ឡូរីន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរចំពោះការរក្សាកិត្តិយសនិងភាពថ្លៃថ្នូររបស់នាងជុំវិញការបែកបាក់ជាមួយនឹង វណ្ណដា ដោយមិនហែកហួរនៅលើបណ្តាញសង្គមអ្វីឡើយ។ ជាមួយគ្នានេះក៏មានមតិលើកឡើងថានារីដែលថ្លៃថ្នូរមិនមែនបែកបាក់ហើយមិនចេះឈឺចាប់នោះទេប៉ុន្តែជាស្រ្តីដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងផ្តល់កិត្តិយសដល់ខ្លួនឯង។

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា វណ្ណដា និងនារីវ័យក្មេងម្នាក់បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម។ ភាពចម្រូងចម្រាសនេះក៏បានបណ្តាលឱ្យមានប្រធានបទជាច្រើនហើយក្នុងនោះ ឡូរីន គឺជៀសមិនផុតពីក្រសែភ្នែករបស់មហាជនឡើយ។ 
ស្របពេលផ្ទុះរឿងរសើបនេះ មនុស្សជាច្រើនបានលើកទឹកចិត្តទៅកាន់ ឡូរីន និងបង្ហាញការគាំទ្រចំពោះការបែកបាក់នេះ។ ត្រង់ចំណុចដែលគាំទ្រនេះពួកគេបានពន្យល់ថា ចាប់តាំងពីបង្ហាញទំនាក់ទំនងជាមួយនឹង វណ្ណដា មក ឡូរីន ត្រូវបានគ្របដណ្តប់ដោយមតិអវិជ្ជមាននិងការមិនពេញចិត្តជាច្រើនទោះបីជានាងធ្វើអ្វីដែលជាខ្លួនឯងក៏ដោយ។ អ្នកខ្លះក៏សរសើរពីភាពថ្លៃថ្នូរនិងការរក្សាកិត្តិយសរបស់ ឡូរីន ដោយបញ្ចប់ដោយការបែកគ្នាជាមួយនឹងតារារ៉េបល្បីឈ្មោះ វណ្ណដា ប្រកបដោយភាពស្ងប់សុខមិនចេញមកហែកហួរគ្នាឡើយ។.png)
មានការសរសើរទៅកាន់ ឡូរីន ថាស្រ្តីដែលថ្លៃថ្នូរបន្ទាប់ពីបែកបាក់ស្នេហាគឺមិនមែនស្រ្តីដែលមិនឈឺចាប់នោះទេតែជាស្រ្តីដែលដឹងពីរបៀបគ្រប់គ្រងអារម្មណ៍និងរក្សាកិត្តិយសឱ្យខ្លួនឯង។

គេចាំបានថាចាប់តាំងពីបង្ហាញការឈឺចាប់ក្នុងអំឡុងពេលឆ្លងឆ្នាំចូលឆ្នាំ២០២៦ រួមមក វណ្ណដា និង ឡូរីន បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាអ្នកទាំងពីរបានបែកគ្នាហើយ ហើយចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏លែងបង្ហោះរូបឬបណ្តើរគ្នាដូចមុន។ អស់រយៈពេល៦ខែមកនេះជារឿយៗ វណ្ណដា តែងតែឆ្លៀតពេលលំហែដោយមានដំណើរកម្សាន្តជាញឹកញាប់ទាំងជាមួយនឹងគ្រួសាររួមជាមួយនឹងក្រុមការងាររបស់ខ្លួន។
បន្ទាប់ពីបណ្តើរគ្នាជាមួយនឹងនារីវ័យក្មេងនាពេលថ្មីៗនេះកាន់តែធ្វើឱ្យមហាជនលែងមន្ទិលសង្ស័យហើយចាប់ផ្តើមជជែកវែកញែកពី វណ្ណដា ហើយតារារ៉េបរូបនេះក៏រងនូវការរិះគន់ពីមនុស្សមួយចំនួនផងដែរ។
សូមបញ្ជាក់ផងដែរថា វណ្ណដា និងឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នាមួយរយៈ។ ទោះយ៉ាងណា ស្នេហារបស់អ្នកទាំងពីរក្នុងរយៈពេលជាង២ឆ្នាំមកនេះ ពេលនេះឈានដល់ផ្លូវបំបែកហើយ៕










