ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ បានវា.យប្រហារចំៗលើវិស័យទេសចរណ៍ថៃ ថាកំពុងធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង រហូតបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍យក្សធំៗដូចជា Thai Airways និង Thai AirAsia ដកថយ ដោយការលុបចោល និងកាត់បន្ថយជើងហោះហើរអន្តរជាតិរាប់ពាន់ជើង។ ការចេញផ្សាយបង្អាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនមួយនេះ បានធ្វើឱ្យកក្រើកដល់សេដ្ឋកិច្ចថៃ ដែលធ្លាប់តែរំពឹងខ្ពស់លើលំហូរភ្ញៀវទេសចរចិន។
.jpg)
យោងតាមរបាយការណ៍លម្អិតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន បានឈានដល់កម្រិតអាសន្នមួយ ដែលបណ្តាលមកពីកត្តារួមផ្សំជាច្រើន រួមមានវិបត្តិសេដ្ឋកិច្ចសកល ភាពស្រពិចស្រពិលនៃរដូវស្ងាត់ភ្ញៀវ (Low Season) និងក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។ CCTV+ បានរំលេចថា ភាពស្ងប់ស្ងាត់នៅតាមតំបន់ទេសចរណ៍សំខាន់ៗ បានបង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូនផ្លូវអាកាស រហូតដល់ក្រុមហ៊ុនអាកាសចរណ៍មិនអាចទ្រាំទ្រនឹងការចំណាយលើការហោះហើរបានទៀតឡើយ។
.jpg)
ផ្អែកលើការវិវឌ្ឍចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ជាតិធំៗរបស់ថៃ បានសម្រេចចិត្តចាត់វិធានការរឹតត្បិតជើងហោះហើរជាបន្តបន្ទាប់។ ក្នុងនោះក្រុមហ៊ុន Thai Airways បានសម្រេចលុបចោល និងកាត់បន្ថយជើងហោះហើរអន្តរជាតិចំនួន ១០ ផ្លូវហោះហើរឆ្ពោះទៅកាន់តំបន់អាស៊ីពេញមួយខែមិថុនា ខណៈ Thai AirAsia បានប្រកាសកែសម្រួលកាលវិភាគហោះហើររដូវក្តៅ ដោយផ្អាក និងលុបចោលជើងហោះហើររាប់ពាន់ជើង ចាប់ពីខែឧសភា រហូតដល់ចុងខែមិថុនា ឬខែតុលា ឆ្នាំ២០២៦។.jpg)
គួជម្រាបថា ការវាយប្រហារចំៗពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយយក្សរបស់ចិនមួយនេះ កំពុងតែដុតរោលបន្ថែមទៅលើវិបត្តិសេដ្ឋកិច្ចថៃ ដែលកំពុងតែដកដង្ហើមធំស្រាប់។ ការលុបចោលជើងហោះហើររាប់រយជើងក្នុងមួយសប្តាហ៍ៗ មិនត្រឹមតែធ្វើឱ្យប្រទេសថៃប្រឈមនឹងការខាតបង់ប្រាក់ចំណូលរហូតដល់ជាង ៤០ពាន់លានបាត (ប្រហែលជាង ១លានដុល្លារអាមេរិក) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានទម្លាក់ទំនុកចិត្តរបស់អ្នកដំណើរអន្តរជាតិឱ្យធ្លាក់ចុះដល់ចំណុចសូន្យផងដែរ។
បច្ចុប្បន្ន ស្ថានភាពនេះកំពុងបង្ខំឱ្យរដ្ឋាភិបាលថៃ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់ធ្ងរក្នុងការស្វែងរកយុទ្ធសាស្ត្រស្រោចស្រង់មុខមាត់ និងស្តារទំនុកចិត្តឡើងវិញ ជាបន្ទាន់ មុនពេលដែលសេដ្ឋកិច្ចជាតិទាំងមូលត្រូវដួលរំលំដោយសារតែការបាត់បង់លំហូរភ្ញៀវទេសចរអន្តរជាតិ។










