Home ព័ត៌មានអន្តរជាតិ Anutin រងការស្តីបន្ទោសរឿងបញ្ចុះតម្លៃប្រេងឥន្ធនៈតិចពេក មិនស្របតាមតម្លៃទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងគំហុក

Anutin រងការស្តីបន្ទោសរឿងបញ្ចុះតម្លៃប្រេងឥន្ធនៈតិចពេក មិនស្របតាមតម្លៃទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងគំហុក

115
0

អតីតសមាជិកព្រឹទ្ធសភាថៃ អ្នកស្រី Rosana Tositrakul កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញមុខរិះគ.ន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម ទៅកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពីការបញ្ចុះតម្លៃប្រេងឥន្ធនៈម្តងបន្តិចៗ មិនដូចកាលពីពេលដំឡើងថ្លៃ និងមិនស្របតាមតម្លៃប្រេងលើទីផ្សារពិភពលោកធ្លាក់ចុះខ្លាំង ដោយអ្នកស្រីថា វាមិនអាចជួយសម្រាលការលំបាករបស់ពលរដ្ឋដែលកំពុងតែមានជីវភាពដុនដាបបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8fi-gqDsHlE0GTA-X6LMMnkW2Zfmbku6Q35reQ9om3PDdmrhQCcDEvZSFUH6a2QzSNFqrNMZjPMNHP5yEG_7A2bisgqJ8r4dXArFCtd7dmhhPsCyG2hjeLXMWabB1lqsOcqvIVt79KD4n1F7hjNVzWUX11cB2DItln5I-nhImS2iAkqzyHHCV5dq87CQ/s447/photo_2026-06-22_08-15-13%20(5).jpg

អ្នកស្រី Rosana អតីតសមាជិកព្រឹទ្ធសភាថៃ និងជាប្រធានអនុគណៈកម្មាធិការគោលនយោបាយថាមពល និងបរិស្ថាននៃក្រុមប្រឹក្សាអ្នកប្រើប្រាស់ បានរិះគន់ និងស្តីបន្ទោសរដ្ឋាភិបាលថៃ យ៉ាងខ្លាំងពីការបញ្ចុះតម្លៃប្រេងឥន្ធនៈតិចតួចពេក ឬបញ្ចុះម្តងបន្តិចៗ ដោយអ្នកស្រីប្រៀបធៀបជាមួយប្រទេសឡាវដែលនាំចូលប្រេងពីថៃ បែរជាអាចបញ្ចុះតម្លៃយ៉ាងច្រើន និងកំណត់តម្លៃលក់រាយថោកជាងថៃទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QpbFyih9w0XOiorFl4bCzR0g5E76-sAYnd3mDj66-cy6SUAxZvSFJEmxhDCgrqSiZGRN2pSB5lp2np-i7FYR15y-quMgnk2jcnx4YKnhAFBk4Flw6KkdCnAaQd_pffVSZ0ATTAr4Hoa5_GUPyrevYbbBSM8wL9GANuTq6lqksu_3Hqbl1IuBP5pXN_I/s800/photo_2026-06-22_08-15-13%20(4).jpg
អ្នកស្រីថា កាលពីអំឡុងខែមីនា និងខែមេសា ជាពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា រដ្ឋាភិបាលថៃបានដំឡើងតម្លៃប្រេងភ្លាមៗជាច្រើនលើកយ៉ាងគំហុក គឺដំឡើងចាប់ពីជាង២០ រហូតដល់៣៣បាតក្នុង១លីត្រ ប៉ុន្តែពេលតម្លៃប្រេងលើទីផ្សារពិភពលោកធ្លាក់ចុះវិញយ៉ាងគំហុក រដ្ឋាភិបាលថៃបែរជាបញ្ចុះតម្លៃតិចបំផុត មិនដល់១បាតផង។ អ្នកស្រីបានសំណូមពរទៅកាន់រដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងថាមពល ជួយដោះស្រាយបញ្ហានេះដើម្បីសម្រាលការលំបាករបស់ពលរដ្ឋ ដោយបញ្ចុះប្រេងឱ្យអស់ទំហឹង ដូចកាលពីពេលដំឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0dC3xKOVTAtCyuWSlyvVor5jJ0pKmbPH02UW5roX-wKmR3roxjRlXl9DSX8OZ2kdmyWf1QXd1-EtWKD0BtbMatrtCD81c4jY_5WaqUn7f6sBUmlrdxg7cONvaFfgAf8-ArOUGh5yWI0_5GQQgG8-88r9z6fIO64QznFcdNzYToXA3-B0NbSkH-ix1qQY/s739/photo_2026-06-22_08-15-13.jpg

