក៏ដូចជាបង្កើនសមត្ថភាពការពារជាតិរបស់កងយោធពលខេមរភូមិន្ទឱ្យកាន់តែខ្លាំងក្លាថែមទៀត៕