Home តារាអន្តរជាតិ Tom និង Zendaya បង្ហាញខ្លួនលើកដំបូងនៅលើកម្រាលព្រំក្រហមក្រោយមានពាក្យចចាមអារ៉ាមរៀបការ

Tom និង Zendaya បង្ហាញខ្លួនលើកដំបូងនៅលើកម្រាលព្រំក្រហមក្រោយមានពាក្យចចាមអារ៉ាមរៀបការ

100
0

តារាសម្ដែងក្នុងរឿង «Spider-Man»គឺ Tom Holland និង Zendaya បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេនៅលើកម្រាលព្រំក្រហមចាប់តាំងពីពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍សម្ងាត់របស់ពួកគេបានលេចចេញមក។ គូស្នេហ៍លំដាប់កំពូលហូលីវូដមួយគូនេះបានសម្លឹងមើលគ្នាដោយក្តីស្រលាញ់ពេញមួយកម្មវិធីផ្សព្វផ្សាយសម្រាប់ភាពយន្តដ៏ល្បី «Spider-Man: Brand New Day» ដែលនឹងចេញផ្សាយនៅប្រទេសអេស្ប៉ាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uOzWQ5ercBqJ63se4zIijhLzfux8g23FhhBoYmP_49TnADM8zuWDFBqz6ZZYIXR_Dh3NP62SC8wgb-SVM_xNmGI3qxdvtCrDmOaakniQbNm2vNq1KK3eouuh_UXblZ-W3wtLBjdL1MF3oPoiGCSLMg16lWGqitH8WRUMv7sjHWwVs6WST2SeMrTtkAA/s1365/image_2026-06-16_14-01-45.png

ព្រឹត្តិការណ៍នេះបានកើតឡើងបីខែបន្ទាប់ពី Law Roach បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងសេចក្តីថ្លែងការណ៍ថា Tom Holland និង Zendaya បានរៀបការដោយសម្ងាត់។ ដោយត្រូវបានគេស្គាល់ថាជាមនុស្សឯកជន និងកម្របង្ហាញក្តីស្រលាញ់នៅក្នុងព្រឹត្តិការណ៍សាធារណៈណាស់ប៉ុន្តែលើកនេះពេញមួយការដើរលើកំរាលព្រំក្រហមរបស់ពួកគេ Tom Holland តែងតែឱបចង្កេះមិត្តស្រីរបស់លោកជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQKTU9LRZsqyNqHPys_bPE8kAAvevCyzZMrZjTc_zVkSIfFE_GlpyFas3nV_6tfsZ1y8Ul3DnfmBcPeQXeuzWmhbH3TJ-6ukxSzZyPIPQujh7mp0fJajd7UntdK1Iq_Hv0t04SQPGKemgq1bRpqJTs9C9Uq5jjsbk74PqRSHfX2LbnKe5xQusA4IK2xU/s1706/image_2026-06-16_14-01-43.png
Tom Holland បានស្លៀកឈុតពណ៌ខ្មៅ និងក្រហមខាងក្នុងដែលស្របនឹងតួអង្គ «Spider-Man» ដែលលោកសម្តែង។ ចំណែកឯ Zendaya បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរ៉ូបខ្លីដ៏ទាក់ទាញរួមជាមួយនឹងស្បែកជើងកែងខ្ពស់ និងស្ទីល ស្ទីលម៉ូតសក់បែប Slickback។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt8L2jmQtkWDwxlctI5wM2auf6XU6OT2Z1N9f0UtnW6bNY7a8k0ZFLBCADObeu69E_KE_tSlGjWIXDJPU4HnY8OU1LfsH4rRlq7nrh12ihkbZoMqEUS0I3gnhDL555UmaqnbTpcpeAGClIKD-INtU7uKP-9roegvHuJwnnQp9LguMEtL4lFSes5LAO-OY/s1706/image_2026-06-16_14-01-44.png

យោងតាមទស្សនាវដ្តី People គូស្នេហ៍នេះត្រូវបានគេរាយការណ៍ថាបានភ្ជាប់ពាក្យនៅចុងឆ្នាំ ២០២៤។ ពាក្យចចាមអារ៉ាមភ្ជាប់ពាក្យធ្លាប់បានលេចចេញឡើងនៅពេលដែល Zendaya ត្រូវបានគេប្រទះឃើញពាក់ចិញ្ចៀនពេជ្រធំមួយនៅលើម្រាមដៃរបស់នាងនៅឯពានរង្វាន់ Golden Globe Awards ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9mpHx7VSLVBp40ewWGdsJ5rjvP3jZfBfFhuvfM9lAUAVcvIaBbZhiLyqG8GXvavmLev_DcmhAW72K2HpLBo467lwKVU7bN1Xn5eXpeNBJSq2b6LxGFNLcjW2ivOtb3tD4xsRrAzFagp6MJwytz1TzvgAUcnU463M3wxcKbJ2jaB4XqxLU_xJ-imfzHf0/s1706/image_2026-06-16_14-01-47.png

ពីមុនក្នុងចំណោមការសង្ស័យពីសាធារណជនអំពីពិធីមង្គលការអ្នកទាំងពីរបានជ្រើសរើសកំណត់ការបង្ហាញខ្លួនជាសាធារណៈរបស់ពួកគេជាមួយ។ លើកចុងក្រោយដែលអ្នកគាំទ្របានឃើញគូស្នេហ៍នេះបង្ហាញខ្លួនជាមួយគ្នានៅលើកំរាលព្រំក្រហមគឺនៅក្នុងខែធ្នូ ឆ្នាំ ២០២១ នៅឯពិធីចាក់បញ្ចាំងលើកដំបូងនៃរឿង «Spider-Man: No Way Home»។
ថ្មីៗនេះ Zendaya ត្រូវបានគេប្រទះឃើញម្តងហើយម្តងទៀតពាក់ចិញ្ចៀនមួយដែលគេជឿថាជាចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាង នៅឯកម្មវិធី Paris Fashion Week។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrtF_Ky8yNnQDt4LB_upVCQfwu_lsgRMvchVPOd_9KZgOIMtpiIj7JnwhHy48Sf8AhOsXPEQnvVQdkeC9zW5hLcp3h-OmaGBBTL4m3OtiSt0rj9wWHPo6YKOZM8sFJuajkpbZH-2hlE18PMX3Tghkw1u-xNAXOZoNOc209baSTenekalgta2c-oZMe8sU/s1365/image_2026-06-16_14-01-46.png

គួរឱ្យដឹងថានាពេលខាងមុខនេះឆាប់ៗនេះ អ្នកគាំទ្រនឹងបានឃើញការជួបជុំគ្នាឡើងវិញរបស់គូស្នេហ៍មួយគូនេះនៅលើអេក្រង់ធំក្នុងខ្សែភាពយន្ត «The Odyssey» ដែលដឹកនាំរឿងដោយលោក Christopher Nolan។ ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែកក្កដា ហើយនឹងមានតារាល្បីៗជាច្រើនទៀត៕