Home ព័ត៌មានអន្តរជាតិ តើមានវិធីណាខ្លះដើម្បីការពារធុងហ្គាសកុំឱ្យផ្ទុះបង្កគ្រោះថ្នា.ក់?

តើមានវិធីណាខ្លះដើម្បីការពារធុងហ្គាសកុំឱ្យផ្ទុះបង្កគ្រោះថ្នា.ក់?

112
0

ការផ្ទុះធុងហ្គាសធំៗអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ធុងចាស់ចាស់ប្រើប្រាស់រាប់សិបឆ្នាំគ្មានការត្រួតពិនិត្យ ការលេចធ្លាយហ្គាសតាមទុយោទៅក្នុងខ្យល់បង្កជាភ្លើងឆេះឡើងដោយសារសម្ពាធកំដៅពីខាងក្រៅខ្លាំងពេក។ រីឯកំប៉ុងហ្គាសតូចៗសម្រាប់ប្រើប្រាស់ជាមួយចង្ក្រានតូច ក៏ងាយនឹងផ្ទុះដែរនៅពេលត្រូវកំដៅខ្លាំង ព្រោះតែសំបកកំប៉ុងស្តើង ដែលបង្កក្តីបារម្ភសម្រាប់គ្រួសារជាច្រើន និងរកវិធីការពារធុងកុំឱ្យផ្ទុះបង្កគ្រោះថ្នា.ក់ ជាពិសេស ពេលគ្មានអ្នកនៅផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAkh-724CStTgSS0S7yy4cWBGm5RnslLDfzkb7_-GkrW5AuTLKWr2qaNVJlp8YcQM9dbmpbSeeWXZQmTIPCdz0RCEC-ou0zYF4K-wD8C9lAfZZJsXQJt90wbuS2NcYgb2IL5IpGJH7_OV8tLCYX_35CfZFtIFKj5q-AnRYO7pI1dgzQpIH2nEy5XkkTZs/s640/photo_2026-06-22_10-59-48%20(4).jpg

ការការពារធុងហ្គាសកុំឱ្យផ្ទុះនោះ យើងអាចអនុវត្តតាមវិធីជាច្រើនដើម្បីធានាសុវត្ថិភាព រួមមាន ៖

១-កុំដាក់ធុងហ្គាសហាលថ្ងៃ
បើទោះជាវាត្រូវបានផលិតមកឱ្យមានភាពរឹងមាំ និងធន់ក្តី ប៉ុន្តែសូមកុំដាក់នៅហាលថ្ងៃឱ្យសោះ ដោយសារការដាក់នៅកន្លែងមានសីតុណ្ហភាពខ្ពស់ គឺដូចគ្នានឹងការជំរុញឱ្យវាផ្ទុះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHOb2JFkyUTsUqvQJzpw2FOleYb8h2PujpNzNUoLEoer18p9Ej31h2SqPlN29YTOXrY51BZHSXClrmQWMWIFhyphenhyphenJr6aH1wNcpWTHnJxOv6pNG3_dy-XknL9HUCqqYNVWjkVNz6a7OYyNgCOvhVJVawyXfAuEXHLZ1ZR1g5KEJ0eY-kFRRoA-jwk0_r1vus/s1024/photo_2026-06-22_10-59-48.jpg
២-ដាក់កន្លែងខ្យល់ចេញ-ចូល
ការដាក់ធុងហ្គាសនៅកន្លែងនេះ គឺជាការផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ ឬដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ករណីវាធ្លាយតាមទុយោ យើងអាចនឹងមិនគ្រោះថ្នាក់ដោយសារខ្យល់បក់ ប៉ុន្តែការដាក់នៅកន្លែងគ្មានខ្យល់គ្រប់គ្រាន់នឹងបង្កគ្រោះថ្នាក់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEind-qIr6WQiA0VIwPQsOqV-dlMRgj3xhHJ30bun_SJaMbfKwQtyC_Vpy0iE8eSVp5d1ODkyk3WQyzhq2GfD_lg0xj5UaiUNbrH53HAQE_S27oExJglD8O7XQTn7Zd7P2A69P_7qV_xza-vP-dYCxivF8uF8punYZFVXWXiEJytNu49d5yODaXkFDdJ0q4/s608/photo_2026-06-22_10-59-47%20(2).jpg

