ខណៈកំពុងប្រឈមមុខនឹងពាក្យចចាមអារ៉ាមមានគូស្នេហ៍ថ្មីជានារីវ័យក្មេងនិងត្រូវមនុស្សមួយចំនួនរិះគន់ប៉ុន្តែ វណ្ណដា មិនខ្ចីចេញមុខទទួលស្គាល់ទំនាក់ទំនងជាសាធារណៈឬបដិសេធឡើយផ្ទុយទៅវិញតារារ៉េបរូបនេះបែរជាបង្ហាញសកម្មភាពជាមួយនឹងអ្នកមានគុណនៅលើទឹកដីមណ្ឌលគិរី។.png)
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារារ៉េប វណ្ណដា និងនារីវ័យក្មេងម្នាក់ដែលមានអាយុ១៨ឆ្នាំ ជាអនាគត CEO និងជាអតីតសិស្សនិទ្ទេស B កំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា។ ចាប់តាំងពីមានរូបភាពនិងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតមកបានធ្វើឱ្យមានមតិវែកញែកយ៉ាងទូលំទូលាយជាពិសេសរូបភាពនិងវីដេអូរបស់នារីវ័យក្មេងរូបនេះ ហើយបណ្តាញសង្គម IG របស់នាងឈានដល់អ្នកតាមដានរាប់ម៉ឺននាក់ក្នុងរយៈពេលខ្លី ខណៈមុនពេលផ្ទុះរឿងទំនាក់ទំនងនេះនាងមានអ្នកតាមដានតែជាង៦ពាន់នាក់ប៉ុណ្ណោះ។ 
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងរីកសាយភាយនិងពោរពេញទៅដោយមតិវែកញែកជាច្រើនគេបានឃើញថា វណ្ណដា បញ្ចេញសកម្មភាពជាមួយនឹងគ្រួសាររីករាយជាមួយនឹងធម្មជាតិនៅឯខេត្តមណ្ឌលគិរី។ តារាចម្រៀងរូបនេះបានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិងថែមទាំងញុំាឃ្មុំដែលជាស្នាដៃឪពុករបស់លោកជាអ្នកកាច់បាន។ វណ្ណដា ជៀសវាងការរំពឹងទុករបស់សាធារណជនដោយលោកមិនចេញមុខទទួលស្គាល់ទំនាក់ទំនងជាសាធារណៈឬចេញមកបដិសេធអ្វីនោះទេផ្ទុយទៅវិញលោកបានបង្ហាញសកម្មភាពសប្បាយៗវិញ។
ងាកមកកាន់នារីវ័យក្មេងដែលកំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង វណ្ណដា ក៏បានបញ្ចេញសកម្មភាពមួយប៉ុន្តែមិនមែនជាភាពរីករាយនោះទេប៉ុន្តែនារីវ័យក្មេងរូបនេះហាក់ដូចជាកំពុងធុញថប់។ Lola បានបង្ហោះរូបភាពមួយសន្លឹកនិងអមដោយអត្ថន័យថា «ដកដង្ហើម ហើយចាប់ផ្ដើមឡើងវិញ»។ .png)
គួរបញ្ជាក់ផងដែរថាទំនាក់ទំនងស្នេហារបស់ វណ្ណដា ដែលជាតារារ៉េបល្បីឈ្មោះតែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសាធារណជនមិនថាការចាប់ផ្តើមទំនាក់ទំនងថ្មីឬបែកបាក់ស្នេហានោះទេ៕










