Home ព័ត៌មានអន្តរជាតិ សភាអឺរ៉ុបសម្រេចបោះបង់ Google ងាកមកប្រើប្រាស់ប្រព័ន្ធស្វែងរក Qwant របស់បារាំងវិញ

សភាអឺរ៉ុបសម្រេចបោះបង់ Google ងាកមកប្រើប្រាស់ប្រព័ន្ធស្វែងរក Qwant របស់បារាំងវិញ

87
0

សភាអឺរ៉ុប (European Parliament) បានប្រកាសឈប់ប្រើប្រាស់កម្មវិធីស្វែងរករបស់ក្រុមហ៊ុន Google លើកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកក្នុងស្ថាប័នរបស់ខ្លួន ដោយប្តូរទៅប្រើប្រាស់កម្មវិធី Qwant របស់បារាំងវិញ ចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ​តទៅ។ ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកខ្លាំងលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក និងដោយសារមើលឃើញថា Qwant មានគុណសម្បត្តិខ្ពស់ផ្នែកសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_6vaEAJrvSuaU5qYbeYI2M1Z0XVyQt5X4ofmpwK_yPR-U1Uj4k5RsFHHnkwjY642ZUFX7Ys5biEgUbjVniNQHPQkkDyg4HB3azelzBGiv7dnZTNoiWm6xK4xA-JmtGgzzftunaVPJ4IFvdfCyDqN0UQbm1FeFeUX6nlbIW0uGdFA0b7K5aJI0El_NTg/s800/photo_2026-06-04_12-29-25%20(2).jpg
សមាជិកសភាអឺរ៉ុបបានគូសបញ្ជាក់ថា បច្ចេកវិទ្យាសិប្បនិម្មិត (AI) គឺជាគ្រឹះដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនាយុគសម័យនេះ និងជាកាតាលីករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងផ្នែកសន្តិសុខ និងការថែទាំសុខភាពផងដែរ។ ហេតុនេះ អឺរ៉ុបមិនគួរពឹងផ្អែកលើបច្ចេកវិទ្យាដែលបង្កើតឡើងដោយប្រទេសក្រៅតំបន់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3R518_D386UBpJOJPdxekLUdNq-lONfXPYZ_XsgAvwG2WWftWhNH2PG4x-s5l47PdyIp983Ji8tXIpDO4YDMSUL_G_p2PoJTPDJxGoYk28COS7KlnxW0j_s3VvJiIF7PkQawAh_n2Oj_6Kf1UjSDzcL3_8mjf9FcJDmyy3Kfatn4MZLkJ_R-9BMfkJ18/s960/photo_2026-06-04_12-29-25%20(3).jpg

ការលើកកម្ពស់ឯករាជ្យភាពផ្នែកបច្ចេកវិទ្យារបស់អឺរ៉ុបនៅពេលនេះ គឺចាប់ផ្តើមពីការផ្លាស់ប្តូរប្រព័ន្ធស្វែងរកនៅលើកុំព្យូទ័រការងាររបស់សភាអឺរ៉ុបពី Google ទៅជា Qwant។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាការកំណត់សម្រាប់តែការងារផ្លូវការរបស់ស្ថាប័នប៉ុណ្ណោះ រីឯសមាជិកសភានីមួយៗនៅតែអាចប្រើប្រាស់ Google ឬកម្មវិធីផ្សេងទៀតជាលក្ខណៈបុគ្គលបានដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKRdfvsnxU2gvlWMdQfclW_MWOgC5kuv-mfH1eNDfA2jDSUH9bP7Jo1Jtd-0RNhWUGjM7KKMRAIEz8Ka1XFSY0B1aoyJsDxwI67hhDGAj126rAS15sdpy-zd2cwLRr5AyuX1rxqfEDoKWhGLoKepLjer4IyL2XChNGRaRU9zJJN1PtRlQGyIf_xGVgiU/s1200/photo_2026-06-04_12-29-25.jpg
កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ សហភាពអឺរ៉ុបបានបង្ហាញផែនការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងអាស៊ី ដោយផ្តោតការយកចិត្តទុកដាក់លើការគាំទ្រក្រុមហ៊ុនក្នុងតំបន់ ក្នុងការអភិវឌ្ឍប្រព័ន្ធ Cloud Computing និងបច្ចេកវិទ្យា AI។ វាជាយុទ្ធសាស្ត្រស្នូលដែលមានគោលបំណងពង្រឹងសមត្ថភាពបច្ចេកវិទ្យាអឺរ៉ុបគ្រប់វិស័យ ដើម្បីអាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយមហាអំណាចបច្ចេកវិទ្យា ដូចជា សហរដ្ឋអាមេរិក និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-B83at8RU-az3mwTcTgn8_FCWtCysLGypwhsmSHALz4haubnOrzoSzKAY6OZuC4wJgg8EenTtitYapyxogtLLPk8lVEOO6-E6yj84MaO2hiOLIehQXhDlhYkrPXX2bSkvw9WwZOaH6ul6Dhb2SUjuh7SVspIGK96Q_J2UjL-V7xoAvjueY3HjK3UV_Q/s643/photo_2026-06-04_12-29-44.jpg

សូមរំឭកថា Qwant គឺជាកម្មវិធីស្វែងរកទិន្នន័យរបស់បារាំង ដែលផ្តល់អាទិភាពខ្ពស់បំផុតលើឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយមិនតាមដានប្រវត្តិស្វែងរក មិនប្រមូលទិន្នន័យផ្ទាល់ខ្លួន និងមិនរក្សាទុកសកម្មភាពណាមួយដើម្បីគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4zBSRaPukl5YZbqAH2upsYyTdsTkTgfVMapOFBgmdjvpbgjilXNo8Stsq51V5H7KyNXLmzsD3BB3-P2RgblpUko9V0hhloHoKWfcf8_PTs2wkDOOi5pEPzwd1zxBJhZyt2ji41_TctZ8a6RHk_0vdCp3QeFF3l5lcn2OeQWujZh-ILLZmJQUarABI6V0/s1280/photo_2026-06-04_12-29-24.jpg
មូលហេតុចម្បងដែលនាំឱ្យសភាអឺរ៉ុបសម្រេចបោះបង់ Google គឺដោយសារក្តីបារម្ភជុំវិញការបែកធ្លាយទិន្នន័យ ខណៈច្បាប់បច្ចេកវិទ្យាក្នុងអាណត្តិរបស់លោកប្រធានាធិបតី Donald Trump បានអនុញ្ញាតឱ្យភ្នាក់ងារសន្តិសុខអាមេរិក អាចចូលពិនិត្យមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បច្ចេកវិទ្យាអាមេរិកបាន បើទោះបីជាទិន្នន័យទាំងនោះស្ថិតក្នុងកម្មវិធីណាក៏ដោយ៕