Home ព័ត៌មានជាតិ ជាប្រវត្តិសាស្ត្រ! អង្គការ UNESCO ជ្រើសតាំងកម្ពុជា ធ្វើជាអ្នកការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក

ជាប្រវត្តិសាស្ត្រ! អង្គការ UNESCO ជ្រើសតាំងកម្ពុជា ធ្វើជាអ្នកការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក

108
0

មោទនភាពជាតិ! កម្ពុជាក្នុងនាមម្ចាស់នៃដែនដីសុវណ្ណភូមិ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌រស់រវើក ឥឡូវនេះត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិក “គណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” របស់អង្គការ UNESCO សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣០។ ភាពជោគជ័យជាប្រវត្តិសាស្ត្រដ៏ធំធេងមួយនេះ បាននាំយកទង់ជាតិរបស់កម្ពុជាឲ្យផុសត្រដែតនៅលើឆាកអន្តរជាតិ និងទទួលបានការអបអរសាទរយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg37lz7HgINJlLeKuj5zH1KfRgWjdF29DYhuCaWftvPggTzlRBDIl5T-4CnTwrRfHLWWuwGh8dSjMszHKa7qUuDEoSi5aNWeK99Ip11FmVzp5A_xdl07-45Uxhf0kxlmIyBt8lCtXn9_OqKZxRo3WCVvzuUwWnQcZ8B7bZbR4w-oTE5jaK7CD9WBH_40VM/s1280/photo_2026-06-18_09-23-32.jpg

យោងតាមការប្រកាសផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ នាទីស្នាក់ការកណ្ដាលរបស់អង្គការ UNESCO ក្រុងប៉ារីស ប្រទេសបារាំង កម្ពុជាទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ពីរដ្ឋភាគីចំនួន ១៨៥ ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkFGsUdIYKyDiqMqxy9qE_aNpygka2m9P_S6ME-wDdRFcBwnHKvZctjgRvkODqOFUd-otpsqhfZQ44qoIkz-cH-DKtiN9FxzmIqbCyNzLGCJQY2yIRG5pSav4K3HQzIwESju3IBLUGwfgdEad65U1PdctRMklIIpw2n9SZ00v7mWv2Lhm3mhB4dGJtws/s1280/photo_2026-06-18_09-23-33.jpg

សមិទ្ធផលដ៏អស្ចារ្យនេះ គឺកើតចេញពីកិច្ចប្រឹងប្រែងដ៏សកម្ម និងយុទ្ធនាការការទូតវប្បធម៌ដ៏មុតស្រួច ដឹកនាំដោយផ្ទាល់ដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា រួមជាមួយ ឯកឧត្តម ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ UNESCO។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV2jj3qx4qOV5vR-n07L9plF6Wci-2qXow4WVsd_yCccW6K3QyNl6ZedJQeRUNEwoM9QL39NoCJC5B2wZ59hvrZx9K63kxLMZX7Gfriqv6IZlIYL_xsZT2V3btjLgnq29XL2mfiRtutWvxAzDDcYgDiyeJ7mVyGAQFZBLUZLX2Cp-rjo7kq4c24ocn0ig/s630/photo_2026-06-18_09-23-34.jpg
តួនាទីថ្មីក្នុងគណៈកម្មការអន្តររដ្ឋាភិបាលនេះ មិនត្រឹមតែជាការទទួលស្គាល់នូវឥទ្ធិពលវប្បធម៌របស់កម្ពុជានោះទេ ប៉ុន្តែវាជាឱកាសមាសដែលផ្តល់សិទ្ធិពេញលេញជូនកម្ពុជា ក្នុងការចូលរួមសម្រេច ផ្តល់អនុសាសន៍ និងតម្រង់ទិសលើកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF4xWK6n1aCvXsehLCq2Upf4N6SU7Evw6rOTNkySAfs4VeUA3t_bxsRH42EGZTqQpEPRbrvupOfabKtQqhr7uD5Oipd8UcHAvZNcqPyNTy1sXSAJRjTDGdf1mMLDWpm3dnSX7jnxHXBTve4sIeuNSG0L13WA5WQ4dGyh2DSkwK9icymhLwQXfbeK4Fyyo/s1200/photo_2026-06-18_09-23-34%20(2).jpg

ជាងនេះទៅទៀត វានឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយជំរុញ និងបើកផ្លូវឱ្យទម្រង់សិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀត ដូចជា «អាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ» ដែលបានដាក់ស្នើរួចរាល់ អាចឈានទៅរកការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបានកាន់តែឆាប់រហ័ស។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាលែងត្រឹមតែជាប្រទេសដែលដើរតួសុំការការពារវប្បធម៌ពីពិភពលោកទៀតហើយ ប៉ុន្តែឥឡូវនេះ កម្ពុជាគឺជាអ្នកដឹកនាំជួរមុខម្នាក់ ក្នុងការការពារ និងអភិរក្សទ្រព្យសម្បត្តិអរូបីរបស់ពិភពលោកទាំងមូល៕