Home ព័ត៌មានអន្តរជាតិ ដែនកោះឥណ្ឌូណេស៊ី រងការវា.យប្រហារយ៉ាងដំណំក្រោយកើតការរញ្ជួយដី ៥៥លើក ក្នុង១ថ្ងៃ

ដែនកោះឥណ្ឌូណេស៊ី រងការវា.យប្រហារយ៉ាងដំណំក្រោយកើតការរញ្ជួយដី ៥៥លើក ក្នុង១ថ្ងៃ

130
0

អស់ពីហ្វីលីពីន ឥឡូវនេះគ្រោះរញ្ជួយដីបានបង្វែរទិសដៅទៅរកប្រទេសឥណ្ឌូណេស៊ី ដោយវា.យប្រហារដែនកោះមួយយ៉ាងដំណំជាមួយកម្លាំង ៦.៧ រ៉ិកទ័រ ខណៈការរញ្ជួយបានកើតមានបណ្ដាក់គ្នាជាបន្តបន្ទាប់បានកើតមានរហូតដល់ ៥៥លើក ក្នុងមួយថ្ងៃ។ គ្រោះមហន្តរាយធម្មជាតិដ៏កា.ចសាហាវនេះ បានបង្ខំឱ្យសាធារណជន និងប្រជាពលរដ្ឋរាប់រយនាក់ ត្រូវរត់ភៀសខ្លួនយ៉ាងស្លន់ស្លោ ដើម្បីជម្លៀសទៅរកទីទួលសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqV11invGROmUo440O4k3beSJq0yoBFohQAizNzuFEHhLOzASbPZbGOVTaI2Z44nzq0lnHmOjxgrHvCnzdGrt6LUwE1Poj6cCTD6JiRdt9eJJl_7Q0AcrzCeTCuCm9bjpBuVo4YOmDyyyHYJxdTRPO-2Vcbn63l2jTHaIEGl7PCfZUNuz__CSZlv2OJyA/s1024/photo_2026-06-17_10-53-44.jpg
យោងតាមរបាយការណ៍ផ្លូវការពី ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងប៉ាលូ (Palu) លើកោះស៊ូឡាវេស៊ី (Sulawesi) ក្នុងជម្រៅ ១០ គីឡូម៉ែត្រក្រោមដី។ ថ្វីត្បិតតែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប៉ុន្តែការអង្រួនយ៉ាងខ្លាំងក្លាអមដោយការផ្ទុះឡើងនៃរញ្ជួយដីបន្ទាប់បន្សំញឹកញាប់រហូតដល់ ៥៥លើកពេញមួយថ្ងៃ បានធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពភ័យរន្ធត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJw_BHtWJ3tRsevsgMriTxQlABtpLuZeq_T0FTz1AOs31-ylIhASu9AnT1GMMnqkfld7WPr8IMpWXNcyg82Ex2zXUTkU9iXVmPL1Cr1SX4f1P5nDXgr37ilVM3okkXfWLOJE0FQsIneOrLz5eUcVibyp6EzPla1ZQDkS0YRu8h1bS3Xq-FAcNwFjQmp20/s1280/photo_2026-06-17_10-53-43%20(2).jpg
ទិដ្ឋភាពដ៏គួរឱ្យអាណិតអាសូរ និងតក់ស្លុតបំផុតនោះគឺបានកើតឡើងនៅក្នុងសាលារៀនកុមារតូចៗ។ ខណៈពេលដែលសិស្សានុសិស្សកំពុងតែអង្គុយរៀនសុខៗ ស្រាប់តែដីបានបើកការរញ្ជួយយ៉ាងខ្លាំងក្លាដោយគ្មានសញ្ញាព្រមានជាមុនឡើយ បង្កើតជាសឡេងទ្រហោយំ និងការភ័យខ្លាចជាខ្លាំងដល់កុមារាគុមារីតូចៗ។ ស្ថិតក្នុងស្ថានភាពអាសន្ននោះ ក្រុមកូនសិស្សត្រូវបានលោកគ្រូអ្នកគ្រូណែនាំជាប្រញាប់ ឱ្យចូលក្រាបនៅក្រោមតុរៀងៗខ្លួន និងយកដៃខ្ទប់ក្បាល ដើម្បីការពារពីការធ្លាក់បាក់បែកនៃពិដាន និងសម្ភារអគារ មុនពេលដែលពួកគេត្រូវបានជួយសង្គ្រោះ និងជម្លៀសចេញមកកាន់ទីធ្លាវាលស្មៅខាងក្រៅសាលារៀនទាំងក្តីរន្ធត់ចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXwO10onX0SY2Six0Llx3r0x27J9r31oKSo4qv8-My0drDTSvT6fhoDuGY6JhHVZ3YYYGyAyBpKqvwEgCT_khnwYrhM9PZMdELty436pN6om8zK-OlxIRh1IrXTeMoXwl-8mSwCgm-LJEmYhvIO_1q14PrTxtnZE8Ye8DbDpYn6ofnI6uKLvHKltBWRd8/s1200/photo_2026-06-17_10-53-43.jpg
ផ្អែកលើរបាយការណ៍ខូចខាតផ្លូវការពីអាជ្ញាធរឥណ្ឌូនេស៊ី គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ៣៨ នាក់បានរងរបួស ដោយក្នុងនោះមាន ១៣ នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងស្រុកស៊ីហ្គី (Sigi Regency) ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ។ ក្រៅពីអ្នករងគ្រោះ ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៣១២ នាក់ត្រូវបានដឹកជញ្ជូនទៅកាន់ជម្រកបណ្តោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbdCvM6Iv7ks2LkIjfJuoQpUeOM8P5FIFXl9sPEJw9cd5jPmr4SGXO8ckVMs2X04dKykMj3rCgi4r-bA_35F5LqNBltnYZSLF07gVJTQE7eoHZRlBFo0cQrlrxtAIUrES3V4tU8dgKj4-m9UD6mfbhew2LqQrAYdOPE6zXEGBD0JW5kytwSsnecIINn2U/s940/photo_2026-06-17_10-53-44%20(2).jpg
ចំពោះទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធវិញ រញ្ជួយដីនេះបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន ៦៧ ខ្នង, ទីសក្ការៈបូជា និងព្រះវិហារចំនួន ៦ កន្លែង, សាលារៀន និងអគារសាធារណៈចំនួន ៤ កន្លែង, ស្ពាន ២, និងអគាររដ្ឋាភិបាលចំនួន ២ កន្លែង។ លើសពីនេះ កំណាត់ផ្លូវខេត្តដ៏សំខាន់ដែលតភ្ជាប់ពីទីក្រុងប៉ាលូ ទៅកាន់ស្រុកស៊ិហ្គី និងស្រុកប៉ូសូ ត្រូវបានបាក់ស្រុតដាច់ទាំងស្រុង ធ្វើឱ្យរំខានដល់កិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4gWCx8e8STFZsUpZ4MonCJ2urDtgw08UpXYnd60-3guIK-k6jWyfb0LUkKo0C7oF5voEitKJogHXnrrrAxLbU3xupdC4ZduOSeallQ3vJmAfeNPoiuTHEvCsfqTq0iCQBDdvw8xmb5MIyYvmwz6zm-_ODsUxkm7OkzOetBLu1aVTqOEFctkAISlGl18/s700/photo_2026-06-17_10-53-44%20(3).jpg
គ្រោះមហន្តរាយនាពេលនេះ បានដាស់រំលឹកដល់ស្រមោលអតីតកាលដ៏ខ្មៅងងឹតកាលពីឆ្នាំ២០១៨ ដែលកាលណោះ គ្រោះរញ្ជួយដីកម្រិត ៧,៥ រុចទ័រ បានសម្លាប់ជីវិតមនុស្សជាង ៤,០០០ នាក់នៅក្នុងទីក្រុងប៉ាលូដដែលនេះ តាមរយៈរលកយក្សស៊ូណាមិ និងបាតុភូតដីរលាយស្រុតជញ្ជក់ផ្ទះសម្បែង៕