Home ព័ត៌មានអន្តរជាតិ អ្នកដំណើរតាមរថភ្លើងជប៉ុនមិនពេញចិត្តនឹងស្ថានីយរថភ្លើងមួយចំនួនដាក់ស្លាកសញ្ញាជាភាសាថៃ

អ្នកដំណើរតាមរថភ្លើងជប៉ុនមិនពេញចិត្តនឹងស្ថានីយរថភ្លើងមួយចំនួនដាក់ស្លាកសញ្ញាជាភាសាថៃ

117
0

ថ្មីៗនេះ អ្នកដំណើរតាមរថភ្លើងជប៉ុនបានបង្ហាញការមិនពេញចិត្តក្នុងបណ្តាញសង្គម X ចំពោះស្ថានីយរថភ្លើងធំៗមួយចំនួននៅប្រទេសជប៉ុន ដាក់ស្លាកសញ្ញាជាភាសាថៃ និងជជែកវែកញែកពីស្លាកសញ្ញាឌីជីថលបង្ហាញព័ត៌មានជើងរថភ្លើងដែលដាក់ភាសាច្រើន រួមទាំងភាសាថៃ ដើម្បីឱ្យភ្ញៀវទេសចរបរទេសអាចអានអក្សរពីការធ្វើដំណើរតាមរថភ្លើង។ ការជជែកនេះ បន្ទាប់ពីពលរដ្ឋជប៉ុនបង្ហោះរូបស្លាកសញ្ញាជាភាសាថៃនៅស្ថានីយរថភ្លើង ដោយអ្នកដំណើរជប៉ុនចង់ឱ្យដាក់ត្រឹមតែភាសាជាតិ និងអង់គ្លេស មិនចាំបាច់មានភាសាថៃទេ ពីព្រោះមិនមែនជាភាសាសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpIwImzLTRHMu2hYodgXfKZyaMsxQNHv9ODYpU-UomTnxI1y3TxFIBCeFlYQy2igORU2iQ2E8sfnAs6J-sDbH0T4bEdP65pCOgrEuD-wJ6LWZkS4k_NT5u1_6_N1URfvwbB7W7KOiQ0veDgEt1n8ePy7znGbthyphenhyphencwne9CrtRzJaZtllFzhgXjFmsE5P4I/s1280/photo_2026-06-10_13-07-45%20(2).jpg
មតិជាច្រើនលើកឡើងថា ការដាក់ស្លាកសញ្ញាច្រើនភាសាពេក ដូចជា អង់គ្លេស ចិន កូរ៉េ រួមទាំងថៃ ហើយស្លាកសញ្ញាឌីជីថលត្រូវផ្លាស់ប្តូរពីភាសាមួយទៅភាសាមួយទៀតនាំឱ្យរំខានដល់ការធ្វើដំណើរ សម្រាប់អ្នកប្រញាប់ប្រញាល់មិនអាចអានព័ត៌មានជើងរថភ្លើងភ្លាមៗបានឡើយ និងត្រូវឈររង់ចាំរហូតដល់ស្លាកសញ្ញាត្រឡប់មកបង្ហាញជាភាសាជប៉ុនវិញ។ ម្យ៉ាងទៀត វាធ្វើឱ្យទំហំអក្សរជប៉ុនកាន់តែរួមតូចទៅៗ មិនអាចឱ្យអ្នកដំណើរជប៉ុនមើលឃើញឈ្មោះស្មានីយ ឬម៉ោងចេញដំណើរឡើុ ជាពិសេស មនុស្សចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieHp65rVtpiivGnXhJ6WPvkO1COO7VJX-DDhjuIvj4gXaQxPqe2Z1c2P00UUfZcRqP6Z8LdD57N8YGpM8cJI8hLzrYhzSTFt7rxh7dSPx5hF6H8VD5X329fBuEJGCFDePcyLYHdN2MKc9sW8R1efDtMclj-DEsBkIvfqfg2UV-LoaDNFkqgUo9k7W_SD8/s1024/photo_2026-06-10_13-07-45.jpg

