សម្ពាធខាតបង់ជន់ជោរបានបង្ខំឱ្យរដ្ឋាភិបាលថៃស្ថិតក្នុងស្ថានភាពឆ្លេរឆ្លារត់ទៅទទូចសុំប្រទេសម៉ាឡេស៊ីឲ្យបើកតុចរចាទ្វេភាគីជាបន្ទាន់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីទីក្រុងគូឡាឡាំពួបានប្រកាសបិទច្រកនាំចូលបង្គា ៥ ប្រភេទភ្លាមៗ ដែលធ្វើឱ្យប្រជាកសិករថៃដែលផ្ទុះកំហឹងជេ.រប្រទេ.ច និងស្តីបន្ទោសយ៉ាងចាស់ដៃមកលើអាជ្ញាធរខ្លួនឯង ជុំវិញភាពទន់ខ្សោយផ្នែកនយោបាយពាណិជ្ជកម្មជាមួយប្រទេសជិតខាង។
.jpg)
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានល្បីៗនៅក្នុងប្រទេសថៃ ដូចជា Bangkok Post និង The Nation វិធានការហាមឃាត់របស់ម៉ាឡេស៊ីដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានគ្របដណ្តប់លើបង្គាសេដ្ឋកិច្ចសំខាន់ៗចំនួន ៥ ប្រភេទ រួមមាន៖ បង្គាខ្លា, បង្គាចេក, បង្គាស បង្គាខ្លាយក្ស និងបង្គាខៀវ។ ទោះបីជាម៉ាឡេស៊ីលើកហេតុផលអំពីបញ្ហា «សុវត្ថិភាពចំណីអាហារ» ក៏ដោយ ប៉ុន្តែអ្នកវិភាគពាណិជ្ជកម្មបានទម្លាយថា វាជាយុទ្ធសាស្ត្រសងសឹកបន្ទាប់ពីថៃបានបង្កើតរនាំងរឹតបន្តឹងការនាំចូល «ត្រីឆ្ពុង» ពីម៉ាឡេស៊ីកាលពីមុន។
.jpg)
ការបិទច្រកព្រំដែនភ្លាមៗដោយគ្មានការជូនដំណឹងមុននេះ បានធ្វើឱ្យទិន្នផលបង្គាថៃជាង ១០,០០០ តោនក្នុងមួយឆ្នាំ ត្រូវកកស្ទះ និងធ្លាក់ថ្លៃគំហុក ដែលអាចបង្កជាការខាតបង់ទឹកប្រាក់ជាង ៤ ពាន់លានបាត (ប្រហែល ១២២ លានដុល្លារ)។ ស្ថានភាពខាតបង់ដុនដាបនេះ បានធ្វើឱ្យសមាគមនិងក្រុមប្រជាកសិករថៃ នៅភាគខាងត្បូងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយពួកគាត់បាននាំគ្នារិះគន់ និងជេរប្រទេចរដ្ឋាភិបាលចំៗតាមបណ្តាញសង្គម និងវេទិកាសាធារណៈថា «ធ្វើការអសមត្ថភាព ល្ងង់ខ្លៅខាងការទូត និងយកពន្ធរឹតត្បិតគេមុន រហូតធ្វើឱ្យម៉ាឡេស៊ីខឹងវាយបកមកលើឆ្នាំងបាយកសិករស្លាប់ទាំងរស់»។
.jpg)
ឆ្លើយតបទៅនឹងជម្លោះដ៏ក្តៅគគុកនេះ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី (KPKM) បានចេញសេចក្តីថ្លែងការណ៍បកស្រាយផ្លូវការមួយ ដោយច្រានចោលការចោទប្រកាន់រឿង «សងសឹកពាណិជ្ជកម្ម»។ ភាគីម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា វិធានការផ្អាកជាបណ្តោះអាសន្ននេះ គឺផ្អែកលើការរកឃើញ «សារធាតុគីមី និងអង់ទីប៊ីយោទិកហាមឃាត់» នៅក្នុងបន្ទុកបង្គានាំចូលពីថៃមួយចំនួន ក្នុងកម្រិតមួយដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ក្នុងស្រុក។ ម៉ាឡេស៊ីបានអះអាងថា ខ្លួននឹងមិនបើកទ្វារព្រំដែនឡើងវិញឡើយ រហូតទាល់តែអាជ្ញាធរថៃមានភស្តុតាង និងឯកសារបច្ចេកទេសច្បាស់លាស់ មកបញ្ជាក់ពីស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារស្របតាមការទាមទារ.jpg)
ចំពេលរងសម្ពាធជេរប្រទេចយ៉ាងចាស់ដៃពីពលរដ្ឋខ្លួនឯង លោកនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល បានចេញមុខយ៉ាងបន្ទាន់ បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ប្រញាប់រៀបចំឯកសារឆ្លើយតបទៅនឹងស្តង់ដារអនាម័យរបស់ម៉ាឡេស៊ី ដើម្បីសុំឱ្យគេបើកទ្វារឡើងវិញ។ លោក អានុទីន បានថ្លែងការពារខ្លួនទាំងបែកញើសថា៖ «រដ្ឋាភិបាលកំពុងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំ និងមិនទុកឱ្យកសិកររងគ្រោះតែម្នាក់ឯងឡើយ» ព្រមទាំងបង្ហើបថា ថៃកំពុងរត់រកទីផ្សារប្រទេសចិនបន្ថែម ដើម្បីជួយស្រូបយកបង្គាដែលកំពុងកកស្ទះ ប៉ុន្តែមហាជនថៃនៅតែបន្តរិះគន់ថា នេះគ្រាន់តែជាការដោះស្រាយបែប «ភ្លើងឆេះកាលណា ទើបជីកអណ្តូងកាលណោះ» តែប៉ុណ្ណោះ។










