Home ព័ត៌មានអន្តរជាតិ ថៃប្រកាសអាសន្នពីបណ្តាខេត្តភាគខាងត្បូងប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

ថៃប្រកាសអាសន្នពីបណ្តាខេត្តភាគខាងត្បូងប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

88
0

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរា.យថៃបានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនឹងកើតឡើងនៅបណ្តាខេត្តភាគខាងត្បូង រួមមាន ៖ រ៉ាក់ណង ផាំងង៉ា ក្រាប៊ី ទ្រាំង សាទូន និងភូកេត ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំភ្លាមៗ បាក់ដី ខ្យក់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsv_mfwQFtbQNYTHqQURaFOguXc0ALA89ot3kL3qGDYPuBtdmQQt3PI6scCZoAQLAhkZ04McewyrBtP0J_KXTVoVt7OxXT7mUw8y5dIEgbauFkUGB6k2fmkDHxaJnL31_vcyN4SRHXIovnF8NFJ6hQi6LTpShLeoR7ns0jGEfCUYnPMlafGrk5NcaGsoE/s1199/photo_2026-06-04_08-24-36.jpg
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបានតាមដានស្ថានការណ៍អាកាសធាតុ និងកត្តាហានិភ័យនឹងកើតឡើងដោយសារគ្រោះធម្មជាតិយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីភ្នាក់ងារឧតុនិយមប្រកាសពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នៅបរិវេណសមុទ្រអាន់ដាម៉ាន់ កាលពីថ្ងៃទី២ ខែមិថុនា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgpniCB9u3Qita0SoSvnNykIz5JmMaVG8IYuZ7ZjxTu9m0vpMaEgr3HJaMNX0DUXTHyX-GblBm5hmXlxpeaf31fntD0Yu9sryt4ivjOGT6FfCR5-g4BNu0zunpY4IU8iNwsH_YnOVfna8IpILJBqyhBMnrbIXh9Q5uQ-Mi8p4ejlvoGxUlzIyNR2pp3I/s760/photo_2026-06-04_08-24-36%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News និង Khaosod ខ្យល់មូសុងនិរតីមានកម្លាំងខ្លាំងបានគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ហើយខ្យល់នឹងបោកបក់កាន់តែជាងមុន ធ្វើឱ្យទឹករលកមានកម្ពស់ពី២ ទៅជាង៣ម៉ែត្រ ។ វានឹងធ្វើឱ្យបណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងឡើង ហើយមានទឹកជំនន់ហូររពីតំបន់ព្រៃភ្នំភ្លាមៗ បាក់ដី និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimDWqYNSord_GArh-LPDITHGS5BMFNJu6_K784vns58s2x2hL1EpZ3ZuJrJmVhOXEuF5jobq3vc7APAcwVBK_lH_qXoDksnNYFqyBSYTP4wNY8LTRde4cv12IrNCcorVNOXrigralk3xWt3utxwuLJOL1dzOjJm4HFPu7pjR540oCwbj-V3UXo4XSwVmk/s1280/photo_2026-06-04_08-24-35.jpg
នាយកដ្ឋាននេះបានប្រកាសអាសន្នទៅកាន់ពលរដ្ឋនៅបណ្តាខេត្តទាំងនេះត្រៀមខ្លួនជាមុន ព្រមទាំងតាមដានស្ថានការណ៍ទឹកជំនន់ជាប់រហូតដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ។ ក្រៅពីនេះ នឹងបញ្ជូនក្រុមការងារសង្គ្រោះ រួមទាំងឧបករណ៍ទៅកាន់តំបន់ហានិភ័យ ក៏ដូចជាត្រៀមបិទតំបន់ទេសចរណ៍មិនឱ្យភ្ញៀវទេសចរចូលកម្សាន្ត ដូចជា ៖ តំបន់ទឹកជ្រោះធម្មជាតិ និងល្អាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpjvPVjZXRZNtqP0WXBabbeM5OyxFLY7icInlFG5zCJr0O3Zf5TJ_qg9CEToScb72TB1Qqiwgq7dxgrIMGkcIZ3vLXqTGDAb8Qgo4eOeZXPXJjuGZce1QlZHTqagUDvfykFWvE2UUA0BfZ9U0hDh3xsxaWNLAUBoy44T5p7h-uETHbTcE0rohsxmZRpEg/s1169/photo_2026-06-04_08-24-34.jpg

គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងរបស់ថៃធ្លាប់មានទឹកជំនន់កើតឡើងយ៉ាងខ្លាំងមិនធ្លាប់មានកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសម្លាប់ជីវិតមនុស្ស និងរងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ពេលនោះ ស្រុកហាតយ៉ៃ ខេត្តសុងក្លា លិចលង់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ និងខូចខាតជាងគេក្នុងចំណោមខេត្តភាគខាងត្បូង ដោយសារភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យកម្រិតទឹកជំនន់ហក់ឡើងយ៉ាងគំហុករហូតដល់ដំបូលផ្ទះ ៕