អ្នកបញ្ចេញមតិជាច្រើនសំណូមពរឱ្យស្ថានីយរថភ្លើងធំៗដាក់ស្លាកសញ្ញាជាភាសាជាតិ និងភាសាអង់គ្លេសប៉ុណ្ណោះ ពីព្រោះជាភាសាសកលសម្រាប់ឱ្យភ្ញៀវទេសចរបរទេសអាចអានយល់ មិនចាំបាច់មានភាសាថៃនាំឱ្យរញ៉េរញ៉ៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBcODOVttS00bFzc-EEnQTxURdkDBGtEBC3osuMSoYSkdGdjWe0tTTfR2TE5GVgQNVHlzba-RUOhbZgj13BO-vv21HXdxPmHZZ6GAL9f7GoivNX3GuyuPZ2qDSC_wfiaqca-bmF0LuhvFbTmOju7j1Pn_2JweGflXKD0b8s4-psQipEXSGQviQIqxkA4/s394/photo_2026-06-10_13-08-17.jpg

ទោះយ៉ាងណា ក្រុមហ៊ុនរថភ្លើងជប៉ុននៅតែដាក់ស្លាកសញ្ញាព័ត៌មានជាច្រើនភាសា ដោយសារតែភ្ញៀវទេសចរបរទេសមកមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់នៅឆ្នាំ២០២៦នេះ។ ការមិនពេញចិត្តរបស់ពលរដ្ឋជប៉ុនលើការដាក់ស្លាកសញ្ញាជាច្រើនភាសានៅតាមស្ថានីយរថភ្លើង មិនមែនទើបតែកើតឡើងពេលនេះទេ គឺមានការជជែកវែកញែកតាំងពីឆ្នាំ២០២៤ មកម៉្លេះ ថាតើផ្តល់ផលចំណេញ ឬរំខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQZEXXtfTyh__oenDMlUdluFaopRLt6hpmz3hna2T4q19PejvZ7Ds5T5X_OB3Gu5Rq_ztyEBwxVBpArSAVNCeHo72yenSYV-Qg9vi0-7EHxJew_kob4eVfs7UiCWFP38sgKeMqewbRlzeODI1RCojniQIxy2ZgIQxcCJ3sn8atGiUMSBomBJ5eA4hhGiI/s850/photo_2026-06-10_12-43-00.jpg
សូមរំឭកដែរថា បន្ទាប់ពីបញ្ចប់វិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជប៉ុនក៏បានបើកប្រទេសរបស់ខ្លួនទទួលភ្ញៀវទេសចរបរទេសឡើងវិញ ហើយភ្ញៀវទេសចរចិន កូរ៉េខាងត្បូង និងថៃ បានទៅលេងជប៉ុនកើនឡើង ទើបក្រុមហ៊ុនរថភ្លើងជប៉ុនធំៗចាប់ផ្តើមដាក់បញ្ចូលភាសាជាច្រើន រួមទាំងថៃផងដែរ ទៅក្នុងស្លាកសញ្ញាឌីជីថលដើម្បីឱ្យភ្ញៀវបរទេសអានយល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhruP3ichd3BmBrXIbLLttXemFxaA0Ox9__ATF_FyQDAFXX0qAYgyPudTlX_nZ77NuDi_NVqTayZNjrsPGP67j7QhGl8zWP6R9hTNpx5BevfER90Fiy-6UIQukdF40ufYinUWfAl_3wB9O39rhhKjCGiG9hCc-jlA3BQNjwHZ5PB2GvTV8msvqAxD-vCF8/s678/photo_2026-06-11_08-26-13.jpg

ជុំវិញបញ្ហានេះ អ្នកលេងបណ្តាញសង្គមថៃក៏បានផ្ទុះការមិនពេញចិត្តដែរ ពីអ្នកដំណើរតាមរថភ្លើងជប៉ុនមិនគាំទ្រភាសាថៃ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃខ្លះទៀតថា សមត្ថភាពអានភាសាអង់គ្លេសរបស់ពលរដ្ឋថៃនៅទាបខ្លាំង បើធៀបជាមួយពលរដ្ឋបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ទើបក្រុមហ៊ុនរថភ្លើងជប៉ុនសម្រេចដាក់ភាសាថៃនៅលើស្លាកសញ្ញាដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរថៃអាចធ្វើដំណើរក្នុងប្រទេសជប៉ុនដោយងាយស្រួល៕