ស្ដាប់លឺហើយនៅចង់ទៅរៀននៅប្រទេសនោះទៀតទេ? ថ្មីៗនេះសមាជិកព្រឹទ្ធសភាថៃដ៏មានឥទ្ធិពលមួយរូប បានដាក់សំណើផ្លូវការទៅកាន់ប្រធានរដ្ឋសភាជាតិ ដើម្បីទាមទារឱ្យមានការកាត់ផ្តាច់ទំនាក់ទំនងការទូតនៅកម្រិតសភា និងជំរុញឱ្យមានការផ្អាកផ្តល់ជំនួយអប់រំ រួមទាំងការលុបចោលរាល់កម្មវិធីអាហារូបករណ៍ទាំងអស់សម្រាប់សិស្ស-និស្សិតជនជាតិខ្មែរ។ តើសញ្ញាបត្រ និងការអប់រំរបស់ពួកគេអស្ចារ្យណាស់ទៅមែនទេ ទើបហ៊ានចេញមកនិយាយបែបប្រមា.ថមើលងាយបញ្ញាវ័ន្តខ្មែរបែបនេះ?
យោងតាមសារព័ត៌មាន Thai Enquirer (https://www.facebook.com/ThaiEnquirer?__cft__%5B0%5D=AZZtI1wpeW7leSlH-hE3JjLYfQZ6MIjbqnGsv7oklCE-tBrzg6DSJ8sMew7n8nvxhsYqro6n-L3bM1_vutyPo0obZfL2qqIHD4z_o7FRVlz3LB62efzqOqxUFDw7SFkXK9-MBnAP2vZ8Z-UO7lGLgBbbjwRAvtlwBHO6oOqDBCLMmg&__tn__=-UC%2CP-R) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សមាជិកព្រឹទ្ធសភាថៃ លោក បារីនយ៉ា វ៉ុងឆឺតខ្វាន់ (Parinya Wongcherdkwan) បានស្នើឱ្យរំលាយ «ក្រុមមិត្តភាពសភាថៃ-កម្ពុជា» ភ្លាមៗ និងបានទាមទារឱ្យសមាជិកសភាក្នុងគណៈកម្មាធិការនេះទាំងអស់លាលែងពីតំណែង។
នៅក្នុងរបាយការណ៍ដែលបានដាក់ជូនលោក សុភុន សារ៉ាំ (Sophon Saram) ប្រធានរដ្ឋសភាថៃ លោក បារីនយ៉ា បានពោលថា ក្នុងនាមលោក ជាសមាជិកព្រឹទ្ធសភាថៃ ១រូប លោកអំពាវនាវឱ្យប្រទេសថៃ ផ្អាកផ្តល់ជំនួយផ្នែកវិស័យអប់រំដល់កម្ពុជាជាពិសេស លុបចោលកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត ជនជាតិខ្មែរ ជាពិសេស រំលាយក្រុមមិត្តភាពសភារវាងកម្ពុជា-ថៃ ចោលតែម្តង។ លោកបន្ថែមថា៖ «លោកក៏បានស្នើទៅប្រធានព្រឹទ្ធសភាថៃឱ្យបញ្ឈប់ការផ្តល់ការឧបត្ថម្ភផ្នែកធនធានទៅដល់សិស្ស-និស្សិត ជាជនជាតិខ្មែរ ដែលមកសិក្សានៅក្នុងទឹកដី នៃព្រះរាជាណាចក្រថៃផងដែរ។
មិនត្រឹមតែវិស័យអប់រំប៉ុណ្ណោះទេ សំណើនេះក៏បានរាលដាលដល់ការផ្អាកបើកមន្ទីរពេទ្យព្រំដែន ការផ្អាកផ្តល់វ៉ាក់សាំង និងអាហារបំប៉នដល់ជនជាតិខ្មែរ រួមទាំងការស្នើឱ្យពិនិត្យឡើងវិញលើការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតតាមបណ្តោយព្រំដែនផងដែរ។ បើទោះបីជាកម្មវិធីជំនួយខ្លះអាចប្រឈមនឹងការទាស់ទែងជាមួយអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែទស្សនៈអគតិនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីឥរិយាបថអវិជ្ជមានរបស់មន្ត្រីជាន់ខ្ពស់ថៃមួយចំនួនចំពោះពលរដ្ឋខ្មែរ។
ឆ្លងតាមរយៈព្រឹត្តិការណ៍នេះ វាគឺជាសារដាស់តឿនដ៏សំខាន់មួយសម្រាប់សិស្សានុសិស្ស ក៏ដូចជាក្មេងៗជំនាន់ក្រោយដែលមានឈាមជ័រជាខ្មែរគ្រប់រូប។ យើងមិនគួរត្រេកត្រអាល ឬផ្ញើវាសនាលើការទៅក្រេបជញ្ជក់ចំណេះដឹងនៅលើទឹកដីថៃខ្លាំងពេកនោះទេ ព្រោះនៅក្នុងកែវភ្នែករបស់គេ គេមិនដែលបង្ហាញនូវការស្វាគមន៍ ឬផ្តល់តម្លៃដល់ជាតិសាសន៍យើងដោយស្មោះសរឡើយ។ ការអប់រំ និងចំណេះដឹងពិតប្រាកដគឺមិនមែនមានតែនៅក្នុងប្រទេសជិតខាងមួយនេះឡើយ។ ការពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងពូកែនៅលើទឹកដីកំណើត និងការស្វែងរកឱកាសទៅកាន់បណ្តាប្រទេសជឿនលឿនផ្សេងទៀត ដែលគេឱ្យតម្លៃលើសមត្ថភាពដោយគ្មានការរើសអើងពូជសាសន៍ គឺជាជម្រើសដ៏មានតម្លៃ និងមានកិត្តិយសបំផុតសម្រាប់យុវជនខ្មែរ។
បច្ចុប្បន្ន សំណើដ៏ចម្រូងចម្រាសរបស់សមាជិកព្រឹទ្ធសភារូបនេះ កំពុងស្ថិតក្រោមការពិនិត្យពីប្រធានរដ្ឋសភាថៃ ប៉ុន្តែវាក៏បានបង្កើតជាការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិជុំវិញការយកវិស័យអប់រំ និងមនុស្សធម៌ មកធ្វើជាចំណាប់ខ្មាំងនៃល្បែងនយោបាយទ្វេរភាគី៕
Home ព័ត៌មានអន្តរជាតិ សមាជិកព្រឹទ្ធសភាថៃជំរុញឲ្យរដ្ឋាភិបាលផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា និងលុបចោលជំនួយអប់រំសម្រាប់និស្សិតខ្មែរ









