ឆ្មាំសមុទ្រតៃវ៉ាន់បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា តៃវ៉ាន់នឹងមិនយល់ព្រមចុះចាញ់ចិនជាដាច់ខាត ហើយត្រៀមខ្លួនជានិច្ចក្នុងការបណ្តេញរាល់នាវាចិនណាដែលចូលដែនទឹក ឬព្យាយាមល្មើសអធិបតេយ្យរបស់ខ្លួន។ ការប្រកាសជំហរដ៏ក្តៅគគុកនេះ បានកើតឡើងបន្ទាប់ពីចិនបង្កើនការដាក់សម្ពាធខ្លាំង ដោយបញ្ជូននាវាល្បាតមកកាន់ឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ ដែលតៃវ៉ាន់ចាត់ទុកជាការបង្កហេតុ និងគំរា.មកំហែងសន្តិសុខក្នុងតំបន់។.jpg)
អ្នកនាំពាក្យឆ្មាំសមុទ្រតៃវ៉ាន់អះអាងថា ចិនបានយកការចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន មកធ្វើជាលេសដើម្បីបញ្ជូននាវាល្បាតមកព័ទ្ធជុំវិញកោះតៃវ៉ាន់ ហើយចិនគ្មានសិទ្ធិល្មើសអធិបតេយ្យភាពណាមួយនៅលើដែនទឹកខាងកើតរបស់ខ្លួនឡើយ។ នាវារបស់ប្រទេសណាក៏ដោយ បើចូលមកក្នុងគោលបំណងរំលោ.ភអធិបតេយ្យភាព នឹងត្រូវបណ្តេញចេញទាំងអស់ដោយគ្មានការលើកលែង ចិនត្រូវតែប្រឈមមុខជាមួយទណ្ឌកម្មពីអន្តរជាតិ បើហ៊ានបង្កជម្លោះយោធា ហើយមានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តពីអនាគតរបស់ខ្លួនបាន។.jpg)
ស្ថានភាពបច្ចុប្បន្ន តៃវ៉ាន់បាននិងកំពុងពង្រឹងកិច្ចសហការរវាងកងទ័ពជើងទឹក និងឆ្មាំសមុទ្រ ព្រមទាំងដាក់ពង្រាយនាវាល្បាតទំនើបៗដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាណាមួយដែលអាចកើតមានឡើង។ 
ចំណែកចិនបានឆ្លើយតបទៅកាន់ឆ្នាំសមុទ្រតៃវ៉ាន់វិញថា ឆ្នេរទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺសុទ្ធតែជាផ្នែកមួយរបស់ប្រទេសចិន ហើយការបញ្ជូននាវាល្បាតមកកាន់ឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ គឺជាសិទ្ធិស្របច្បាប់ ធ្វើឡើងដើម្បីការពារអធិបតេយ្យភាព។ ប្រសិនបើហ៊ានបង្កហេតុណាមួយ តៃវ៉ាន់ត្រូវតែទទួលខុសត្រូវផលវិបាកទាំងឡាយដែលកើតឡើងដោយខ្លួនឯង ហើយតៃវ៉ាន់នឹងមានសុវត្ថិភាពជាងនេះ ឱ្យតែយល់ព្រមបង្រួបបង្រួមជាតិដោយសន្តិវិធី។
សូមបញ្ជាក់ថា ចិនបានបញ្ជូននាវាល្បាតធំៗមកកាន់ឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ដោយធ្វើសកម្មភាពល្បាតជាផ្លូវការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ព្រមទាំងឃាត់ត្រួតពិនិត្យនាវាពាណិជ្ជកម្មអន្តរជាតិនានាដែលឆ្លងកាត់ទីនោះជាច្រើនគ្រឿងផងដែរ៕










