Home ព័ត៌មានអន្តរជាតិ វិស័យឯកជនថៃសម្រុកដាក់សម្ពាធលើ អានុទីន ជុំវិញការបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចហើយគ្មានដំណោះស្រាយ

វិស័យឯកជនថៃសម្រុកដាក់សម្ពាធលើ អានុទីន ជុំវិញការបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចហើយគ្មានដំណោះស្រាយ

291
0

សម្ពាធជុំទិស! សហព័ន្ធឧស្សាហកម្ម សភាពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជន និងអាជីវករថៃជាច្រើន បានរួមគ្នាចេញមុខមកតវ៉ា និងស្ដីបន្ទោសយ៉ាងចាស់ដៃដល់រដ្ឋាភិបាលថៃដែលដឹកនាំដោយ នាយករដ្ឋមន្រ្តី អានុទីន ថាអសមត្ថភាព និងគ្មានយុទ្ធសាស្ត្រដោះស្រាយបញ្ហា ចំពេលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ ហើយសហគ្រាសធុនតូចនិងមធ្យម (SMEs) រាប់ពាន់កន្លែងប្រឈមនឹងការដួលរលំ។ នេះហើយជាលទ្ធផលរបស់រដ្ឋាភិបាលសម្ដីឡូយ ឥឡូវទោះចង់បកក្រោយក៏ហួសពេលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7gfZ5tb4T5ohOFgFFhkmJl_6P-P3-b2A9pnHQTSTFkwpZTJsTHfRguIzgsx3fKKaOwyOSh5Ok9XGWcrNNAwz_8-lZWHlLbO-4QiA5EotzvfUqDK-nXa1RaLMfjjLnwxovrNkk5W5ucWPWgia9NaG88sraAOlTTjkhyphenhyphenDZzIddF7fgGAisg3KeVTEdH51s/s1024/photo_2026-06-17_10-01-26%20(2).jpg

យោងតាមរបាយការណ៍សេដ្ឋកិច្ច និងការស្ទង់មតិជាក់ស្តែងពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បច្ចុប្បន្ននេះ ក្រុមអាជីវករ និងប្រជាពលរដ្ឋថៃកំពុងតែលិចលង់ក្នុងវិបត្តិបំណុលគ្រួសារ និងបំណុលអាជីវកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យអំណាចទិញនៅក្នុងស្រុកត្រូវគាំងទ្រឹង។ អ្វីដែលជាការខាតបង់ដ៏មហាសាល និងជាដង្ហើមសេដ្ឋកិច្ចស្លាប់រស់របស់ថៃនោះ គឺចរន្តជំនួញ និងការនាំចេញតាមច្រកព្រំដែនគោកត្រូវបានកាត់ផ្តាច់ និងកកស្ទះទាំងស្រុង។ រថយន្តដឹកទំនិញរាប់រយគ្រឿងត្រូវជាប់គាំងនៅតាមព្រំដែន បណ្តាលឱ្យកសិផល គ្រឿងឧបភោគបរិភោគ និងគ្រឿងសមុទ្រត្រូវរលួយខូចខាត បង្កើតជាទិន្នន័យខាតបង់ទឹកប្រាក់រាប់លានបាតក្នុងមួយថ្ងៃៗ ដោយសារតែការរឹតបន្តឹង និងការបិទច្រកព្រំដែនពីសំណាក់ប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZeyd_wFO96fzs7sUVDliIyaSX5aA22w_Pmycfd1QlyXnSOxCWex1Bsy2flbrIV7bP4PvOwnbvDQeWk1eyZj42Wb-cUkh00eOJTS0aLKxaQTnfHqMSDIZbV3UTQ1_8GZ7pCUUkX2GdYBxbCT_sntc3Ggu2MOJwIl04dHg6yv1LiRh80rBPS3HodYr5uNs/s1080/photo_2026-06-17_10-01-26.jpg

ស្ថានភាពដ៏ដុនដាបនេះ បានផ្ទុះឡើងជាការរិះគន់ និងជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់សាធារណជន និងអ្នកលេងបណ្តាញសង្គមថៃ ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ខ្លួន។ ប្រជាពលរដ្ឋថៃបានសម្តែងការមិនពេញចិត្ត និងខឹងសម្បារជាខ្លាំង ចំពោះការដែលរដ្ឋាភិបាលលោក អាណុទិន តែងតែដើរបង្ករឿងមិនឈប់មិនឈរ និងប្រើប្រាស់នយោបាយគាបសង្កត់យោធា ព្រមទាំងការទូតបែបកូនក្មេង ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាងត្រូវធ្លាក់ចុះដល់ចំណុចសូន្យ ឬដល់បាត។ ទង្វើអគតិនេះ មិនត្រឹមតែមិនបានចំណេញខាងនយោបាយទេ ប៉ុន្តែបានត្រឡប់មកបំផ្លាញសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប៉ះពាល់ដល់ឆ្នាំងបាយ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃដែលរស់នៅតាមតំបន់ព្រំដែនយ៉ាងទុរគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgm92fCS1E_jaGbCAlFSeW4RklIgiAJCnaW7PT5bmNhY3F71-Y1SyuvXXnUwbY9d9hSoxLIbGt1fWFPuMSTVKRTJxKG3Wnp_DCTztF7SAZndL85n9iVp8qHtUQuCAoZblbo2mSnf1swBPA6d2dxyLDUMCda3ZTtrepLZ6PdMv0mEIc4M7oguA-0EOefF8/s825/photo_2026-06-17_10-01-27.jpg

ខណៈពេលដែលវិស័យឯកជនថៃកំពុងតែស្រែកត្អូញត្អែររកផ្លូវដកដង្ហើម ជំហររបស់ប្រទេសកម្ពុជាត្រូវបានគូសបញ្ជាក់ឡើងវិញយ៉ាងរឹងមាំ និងម៉ឺងម៉ាត់បំផុតថា កម្ពុជាមិនត្រូវការពឹងផ្អែកលើការនាំចូលទំនិញ ឬពាណិជ្ជកម្មជាមួយប្រទេសថៃទៀតឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-J4VF0A5dams8wS8LV1RJfClAprmAhC983bX2dZEe7yYA4cTSYdLU1Ox9eP9PITkybT-lU5bXUKRVtGFfXLx-3uRirknYirP0MBYBytfLr6dGmih5LFlFfur-w4ND_xFbQvLH5bM9ulbviAsMZhpCvvF85dyLHbWZIZDIrtvtBKlWTEyt3WaZQmLt8Dc/s992/photo_2026-06-17_10-01-28.jpg

តាមរយៈយុទ្ធសាស្ត្របើកចំហ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល កម្ពុជាបានបង្វែរទិសដៅពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ទៅកាន់ដៃគូអន្តរជាតិថ្មីៗប្រកបដោយជោគជ័យ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើនខ្ពស់ និងរឹងមាំ ដោយមិនរងឥទ្ធិពលពីគំនាបសេដ្ឋកិច្ចរបស់ថៃនោះឡើយ។ ការស្វ័យរំដោះខ្លួនរបស់កម្ពុជានេះ បានក្លាយជាមេរៀនសេដ្ឋកិច្ចដ៏ជូរចត់មួយ បង្ហាញថាការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចដើម្បីគំរាមកំហែងប្រទេសជិតខាង លែងមានប្រសិទ្ធភាពទៀតហើយ ហើយមានតែការហុចផលអាក្រក់មកបំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ៕