Home ព័ត៌មានអន្តរជាតិ អ្នកកាសែតល្បីថៃ ព្រមា.នពីអន្ទាក់ជាតិនិយមជ្រុលដែលកំពុងគ្រប់គ្រងលើសង្គមថៃ

អ្នកកាសែតល្បីថៃ ព្រមា.នពីអន្ទាក់ជាតិនិយមជ្រុលដែលកំពុងគ្រប់គ្រងលើសង្គមថៃ

100
0

ខណៈដែលភាពតានតឹងរវាងថៃ និងកម្ពុជានៅតែជាប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈ អ្នកកាសែតជើងចាស់របស់ថៃ លោក Pravit Rojanaphruk បានរិះគ.ន់ចំៗទៅលើមនោគមវិជ្ជាជាតិនិយមជ្រុលកំពុងធ្វើឱ្យប្រទេសថៃក្លាយជាចំណាប់ខ្មាំង ដោយបំផ្លា.ញទំនាក់ទំនងជាមួយប្រទេសជិតខាង និងធ្វើឱ្យកិត្យានុភាពជាតិធ្លាក់ចុះ។ អ្នកនិពន្ធរូបនេះព្រមាន.ថា ការកើនឡើងកម្តៅផ្នែកយោធា និងការបាត់បង់ការទូត អាចរុញច្រានថៃឱ្យធ្លាក់ក្នុងភាពឯកោ និងជួបវិបត្តិសេដ្ឋកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2eFnw_aLkBUrSIpDLmvugsC-HI53RqUzyXXqnnM-RJYN4XHYVL98oB5NCUYtQJR5zaOh4tTAXUHeBKRDBJY-9qMRKV-3PACB4f0ZSoRaecG5La1GxS1ck0Lk7KeIU-HBy_uan0xCa3LFtEjs_mz8h1X2jqcQSTPxTOewsZ7wxgxjrpVC_XSf4XoAc85A/s1199/photo_2026-06-19_09-23-43%20(2).jpg
យោងតាមអត្ថបទវិភាគរបស់លោក Pravit ដែលចេញផ្សាយនៅលើគេហទំព័រសារព័ត៌មាន Khaosod English ថ្ងៃទី១៨ ខែមិថុនា បានឲ្យដឹងថា ចរន្តជាតិនិយមជ្រុលនៅថៃ កំពុងមានឥទ្ធិពលខ្លាំងលើការបង្កើតទស្សនៈសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយប្រទេសជិតខាង។ លោកអះអាងថា ការបំផុសអារម្មណ៍ស្នេហាជាតិហួសហេតុ បានធ្វើឱ្យការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិខ្វះភាពសមហេតុផល និងផ្អែកលើអារម្មណ៍ច្រើនជាងការវិភាគជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Op_mx6B6DGM0LXD7e_14QKlvySsawNsds6EsC1ooWBVNAPgYKtE_B2RrVqumbyAB5ZsFFM9xoYylYIn8kKP7Vh1gGlZL6oCwtGORMLNiSkrAfdmNHFcy_aPYyZXfR7ePuMztn-AM4N7DRCTNoOGGvWNBQa_bWc8c9YLOx4U64IRJcri0BBsQEjA_pzY/s1080/photo_2026-06-19_09-23-44.jpg

អ្នកសារព័ត៌មានរូបនេះបានរិះគន់ថា ក្រុមនយោបាយ និងបុគ្គលមួយចំនួន តែងយកបញ្ហាជម្លោះព្រំដែន ឬក្តីបារម្ភអំពីសន្តិសុខជាតិ មកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីជំរុញចលនាជាតិនិយម និងប្រមូលការគាំទ្រពីសាធារណជន។ តាមការយល់ឃើញរបស់លោក គឺការធ្វើបែបនេះអាចបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋចេញពីបញ្ហាសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជាតិ ដែលគួរតែជាអាទិភាពសម្រាប់រដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4eNFu7vM4JGpXlXfWdo0wMNxhuLk977x9aDCITWDM0ByitQnFm7r2rY61W5_iVBq4zkPAAY98rTxVsG0DRnmWT63B5c2Ie-83a8KdPDbMxuMZKwLd84AfjbwkqaD8JSPkXURIAFiKhSCsCPk2165cKZQZEDWicCBQAFnmYIiuF2vwUTBTRWrvYJZbdjw/s1000/photo_2026-06-19_09-23-43%20(3).jpg
លោក Pravit ក៏បានបញ្ជាក់ថា ការបន្តបណ្តោយឱ្យមនោគមវិជ្ជាជាតិនិយមជ្រុលគ្រប់គ្រងទស្សនៈសង្គម អាចប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសក្នុងតំបន់ និងបង្កឱ្យមានបរិយាកាសមិនអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកអំពាវនាវឱ្យសង្គមថៃងាកមកប្រើប្រាស់ការគិតដោយហេតុផល ការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាតាមផ្លូវការទូត ជាជាងការបណ្តោយឱ្យអារម្មណ៍ជាតិនិយមក្លាយជាកត្តាជំរុញការសម្រេចចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yeB7HEdLOK3WrjGrV850HcIkz8iJw2W57lZPHzYlrlgCZBFdraRBsE5xjABHSRGE-m1HKA8Wev9rB6_KamfFxpWMdDRZUFv2rAg60609Vyk06l9rOKex8GoTJ0JtABnkSWY0yMlqw1yUm63X5BjcJwfPorOtH6kwYFTvyFsfUUOkSUfk8i0COhJo4io/s1024/photo_2026-06-19_09-23-43.jpg

តាមរយៈអត្ថបទវិភាគរបស់លោក Pravit Rojanaphruk បានបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលនៃជាតិនិយមជ្រុលនៅក្នុងសង្គមថៃ និងល្បិចកលនយោបាយដែលអាចត្រូវបានប្រើប្រាស់ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សាធារណជន។ លោកជឿថា ការលើកកម្ពស់ការគិតដោយហេតុផល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង គឺជាមធ្យោបាយដ៏សមស្របសម្រាប់ធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