Home ព័ត៌មានអន្តរជាតិ អាមេរិកសរសើរម៉ាឡេស៊ី និងអាស៊ាន ដែលបំពេញតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

អាមេរិកសរសើរម៉ាឡេស៊ី និងអាស៊ាន ដែលបំពេញតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

98
0

ពេលចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ «Shangri-La Dialogue» លើកទី២៣ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានលើកសរសើរយ៉ាងខ្លាំងដល់ម៉ាឡេស៊ី និងអាស៊ាន ដែលបានបំពេញតួនាទីយ៉ាងសកម្ម ឆាប់រហ័ស ក្នុងការបញ្ចូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយកាត់បន្ថយភាពតានតឹង រួមទាំអគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXqLKXv7Qeat2QNwXOp17iBLYl7VJJWCVvTgxP-qFlUMMBI5ip-lqwTIZ6I7QCPMFeEIKUY5PZ2fIjRZwOjScIiNcKdmDivF99XAUz_y_b0b5iGFhD5WfNonYPtSjEPGFjpwohMInd1k0uoxaTng1Yo47N5VwtF0_MPsQDT_NdAw2s2gfd7znm_4VPQdY/s1200/photo_2026-06-01_09-44-46%20(2).jpg

ថ្លែងក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ «Shangri-La Dialogue» លោក Hegseth បានចាត់ទុកការដឹកនាំរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានកន្លងមក ដែលបានដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យចុះទៅពិនិត្យមើលស្ថានភាពជម្លោះនៅព្រំដែនកម្ពុជា-ថៃ ថាជាការរួមចំណែកដ៏មានអត្ថន័យក្នុងការរក្សាសុខសន្តិភាព និងជាគំរូចែករំលែកការទទួលខុសត្រូវក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4xokP5tmH4FbldbRmQfjlMq4EqdqdH63yCbjZn6Gsals7phBnF473PeFHlD9my1dBUvsd5DVeqwAZKeco5zcZA1QDvhJxWaXa-B-jUkZYdbCGekJxm41NlL7sHBylTZuy3jvhOe4l85FP6dJdN-LkCXWxYPOpoByx5gH7EOv91rK43HeBfSTKU_Zs1Q/s1240/photo_2026-06-01_09-44-46.jpg
លោកក៏បានសរសើរម៉ាឡេស៊ី និងអាស៊ាន ដែលគាំទ្រដល់ការជំរុញសន្តិភាពរវាងកម្ពុជាថៃ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលោកនិយាយថា បណ្តាប្រទេសក្នុងតំបន់បានដើរឆ្ពោះទៅរកការរក្សាសន្តិភាព កាត់បន្ថយភាពតានតឹង និងគាំទ្រការទូតគួរឱ្យទុកចិត្ត ដែលវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែខ្លាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNC9OgmUIxaGxT0DSQnYIJ14t2U5OoscyUa8k4UQZrb4cIKAQ_MrDs_CP6QGrwZ4C0hjSMNxBjMrn__-cG0PiXZA7CCR54mROalacXMqJWAkIwvPyhb5i_bzJ54ABd1C6MwV_Ke09tntWRoK9V6-WShZhKgYrfCzr0po-e0o_Eb5jLUviznQJncPsLy4/s750/photo_2026-06-02_09-08-18%20(2).jpg
សួមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចុះហត្ថលេខាលើឯកសារសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧) ក្រោមវត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន និងលោកប្រធានាធិបតី Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXK7qeoqq155TDBD2yZKZ70zIZ7nr184_kJf52qzo-oQtJ0qP3pn2ULcwhI7zAneF7nb4rXk-AVvCWeQqxLIDMJT4Mgvh4AXYvg2ahG-HPGxj66jAzOGB2-hsQke_fjJI5nTdvRwbQANPlvl9rtmcKgT9WCWouYadR2WbdDzMhkZ8WiTko6hyphenhyphenKnD7lhFk/s1280/photo_2026-06-02_09-08-18%20(3).jpg

សេចក្តីថ្លែងការណ៍រួមនេះ គឺជាការធានាដល់ការស្តារឡើងវិញនូវសុខសន្តិភាពតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្ទាប់ពីផ្ទុះសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែរហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃក៏បានបង្កសង្គ្រាមជាថ្មីម្តងទៀត និងមានរយៈពេលយូរថ្ងៃជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-tVx5gqF1I0oBahDBZxu4SM5E_qxci3p_Wi9kd5PLx836G9kY3vTWTZS0gm0UuiiQRpFZzKb63PVZOUqO94ZPQ8x_FGaWkeN4tNVSIXEYYOmgFT2r9hWgdeTH-z-x03nvZ5Wk4uuPAUyyYkMQZKkHU71V_z5g5sDlyKxa0krdBeYGlvREKJm_-IsKtXs/s1280/photo_2026-06-02_09-08-18.jpg

បច្ចុប្បន្ននេះ នៅតំបន់ព្រំដែនប្រទេសទាំងពីរបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា បើទោះជាមេដឹកនាំកម្ពុជា និងថៃ បានជួបគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក ដើម្បីស្តារសន្តិភាព ស្វែងរកដំណោះស្រាយអហិង្សា និងកាត់បន្ថយភាពតានតឹងក្តី ។ កិច្ចប្រជុំត្រីភាគីដ៏កម្រនេះរៀបចំឡើង និងសម្របសម្រួលដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ (នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨) ៕