នាពេលថ្មីៗនេះ Eun Hyun Jang ដែលជា YouTuber មួយរូបបានធ្វើការផ្សាយផ្ទាល់ហើយបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍និងបង្កឱ្យមានការពិភាក្សាដោយសារលោកបានលើកឡើងពីអ្នកសិល្បៈក្នុងនោះក៏បានលើកឡើងពី Jung Hae In និង Kim Soo Hyun ផងដែរ។
នៅក្នុងវីដេអូនោះ Eun Hyun Jang លើកឡើងពីមិត្តភក្តិដែលបានក្បត់លោកនិង Kim Soo Hyun នៅក្នុងហេតុការណ៍នោះថា «តារាល្បីៗតែងតែទាក់ទងមកខ្ញុំ។ តើអ្នកស្គាល់តារាល្បីៗទាំងអស់នោះដោយរបៀបណា? តារាល្បីៗស្រាប់តែទាក់ទងមកខ្ញុំ។ ខ្ញុំសូមទោស ប៉ុន្តែខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលបានកើតឡើង។ មានតារាល្បីៗមួយចំនួនដែលបានចាក់ខ្ញុំពីក្រោយខ្នង។ ខ្ញុំនឹងមិនបញ្ចេញឈ្មោះទេ ប៉ុន្តែមានតារាល្បីៗមួយចំនួនដែលបានក្បត់ខ្ញុំនៅពេលដែលខ្ញុំកំពុងត្រូវបានមនុស្សជាច្រើនធ្វើបាប ហើយហៅថាជាអ្នកបោកប្រាស់»។
ក្នុងចំណោមរឿងនេះ Eun Hyun Jang បានការពារមនុស្សម្នាក់យ៉ាងពិសេសគឺ Jung Hae In ។ YouTuber រូបនេះបានសង្កត់ធ្ងន់ថា «មានតែ Hae In ទេដែលនៅក្បែរខ្ញុំដោយមិនឈប់តាមដាន ហើយបន្តនៅរហូតដល់ទីបញ្ចប់ហើយគាត់ជាមិត្តម្នាក់ដែលគាំទ្រខ្ញុំច្រើន។ Hae In ក៏មិនបានឈប់តាមដាន Kim Soo Hyun ដែរហើយបន្តគាំទ្រតារាប្រុសរូបនេះ។ នោះហើយជាមូលហេតុដែលខ្ញុំនៅតែហៅ Hae In ជាប្អូនប្រុសរបស់ខ្ញុំ»។

Jung Hae In បានរក្សាមិត្តភាពយូរអង្វែងជាមួយ Kim Soo Hyun ដោយអ្នកទាំងពីរធ្លាប់ជាផ្នែកមួយនៃក្រុម 88line ដ៏ល្បីល្បាញក្នុងវិស័យកម្សាន្ត។ កាលពីឆ្នាំមុន នៅពេលដែលភាពចម្រូងចម្រាសជុំវិញ Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើងអ្នកគាំទ្រមួយចំនួនបានសម្តែងការព្រួយបារម្ភ ហើយបានណែនាំ Jung Hae In ឱ្យឈប់តាមដាន Kim Soo Hyun។ ទោះជាយ៉ាងណាក៏ដោយ Jung Hae In មិនបានធ្វើដូច្នេះទេ។

រហូតមកដល់បច្ចុប្បន្ន អ្នកលេងអ៊ីនធឺណិតបានឆ្លើយតបទៅនឹងភាពស្មោះត្រង់ដ៏រឹងមាំរបស់ Jung Hae In ចំពោះ Kim Soo Hyun និង Eun Hyun Jang ជាមួយនឹងមតិយោបល់ដូចជា«Jung Hae In មានចិត្តល្អណាស់។ គាត់ស្មោះត្រង់ គាត់ជាតារាសម្តែងដែលស្មោះត្រង់ និងមានហេតុផល វាមិនងាយស្រួលទេ ប៉ុន្តែ Jung Hae In គឺពូកែ…»៕










