Home ព័ត៌មានអន្តរជាតិ រុស្ស៊ីប្រកាសទៅកាន់ពលរដ្ឋខ្លួនផ្អាកការធ្វើដំណើរទៅកាន់ប្រទេសថៃព្រោះគ្មានសុវត្ថិភាព

រុស្ស៊ីប្រកាសទៅកាន់ពលរដ្ឋខ្លួនផ្អាកការធ្វើដំណើរទៅកាន់ប្រទេសថៃព្រោះគ្មានសុវត្ថិភាព

102
0

ថៃកំពុងតែភ័យហើយពេលនេះ ខ្លាចបាត់បង់ភ្ញៀវទេសចររុស្ស៊ី ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃព្យាយាមនិយាយលាងខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថា ប្រទេសថៃមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេសទាំងអស់ ហើយថៃមានទំនាក់ទំនងការទូតល្អជាមួយរុស្ស៊ីអស់រយៈពេល១៣០ឆ្នាំមកហើយ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីចេញសេចក្តីប្រកាសបន្ទាន់ហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅប្រទេសថៃ ឬប្តូរជើងហោះហើរនៅអាកាសយានដ្ឋានថៃ ព្រោះប្រឈមនឹងការចា.ប់ខ្លួនតាមសំណើរបស់ភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsduu58Dwg4ZCDXrvBI-WEk_8RGpA6vby3cdlsLH90Qg2ElNmrNcJCMB3Aww6C6iftJsfJKzsnPwTCQe6Qwh8iWEmr9U2xr0Xc9tESxe-MRH_ou2eQ4GSkR8ellxNcoUTlbgcMtMZcQA11ioChWqS_k-RL84OfTZOIow___WiB1FR5Lnb5bujW87QzEdk/s1280/photo_2026-06-15_09-30-11.jpg
កាលពីថ្ងៃទី១២ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសជាបន្ទាន់ទៅកាន់ពលរដ្ឋរបស់ខ្លួនផ្អាកការធ្វើដំណើរទៅប្រទេសថៃ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការប្រកាសនេះបន្ទាប់ពីមានករណីចា.ប់ខ្លួនពលរដ្ឋរុស្ស៊ីជាបន្តបន្ទាប់នៅប្រទេសថៃ តាមដីកាចា.ប់ខ្លួនរបស់ភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ដូចជា ពាក់ព័ន្ធនឹងបទល្មើស Hacker និងបុគ្គលគេចវេសពីទណ្ឌក.ម្មអន្តរជាតិ ។

រដ្ឋាភិបាលរុស្ស៊ីព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋដែលបានធ្វើដំណើរទៅប្រទេសថៃ អាចរងហានិភ័យខ្ពស់ប្រឈមនឹងការចាប់ ឬឃាត់ខ្លួនតាមសំណើររបស់ភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ពីព្រោះថៃ និងសហរដ្ឋអាមេរិក បានធ្វើសន្ធិសញ្ញាបត្យាប័នទ្វេភាគី (Bilateral Extradition Treaty) ជាមួយគ្នា ដោយរដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់យន្តការនេះដើម្បីតាមប្រមាញ់ពលរដ្ឋរុស្ស៊ីនៅលើទឹកដីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2GbjXWQWYeOPA5gLK9VZ4DwcFt7FPfsVnRo53M-VUU3euolA0mkEAy4k_oEgiyijI9tpiLblRdC2m8J_hVPRo5MF_Vhmkd_QfZLCDmJ2r7MIDSqaYtIuN4J0jq-KxL2cbpXgqOs5QK4JwCiMA5Up2oK5W1vX5ejW6XTDerftEgAp1gOxBvszMyYxogg0/s800/photo_2026-06-15_09-30-11%20(2).jpg
សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៅកាន់ពលរដ្ឋណាដែលដឹងខ្លួន ឬសង្ស័យស្ថិតក្នុងបញ្ជីទណ្ឌកម្ម ឬរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌផ្សេងៗដោយអាជ្ញាធរសហរដ្ឋអាមេរិក ដូចជា បទល្មើសបច្ចេកវិទ្យា Hack, ការគេចវេសពីទណ្ឌកម្មអន្តរជាតិ និងជាប់ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ ត្រូវតែផ្អាកការធ្វើដណពើរទៅប្រទេសថៃ រួមទាំងការចុះចតប្តូរជើងហោះហើរនៅអាកាសយានដ្ឋានថៃ។ រុស្ស៊ីចោទប្រកាន់ថា ភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកបានធ្វើប្រតិការពិសេសដោយបំពាន និងគំរាមកំហែងជនជាតិរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីប្រកាសបែបនេះ បន្ទាប់ពីជនជាតិរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសង្ស័យថា គឺជា Hacker ហើយអាជ្ញាធរថៃក៏បញ្ជូនជនជាតិរុស្ស៊ីរូបនេះទៅសហរដ្ឋអាមេរិកដើម្បីកាត់ក្តីនៅតុលាការ។ វាធ្វើឱ្យមន្ត្រីទេសចរណ៍ថៃបារម្ភពីការបាត់បង់ភ្ញៀវទេសចររុស្ស៊ី បាត់បង់ប្រាក់ចំណូល ខណៈកន្លងមក ភ្ញៀវទេសចររុស្ស៊ីបានធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ស្មើជិត១លាន ៩សែននាក់ក្នុងមួយឆ្នាំ ដែលជាចំនួនច្រើនបំផុត បើធៀបនឹងភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJBZnRruEivfvTrf4qxBuy3NYLKEi2TOKWeOuOr6tqcjlaVHi30BVxptBg6J8kwWguwHIkPaFDMLEZ4RqwBOG_U4ESxGhttcoy7ofxaU71bRyqfYjOHekVgtQpxGtadjv6fiF0Lxj36na2qzRtEc2Gp19MiFVs0bgBAoZ9ViCYxYKFQMRcPX1mfoZlK3o/s778/photo_2026-06-15_09-30-11%20(3).jpg

ក្រសួងការបរទេសថៃបកស្រាយថា រុស្ស៊ី និងថៃ មានទំនាក់ទំនងល្អនឹងគ្នាគ្រប់វិស័យអស់រយៈពេល១៣០ឆ្នាំហើយ ថៃរីករាយទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ រួមទាំងរុស្ស៊ី ហើយប្រទេសថៃមានសុវត្ថិភាព។ ប៉ុន្តែភ្ញៀវទេសចរបរទេសគ្រប់រូបដែលស្នាក់នៅថៃ ត្រូវតែគោរពច្បាប់ រីឯការចាប់ខ្លួនជនបរទេសលើទឹកដីថៃកន្លងមក គឺអនុវត្តតាមនីតិវិធីច្បាប់៕