៣-ពិនិត្យទុយោជានិច្ចរកកន្លែងធ្លាយ
អាចពិនិត្យមើលតាមទុយោបង្ហូរហ្គាស ប្រសិនបើវាធ្លាយនឹងមានស្នាមពណ៌សនៅលើនោះ។ ចូរយកអេប៊ុងលាងចានជ្រលក់ក្នុងសាប៊ូលាងចានមកដុសពីលើ រួចហើយ បិទការបង្ហូរហ្គាសជាបន្ទាន់ និងផ្លាស់ប្តូរទីតាំងទៅដាក់នៅកន្លែងផ្សេងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilGrS29l8VY52upGq-p7wEwFC6lean95itcTdZi_ikeONxjEllekC-vRAKC_PbKT-DONzxnbhkekXJQfYE93BnudL6jfifBhP3MGk7-4pYS-338V-rEPKreXgDJEzu37oUch7QOfnREHjYFszSp6XYpZQx0h2hBkMK9ut4uTBagL6pyUahKd35PdDQRZo/s1280/photo_2026-06-22_10-59-47%20(3).jpg

៤-កុំដាក់ផ្អៀង
អ្នកខ្លះពេលហ្គាសជិតអស់ ក៏ដាក់ធុងផ្អៀងយ៉ាងខ្លាំង ដោយសារគិតថា ហ្គាស LPG នឹងងាយស្រួលហូរទៅកាន់ចង្ក្រាន ប៉ុន្តែនេះជាការគិតខុស។ ការពិត ទោះជាដាក់បញ្ឈរ ក៏វានៅតែអាចប្រើប្រាស់បានរហូតទាល់តែអស់ដែរ ហើយការដាក់ផ្អៀងធ្វើឱ្យវាឆាប់ដួលរលំទៅវិញទេ ដែលបង្កគ្រោះថ្នាក់បណ្តាលមកពីការរបូតគំរបធុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihi-wqlMRiYGRAJfyYZwG0sa-WU8Carvuyv69SVlgKO_qD5DxvlLviQ1LM0gaFOcj8FwCM9XZxFu9olHvBXiz1C0kHM8L_Llr7PCiTSDdLMTaU1RtWxnTAXlWJOgLucHgAHslz-gJefCRUICyygV3jHhPAK8BfMvwlO7Z8VRzSt9LQ8FRU2IDXXWfxPFs/s1280/photo_2026-06-22_10-59-47.jpg

៥-កុំប្រើធុងចាស់ពេក
ចៀសវាងការប្រើប្រាស់ធុងហ្គាស ឬកំប៉ុងហ្គាសចាស់ៗ ច្រែះចាប់ ឬផលិតយូរឆ្នាំ ពីព្រោះវាងាយលេចធ្លាយចេញក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdYlaO_s5dWhrvkAchrgFpZ7ybPlqyi8VfvF8VL78hyphenhyphene2J9dXwn-0npnmG3pQUVCXIq0_WPjXUIwvwnBm6HRSigKUgvfpFcFMVev9-rbrjQ0lgf7wRHQTDNPEGRdhOSOdZjTooBFZ6V0NXDQoe3OT3LrXyTb3yAM85J0as6WQpSPxyzdQVM5-GaZW83A/s960/photo_2026-06-22_10-59-48%20(2).jpg

៦-ចៀសវាងសារធាតុឆាបឆេះ
ហាមដាក់កំប៉ុងថ្នាំបាញ់មូស ដបសាំង អាល់កុល ឬសារធាតុគីមី ដែលងាយឆេះនៅក្បែរធុងហ្គាស និងចង្ក្រានជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx9zDc7VRVe4tD8E89VZaOkkqOqkSTVV0smnwZsvFjeHQoIq2stKCTdNK4mfxJjMvl1tz8eob3_KDeZ1ezmVJ0xxBeCCH_vwgBDq-f-rmnpSL5TdlxjYn4zGj6iiOBFYMe2Yk09OrEWv2qOF0Z-l60emi_vYqbpLteb7ufFUOcAolQFJ4EK4VY-xwH9e0/s1280/photo_2026-06-22_10-59-48%20(3).jpg

គួរចងចាំ៖ ត្រូវបិទមាត់ធុងឱ្យជិតគ្រប់ពេលដែលចម្អិនអាហាររួចរាល់ដើម្បីការពារការលេចធ្លាយនៅពេលយប់ ឬពេលមិននៅផ្ទះ ព្រមទាំងហាមជក់បារី ឬប្រើប្រាស់ដែកកេសនៅក្បែរធុង៕