Home សុខភាព ស្ត្រីមានផ្ទៃពោះដែលបរិភោគអាហារមានវីតាមីន D ខ្ពស់អាចជួយឱ្យកូនចងចាំបានល្អ និងគិតបានរហ័ស

ស្ត្រីមានផ្ទៃពោះដែលបរិភោគអាហារមានវីតាមីន D ខ្ពស់អាចជួយឱ្យកូនចងចាំបានល្អ និងគិតបានរហ័ស

92
0

ឈប់បារម្ភពីការរកវិធីជួយឱ្យកូនរៀនពូកែពេលធំឡើងទៀតទៅ បើអ្នកមិនទាន់បានបំពេញសារធាតុចិញ្ចឹមមួយនេះក្នុងពេលមានផ្ទៃពោះ! ការសិក្សាពីទស្សនាវដ្ដីវេជ្ជសាស្ត្រល្បីៗបានបញ្ជាក់ថា វីតាមីន D បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាខួរក្បាលផ្នែកចងចាំរបស់ទារក។ ស្ត្រីដែលទទួលបានវីតាមីន នេះគ្រប់គ្រាន់ពីរបបអាហារ នឹងជួយឱ្យកូនកើតមកមានការចងចាំល្អ គិតរហ័សរហួន និងមាន IQ ខ្ពស់។ តើមានអាហារអ្វីខ្លះដែលសម្បូរវីតាមីននេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxI_COGrp4xMacHBsVb1thtWugrDXzngAlMFHt__JZNMiFvWGXD6uZTPbBt-Z1hwDCNKadCXgdDNxXRhP4f8uFwq5FFmM-lu990doR2S9XF7wpIdaGdsb2KxsjMhTwDLT09GeLXgSFIYVHfqoaCAemW1s8WG9ZBX0PdQ2cLWeQxawbDB4vjKefahPmOcw/s660/photo_2026-06-18_09-27-17.jpg

ការបរិភោគអាហារមានវីតាមីន D ខ្ពស់ក្នុងពេលមានផ្ទៃពោះ ពិតជាមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការវិវត្តខួរក្បាល និងបង្កើនសមត្ថភាពចងចាំរបស់កូនពេលកើតមក។ ការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របង្ហាញថា កម្រិតវីតាមីន D គ្រប់គ្រាន់នៅក្នុងខ្លួនម្តាយបានដើរតួនាទីបង្កើតកោសិកខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារកក្នុងផ្ទៃ ហើយអត្ថប្រយោជន៍របស់វាចំពោះខួរក្បាលកូន មានដូចជា៖ ជំរុញការចងចាំ គិតបានរហ័ស បង្កើនការផ្តោតអារម្មណ៍ និងពង្រឹងកោសិកាប្រសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SdLTZrX84s8_dPZsBYw9QvwBTjmDTeGstsxYIHGyhNusVDDrtgwXyDa8AqNsUnE2rlOH735MRD-rK0kJdJwW5Tgenp7fbpYXVup-yJ06FaU_AsuB74kgu4cCAxRlsmOKOeUHLHeiR6iJIhatVhqxvvQXpB9XIXjztf4gqlBY2HNZE6GX7URzHqNTzbI/s1280/photo_2026-06-18_09-27-18%20(2).jpg

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរតែបរិភោគអាហារទាំងនេះជាប្រចាំថ្ងៃ រួមមាន ត្រីសាម៉ុន ស៊ុត (ជាពិសេស ផ្នែកពណ៌លឿង) ទឹកដោះគោស្រស់ ទឹកដោះគោជូរ យ៉ាអួរ និងផ្សិត។ ក្រៅពីនេះ ការទទួលបានពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម ចាប់ពី១០ ទៅ១៥នាទី ក៏ជួយឱ្យរាងកាយផលិតវីតាមីន D បានយ៉ាងល្អដែរ ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យ ថាតើគួរបរិភោគអាហារមានវីតាមីន D ឬថ្នាំប៉ប៉នកម្រិតណា ទើបមានសុវត្ថិភាព និងគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVggN_4PElWenBieyfp9mzcP8vc099SySP5XtSDBIy7fsIpiZ2mqsVzWCAsgPcIBCazTvib21MtJJ_9VVb0dzYbe_qwAMq61NW-kS0-h0Ypkgzk7-Yv2QVJVsuNbeiGohxUFrbaFCznT3ZlzDf6B_5aAPe-XKssdKfJKe9GKfKDUf6FqzBPtii4EzfK50/s500/photo_2026-06-18_09-27-18%20(3).jpg

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី JAMA Network Open កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បង្ហាញថា ស្ត្រីមានផ្ទៃពោះដែលទទួលបានវីតាមីន D គ្រប់គ្រាន់ នឹងជួយឱ្យកូនចងចាំបានល្អនៅពេលអាយុ១០ឆ្នាំ ដែលការស្រាវជ្រាវនេះបានតាមដានកុមាររហូតដល់ជិត៥០០នាក់ នៅប្រទេសដាណឺម៉ាក ដោយម្តាយរបស់ពួកគេទទួលបានវីតាមីន D ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkY2pL4DU89yQVQmrj_X8_Pt433C5RkpcoiNEsEDfIcvDISoFxfE7OyGGSRK2zZJ-2nkp9ZqsJ6vW9FucGWC6Sav5EOiXqLqBvCCA0YQ9CqClyHfWhPUK9-RidTtKPP9VIKHomFhqhd94-iOOhhRuDIWC19hUo0aMqi0BxZJH83sHxy_pZ1bq864PVQjE/s1000/photo_2026-06-18_09-27-18.jpg

ហេតុនេះ ការបរិភោគអាហារមានវីតាមីន D ខ្ពស់របស់ស្ត្រី គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយឱ្យប្រព័ន្ធចងចាំ និងខួរក្បាលរបស់កូនលូតលាស់បានយ៉ាងល្អ ។ វីតាមីននេះមិនត្រឹមតែជួយដល់ឆ្អឹងនោះទេ ប៉ុន្តែវាដើរតួនាទីជាអរម៉ូនសកម្ម ដែលចាំបាច់សម្រាប់កោសិការខួរក្បាលរបស់ទារកតាំងពីនៅក្នុងផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXfDvn9foWJ_rIrZCT26wxJ_qm24dj9hfp1NJjkMU32ecojNxRUp3A1XxzMwpV6XGCMuaLepfH9RCJibMHTEtdJ8vgFBzGYh8OvynnhYa_rx_BgYalC1ksQsvtFjCmGtZkKbSB0huGY5av4eptx0yK-wCWwEWBXN4DVsNTgknTJxxWDDXjmpZ6KtimOyM/s1200/photo_2026-06-18_09-27-19.jpg

សូមចងចាំ៖ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលវីតាមីននេះទាបពេក វាអាចបង្កើនហានិភ័យដល់កូនទៅថ្ងៃអនាគត រួមមាន៖ ការអភិវឌ្ឍភាសា និងនិយាយស្តីយឺតយ៉ាវ, ខ្វះការផ្តោតអារម្មណ៍ និងប៉ះពាល់ការយល់ដឹងរបស់ខួរក្បាលក្នុងការដោះស្រាយបញ្ហានៅសាលារៀន៕