Home ព័ត៌មានអន្តរជាតិ ចា.ប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ពីបទប្រព្រឹត្តអំពើពុករលួ.យ

ចា.ប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ពីបទប្រព្រឹត្តអំពើពុករលួ.យ

106
0

មានការភ្ញាក់ផ្អើលពេញប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីភ្នាក់ងារប្រឆាំងអំពើពុករលួ.យឥណ្ឌូណេស៊ី (KPK) បានចា.ប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Silmy Karim កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ពីបទចូលរួមប្រព្រឹត្តអំពើពុករលួ.យជាមួយមន្ត្រីផ្សេងទៀត ដោយទទួលប្រាក់ពីជ.នបរទេសក្នុងការរៀបចំឯកសារស្នាក់នៅ រហូតដល់ជាង៧លានដុល្លារ ក្នុងអំឡុងពេលកាន់តំណែងជាអគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ពីឆ្នាំ២០២៣ ដល់២០២៤។ ការចា.ប់ខ្លួននេះធ្វើឡើងក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួ.យយ៉ាងក្តៅគគុករបស់រដ្ឋាភិបាលអាណត្តិថ្មី ដោយគ្មានការលើកលែង សូម្បីតែមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibtAc05BJaOyNQ55vs5JGzJdhyphenhyphenCbrRpfbSL7iMHKp5LNPMY8ToDJXT2Jj40OtE-HCQAgwkFbU89gZUsmXmO7lqlEU9kWec71FqqnSugQpD76xtDlZ3TVepZTzdMCF5CynDEuZ0IoMHgSb0vkK_qrKdpoODfPcOw8NXDML485AkuoZvdw7ulBXxN6ARtqY/s1280/photo_2026-06-05_10-54-21.jpg
ភ្នាក់ងារប្រឆាំងអំពើពុករលួយ (KPK) បានសួរចម្លើយអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍នេះអស់រយៈពេលជាង១០ម៉ោង និងរកឃើញថា បានប្រព្រឹត្តអំពើពុករលួយចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ដែលពេលនោះ លោកកាន់តំណែងជាអគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរដ្ឋាភិបាលអាណត្តិចាស់របស់លោកប្រធានាធិបតី Joko Widodo ។ លោក Silmy បានរួមគំនិតជាមួយមន្ត្រីអន្តោប្រវេសន៍៧នាក់ទៀត ទទួលសំណូកខុសច្បាប់ក្នុងការរៀបចំឯកសារស្នាក់នៅរបស់ជនបរទេស ដូចជា ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន និងទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ស្មើទឹកប្រាក់ជាង៧លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-FapcNyakE4nOuX5otJRjJTNBuQglS5bmVjcIUsnH3sOYL-WAzmoTwpeU1ndPxXZNeGdJn-IMYUnzpqtNGu6N0J82fHFkHGhhuIcCcARiLn-H0-OqbCdN2tsolrRRDDxjm32x0ClMQm0P4zLX_m2Hui2WPow-_ddfUZEyJX1FCQV2NrD7kk3S0FFbfo/s1280/photo_2026-06-05_15-49-12.jpg
ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន លោក Prabowo Subianto បានបណ្តេញមន្ត្រីពុករលួយរូបនេះចេញពីតំណែងភ្លាមៗបន្ទាប់ពីការចាប់ខ្លួន ព្រមទាំងបញ្ជាឱ្យដកហូតទ្រព្យសម្បត្តិមួយចំនួន ដូចជា រថយន្ត ប្រាក់ដុល្លារអាមេរិក ដុល្លារសិង្ហបុរី និងរបស់មានតម្លៃផ្សេងទៀត។ រីឯអតីតមន្ត្រីអន្តោប្រវេសន៍ចំនួន៧នាក់ទៀតដែលចូលរួមប្រព្រឹត្តអំពើពុករលួយនោះ ក៏ត្រូវបានបញ្ជូនទៅកន្លែងឃុំឃាំងបណ្តោះអាសន្នផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKmRceP6XKte0GKKOF4nEQX_TkFTPB3vrJm3F2pttW3po9R1NsOOmsoI3fl0xeEq6m05BXIpDkGL_u17XCo-PcCwgodCTuZLESVV80zcgy9IsmyIfF9oZNhXO6mKJ_2vP0bzaVN6jqVPOCT-BQjttutRDlMTXZsmUbA_qDAmnpYU-dTRmxV6JNuQNiyeU/s889/photo_2026-06-05_10-54-20%20(2).jpg

សូមរំឭកថា ការចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍រូបនេះ ធ្វើឡើងក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួយយ៉ាងក្តៅគគុកក្នុងអាណត្តិរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Subianto។ មុននេះ គឺថ្ងៃទី៣ ខែមិថុនា សមត្ថកិច្ចឥណ្ឌូណេស៊ីទើបតែចាប់ខ្លួនលោក Dadan Hindayana អតីតប្រធានភ្នាក់ងារអាហារូបត្ថម្ភជាតិ ពីបទពុករលួយក្នុងគម្រោងផ្តល់អាហារឥតគិតថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdm5sPBUVS2boJGmrH7djfRj3DfBGe3VLWjBRdKIaSaWkzg-5GoMWfUqjaOsqYu4aJUXzUkL8vBnCC4fMyh1-TOSc-e11Y2y_a38Z-cF0y1DpWs24a8GohexTjfzTROs6B8z76Gdm1wfIQB4jX7H-UuAm-1D_mzMuztC5GCno925QWXF2rzPI7OfxeCM/s1200/photo_2026-06-05_10-54-20.jpg

លោកប្រធានាធិបតី Subianto បានបើកយុទ្ធនាការបង្ក្រាបអំពើពុករលួយយ៉ាងខ្លាំងក្លា និងគ្មានការយោគយល់ សូម្បីតែចំពោះមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលក្តី ។ លោកប្រកាសយ៉ាងច្បាស់ថា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនយោគយល់ជាដាច់ខាត» ហើយគ្មានមន្ត្រី ឬអ្នកនយោបាយណាម្នាក់អាចរួចខ្លួនពីច្បាប់ឡើយ ប្រសិនបើរកឃើញមានការកេងប្រវ័ញ្ចថវិកាជាតិ ៕