«វាជារឿងគួរឱ្យអាម៉ាស់បំផុតចំពោះប្រទេសជិតខាងដូចជាឡាវ ពីព្រោះថៃមានរោងចក្រចម្រាញ់ប្រេងខ្លួនឯងជាច្រើនកន្លែង និងនាំចេញប្រេងទៅក្រៅប្រទេស ស្មើទឹកប្រាក់រាប់សែនលានបាតក្នុងមួយឆ្នាំៗ ប៉ុន្តែពលរដ្ឋថៃបែរជាត្រូវទិញប្រេងក្នុងតម្លៃថ្លៃជាងប្រទេសជិតខាងដែលទិញប្រេងបន្តពីថៃ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Rosana។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTXD4MrLsIU5wTDV0fjDg84t7R6AgGMS07G3kp4K8BMOrX1Q_sPeyk72RviFqSDmSSlyHaY8jCITxFzGN612SeHg6pwDHyINCLyORd0_bG8DMQEaSsF91qBmb8omy3U-23ojyDN027NrvKA0luqOe_F0r-JkbY7u2oZRXgCv1_LkCLnj8gGbcU7G8Plk/s750/photo_2026-06-22_08-15-13%20(3).jpg

អ្នកស្រីអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋាភិបាល គួរពិចារណាទម្លាក់ពន្ធថាមពល និងបញ្ចុះតម្លៃប្រេងឱ្យទាប ស្របតាមតម្លៃលើទីផ្សារពិភពលោកបច្ចុប្បន្ន ប្រសិនបើរដ្ឋាភិបាលពិតជាចង់ជួយសម្រាលការលំបាករបស់ពលរដ្ឋ។ អ្នកស្រីបាននិយាយពីឡាវបញ្ចុះតម្លៃប្រេងម៉ាស៊ូត ដែលធ្វើឱ្យតម្លៃលក់រាយនៅទីក្រុងវៀងចន្ទន៍ ធ្លាក់ចុះមកត្រឹមតែជាង៣៦បាតក្នុង១លីត្រ (ឬត្រឹមជាង៣,០០០រៀលប៉ុណ្ណោះ) ប៉ុន្តែប្រេងម៉ាស៊ូតនៅថៃមានតម្លៃដល់ទៅជាង៣៨បាតក្នុង១លីត្រ គឺថ្លៃជាងឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxDKIyB7Ja8tr-mXACTyw_As25G29IgNJmkKbs9zucMlf2dGRTkbYIgT1JAdcrb6HOBPEZ6nOmAmKKpoF5nwVTyv4m5IaeVEpq3wMtcrZyAHM6bElyNCN6vk9iFwWWbHVEGAfFTewLt3oAZyLPWFxkyjWakrDHQggGlhV5U_NJgPo3glSBWKRbNmmzgM/s1200/photo_2026-06-22_08-15-13%20(2).jpg

គួរបញ្ជាក់ថា បន្ទាប់ពីអតីតសមាជិកព្រឹទ្ធសភាថៃស្តីបន្ទោសខ្លាំងៗទៅលោក Anutin ធ្វើឱ្យអ្នកលេងបណ្តាញសង្គមលើកយកប្រធានបទនេះមកជជែកគ្នាយ៉ាងក្តៅគគុក ដោយមនុស្សជាច្រើនសួរថា ប្រទេសថៃមានរោងចក្រចម្រាញ់ប្រេង ហេតុអ្វីមិនអាចបញ្ចុះតម្លៃឱ្យទាបដូចប្រទេសជិតខាង? ពួកគេមិនពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការបញ្ចុះតម្លៃប្រេងរបស់រដ្ឋាភិបាលតិចតួច ដែលមិនយុត្តិធម៌ និងមិនស្របតាមតម្លៃទីផ្សារអន្តរជាតិ ដែលការចុះថ្លៃនេះមិនអាចជួយសម្រាលការលំបាកបានទេ៕