Home ព័ត៌មានអន្តរជាតិ Google ចង់លែងសត្វមូស៣២លានក្បាលនៅក្នុងរដ្ឋពីររបស់សហរដ្ឋអាមេរិក

Google ចង់លែងសត្វមូស៣២លានក្បាលនៅក្នុងរដ្ឋពីររបស់សហរដ្ឋអាមេរិក

105
0

ក្រុមហ៊ុន Google បានដាក់សំណើទៅកាន់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដើម្បីអនុវត្តគម្រោង «Debug Project» លែងសត្វមូសចំនួន៣២លានក្បាល នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក (ក្នុងមួយរដ្ឋ នឹងលែង១៦លានក្បាល) នារយៈពេល២ឆ្នាំខាងមុខ ដើម្បីកាត់បន្ថយចំនួនមូស និងបង្ការជំងឺឆ្លងផ្សេងៗ។ ក្រុមហ៊ុនថា វិធីកម្ចា.ត់មូសបច្ចុប្បន្ន គ្មានប្រសិទ្ធភាព១០០%ទេ គឺការបា.ញ់ថ្នាំនាំឱ្យបំពុលបរិស្ថាន និងពិបាកស្វែងរកប្រភពទឹកដែលមានមូសបង្កា.ត់ពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdF6o3eGsmAT91s2UiUxGrYgk9SJuDHgUlD6w6O_aWOkpiduGboONkxiCT0tVwNXMLlNMV1ht6SZaEIIUdvY008djXc5qnabuGILNhaFxx154uHwJPFM1SqZBO7t4Tckp9r7C9ntBnZYnA0D9PK_T7YSTCTEBjl5PVl7sESgF45dWDLwQv30iunH5GNOw/s1280/photo_2026-06-08_08-25-18%20(2).jpg

ការលែង គឺនឹងលែងតែមូសឈ្មោលប៉ុណ្ណោះ ពីព្រោះតាមធម្មជាតិ គឺមានតែមូសញីទេដែលខាំ និងបឺតឈាមមនុស្សដើម្បីយកសារធាតុចិញ្ចឹម ហើយការលែងមូសឈ្មោលរាប់លានក្បាលនេះ ពួកវានឹងមិនខាំ ឬរំខានដល់មនុស្សឡើយ។ ក្រុមហ៊ុននឹងប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងការបែងចែងប្រភេទរវាងមូសឈ្មោល និងញីឱ្យមានភាពត្រឹមត្រូវ មុនពេលយកទៅលែង ដែលវិធីនេះអាចជួយកាត់បន្ថយចំនួនមូសឱ្យធ្លាក់ចុះយ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm2ofPBhyKq4r4-2aoHNsk5gFy0f4l2QyI096iLdDt7kKTJjIa5CsoySHBAMs26lIu1uL9idWsZ-q2f2tnv8hZRCaW-ByffnHI8rlAsiIPfo9oX31zfDjlyrvzfqkCfzSxPZU0ELDdUIgxcpXeMYz4nYk_D0OkZwzpFVJxTbkhjznLB66R_66uEaB3TjY/s1280/photo_2026-06-08_08-25-20.jpg
មុនពេលលែងមូសឈ្មោលជាច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុននឹងចិញ្ចឹមក្នុងបន្ទប់ពិសោធន៍ រួចហើយ ចាក់បញ្ចូលបាក់តេរីម្យ៉ាងឈ្មោះ Wolbachia ដែលជាបាក់តេរីកើតឡើងតាមធម្មជាតិក្នុងសត្វល្អិត។ ពេលមូសឈ្មោលមានបាក់តេរីនេះ ទៅបង្កាត់ពូជជាមួយមូសញីក្នុងព្រៃ វានឹងប៉ះពាល់ដល់ការបង្កាត់ពូជ ហើយធ្វើឱ្យពងរបស់មូសញីស្អុយ មិនអាចញាស់ចេញជាកូនមូសបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTOo2Miim-TncH9h2GqSgR2tKvHYR9293d16Aecq9e5ZW6FqIwpLuavSFCu6V1giPJW_y6iYDkpaK1CuHxocA4LvSLy3P5G50oiIF_B_3whdDxe2kVOcAnf_m4maw_eo3WabPZ0YYFFOEn3g3Q2jF9bk7cqplYyYchFGpV7HSVatDAOo0KJQr9YvqZGIQ/s1240/photo_2026-06-08_08-25-18.jpg

ក្រុមហ៊ុន Google មានគោលដៅផ្តោតចម្បងទៅលើការកាត់បន្ថយមូសខ្លា ដែលជាភ្នាក់ងារមេរោគផ្សេងៗដ៏គ្រោះថ្នាក់ រួមមាន គ្រុនឈាម ហ្ស៊ីកា និងគ្រុនលឿង។ វាជាវិធីដ៏មានប្រសិទ្ធភាព ដែលមិនចាំបាច់ប្រើប្រាស់ថ្នាំគីមីបាញ់ប៉ះពាល់បរិស្ថាន និងសុខភាពមនុស្សឡើយ ហើយក៏មិនមែនជាវិធីថ្មីដែរ គឺធ្លាប់បានសាកល្បង និងទទួលជោគជ័យរួចមកហើយ ដូចជា នៅប្រទេសសិង្ហបុរី បានប្រើប្រាស់បាក់តេរី Wolbachia ទៅលើមូសឈ្មោល និងអាចកាត់បន្ថយចំនួនមូសខ្លាបានចាប់ពី៨០% ទៅ៩០% និងកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមរហូតដល់ជាង៧០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7SliGeBxsa_eB0XbSPP1sd3r6GFyOwG0oYC8rf4GgmiHzH9mskO4agdHOkcW1UtzM1mSZOp-bqyjZKxRmgQkMmRRkgIePoYXuX_VcDJKcHtfx9IYIhK3xdGXkyUq47-_Ky0Wuc6FsrnvnzZ4Ck6_ralGpg-rWv4ejqM_bLTKUp6LLEEKNbBT8alCGG0/s1200/photo_2026-06-08_08-25-21.jpg

ទោះយ៉ាងណា ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) កំពុងតែពិចារណាត្រួតពិនិត្យលើសំណើអនុវត្តគម្រោង «Debug Project» របស់ក្រុមហ៊ុន Google និងរង់ចាំការស្ទង់មតិពីមហាជនជាមុនសិន មុនពេលអនុញ្ញាតឱ្យលែងមូសរាប់លានក្បាលជាផ្លូវការ ពីព្រោះគម្រោងនេះទទួលការរិះគន់ និងបារម្ភពីមហាជនមួយចំនួនអំពីផលប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ៕