Home តារាជាតិ ពេជ្រ សូលីកា ស្រក់ទឹកភ្នែកស្របពេលកំពុងច្រៀងបង្កឱ្យមានមតិវែ.កញែ.ក

ពេជ្រ សូលីកា ស្រក់ទឹកភ្នែកស្របពេលកំពុងច្រៀងបង្កឱ្យមានមតិវែ.កញែ.ក

107
0

ថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបនាងអួលដើមករស្រក់ទឹកក្នែកអំឡុងពេលច្រៀងនៅលើឆាក។ ទោះយ៉ាងណា សកម្មភាពនេះបានធ្វើឱ្យមានមតិវែកញែកដោយមនុស្សមួយចំនួនរិះគន់និងចោទប្រកាន់តារាចម្រៀងរូបនេះថាទាក់ទាញចំណាប់អារម្មណ៍មហាជនដោយសារតែមិនសូវមាន Events ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHxPdvIr5DP1hsfGi-z5kOPNCWt912jystaDx7tiUW4MbQ2D8JVFksYXn-MzJ2SOsAd9Vi2XIY-D5JvChspLWe3VYicm3reiMPLFVOpKJ-db-gB1UnJiZBKrqdk0tGzJ0cI55Pgcti4SjMma_OQJ8sL8Z0UHcYe5yAJlY-DJESigdqmkf1_JJhZc96j3Y/s2048/image_2026-06-08_10-13-01%20(2).png
នៅយប់ថ្ងៃទី៦ ខែឧសភា តារាចម្រៀង ពេជ្រ សូលីកា មានកម្មវិធីមួយនៅឯផាប់មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញដោយរូបនាងបានបកស្រាយបទចម្រៀងមនោសញ្ចេតនាជាច្រើនបទដែលសុទ្ធសឹងតែបទពីរោះៗនិងចាក់ដោតអារម្មណ៍។ កម្មវិធីលើកនេះ ពេជ្រ សូលីកា បានលើកយកបទ «លេងសើចផ្លូវអារម្មណ៍» ដែលចេញក្នុងឆ្នាំ២០១៩ ក្នុងពេល ពេជ្រ សូលីកា ជ្រកក្នុងទ្រនំរស្មីហង្សមាស។ មួយបទនេះបានជំរុញឱ្យ ពេជ្រ សូលីកា ស្រាប់តែអួលណែនដែលពិបាកក្នុងការបកស្រាយ រហូតស្រក់ទឹកភ្នែក និងពិបាកបញ្ចប់ក្នុងបទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-FPJOwW_C7630T9tXesB9PrNofBunqGkMZZDL2cFOpQeH15VD0GRp9LSvFUATE1XdUcjuvv8ky4HmSvs351CippBT-1Vh175GOLzRwBjl53ruV_W-9BS7YdLfR2rEaYh6viWVWRY_f2gLUsr7EChOO2EXxNdu18ZtSgRv0jMPPOrJa5jIX_No5vqt3s/s4096/image_2026-06-08_10-13-03.png

វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សបន្ទាប់ពីបង្ហោះនៅលើអ៊ីនធឺណិត។ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការយល់ចិត្តចំពោះតារាចម្រៀងរូបនេះ និងបង្ហាញថានារីរឹងមាំតែងតែអភ័ព្វ ចំណែកមតិខ្លះទៀតថាបទចម្រៀងនេះចូលសាច់រឿងក៏ទប់ទឹកភ្នែកមិនជាប់។ ទោះយ៉ាងណា មានមនុស្សជាច្រើនបានផ្តល់កម្លាំងចិត្តនិងយល់ចិត្តចំពោះ ពេជ្រ សូលីកា ប៉ុន្តែមតិខ្លះទៀតបានចោទប្រកាន់តារាចម្រៀងរូបនេះថាការស្រក់ទឹកភ្នែករបស់នាងគឺជាការទាក់ទាញចំណាប់អារម្មណ៍ដោយសារតែស្ងាត់មិនមានកម្មវិធីឡើងច្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCVeA07A6HYLFtApVjnURW6Zyr5XsGB1EOF3CRzQdrKS42PPtgpB9ksiql1k3zByEFWdruuDmLo8VHw0QNZpQ9xPCQs2mGGJ1E2iG6sPG5hWU58RhYR__rQ95_3ws-pMsq-RCcqgyJXWW6eiINTaCOMQGVdPe7uOmvBar3-MFRtgOU1nz9fz3htNMLsM/s4096/image_2026-06-08_10-13-07.png

ទន្ទឹមនឹងមតិអវិជ្ជមាន ជូប៊ី ដែលជាអ្នករាំរបស់ ពេជ្រ សូលីកា បានចេញតបតជំនួសនិងបានបញ្ជាក់ថាការយំរបស់ ពេជ្រ សូលីកា គឺដោយសារតែចាក់ដោតអារម្មណ៍ពេកហើយមិនមែនស្ងាត់ Eventទេគ្រាន់តែតារាចម្រៀងរូបនេះមិនសូវទទួលប៉ុណ្ណោះ។ លើសពីនេះ ជូប៊ី ថែមទាំងកុំឱ្យកុំយកអ្នកចាស់អ្នកថ្មីទៅពាក់ព័ន្ធព្រោះឆ្នាំ២០២៦ គ្មានអ្នកណាទៅស្តាយរបស់ថោកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdNFxUl3SmWjpdgAFKx4BqY38xo46HNdvBIhl0GOXzgHSZd_01fdE_mYFFdZsqWjw5W5HNvNOSTgIM-e4vBcT8zAoZpWvBoqIKrfGUCVv08CzGf849Vj01d_3FLJSFcMzIpWnC1KSNzYozfyMNrq7NJ17oLqgLWYJXrLWfxtkIdUGh-cgpNKQG2pKjVj0/s1920/image_2026-06-08_10-13-19.png

គួរឱ្យដឹងថា ពេជ្រ សូលីកា ធ្លាប់ច្រៀងទាំងអួលដើមកនិងមិនអាចបកស្រាយបន្តបានទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលនេះម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទម្ងន់ » កាលពីឆ្នាំ២០២២ ខណៈតារាចម្រៀង សុគន្ធ នីសា បានជួយតារាចម្រៀងរូបនេះផងដែរ៕