Home ព័ត៌មានអន្តរជាតិ មិនត្រូវគ្នាជាមួយអ្នកជិតខាង! ថៃងាកទៅចាប់ដៃវៀតណាម បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

មិនត្រូវគ្នាជាមួយអ្នកជិតខាង! ថៃងាកទៅចាប់ដៃវៀតណាម បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

95
0

ទោះបីជាគ្មានព្រំដែនជាប់គ្នាក៏ដោយ ប៉ុន្តែប្រទេសថៃ ហាក់ចង់បង្កើនភាពជិតស្និតជាមួយវៀតណាមជាខ្លាំង! ដោយថ្មីៗនេះរដ្ឋាភិបាលថៃបានបង្ហាញយុទ្ធសាស្ត្រការទូតលោតផ្លោះថ្មីមួយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រចំនួន ៤ ដើម្បើរុញច្រានទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”ជាមួយវៀតណាម។ នេះគឺជាចំណុចគន្លឹះមួយដែលជម្រុញឱ្យប្រទេសភូមិផងរបងជាមួយដូចជាកម្ពុជា ត្រូវតាមដានឲ្យបានដិតដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirM2x5jeF8UEnaH25uwJ8mJOJCmxBrvMNMU4_eKZKSBPGDjbajqPOB3bSAGBkp0tX40sZnk4A2CSJLOoEYQ3RLJTNe3ncxEvtBrFHrWFJigW0GaCjnnEVIFE4RxSQ5f1UpjewTaX5YyBtu13qL-9P7QCXO-BNyVMeTyPM136GGUmjh6TjhGgsCgs5MAi8/s2048/707891603_1661269712675038_2064670146282156560_n.jpg
យោងតាមរបាយការណ៍ផ្លូវការពីបណ្តាញសារព័ត៌មានទាំងថៃនិងវៀតណាម ជំនួបកំពូលរថ្នាក់ដឹកនាំមួយបានធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ រវាងប្រធានាធិបតីវៀតណាម លោក To Lam និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ។ ក្នុងជំនួបនោះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ដើម្បីលុបបំបាត់របាំងភូមិសាស្ត្រ និងរុញច្រានទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHvsy5-Wz4UDVht6Sa8wLW1KVX5pMsi1GbzPFEu_rxgKlmirC4FVTj72un-ysjxLekwGhYSIJ-E-drEWHIhIp_riwO6LZ8IwlgJodpoFITLoFAJpT5OuZ-F7eFXmCVW4pF_0bwjDX4Tdudw1u-92G6xngbO8c5BSw8OtpqHSGYy2mGvn_p86aCmQnRLU/s2048/708501578_1661269772675032_4090446485525615971_n.jpg

តាមរយៈសេចក្ដីថ្លែងការក្រោយជំនួប ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងរួមមាន៖
១. ការពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពិរប្តេជ្ញាដំឡើងទំហំពាណិជ្ជកម្មទ្វារភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ប្រទេសថៃបានបើកផ្លូវឱ្យក្រុមហ៊ុនវៀតណាម VietJet Air ចូលមកសាងសង់មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះដ៏ធំមួយនៅព្រលានយន្តហោះអន្តរជាតិ U-Tapao ។
២. កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា៖ ដោយប្រទេសទាំងពីរនឹងសហការគ្នាស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ផ្កាយរណប និងកសិកម្មឆ្លាតវៃ។
៣. ពាក់ព័ន្ធនឹងសន្តិសុខ និងវិស័យការពារជាតិ៖ នៅក្នុងចំណុចនេះ ប្រទេសទាំងពីរនឹងរួមដៃគ្នារឹតបន្តឹងសន្តិសុខសាយប័រ ដើម្បីបង្ក្រាបបណ្តាញឆបោកអនឡាញ បទល្មើសឆ្លងដែន និងការជួញដូរគ្រឿងញៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoZB8ZckwlrTcuVm5bsB3-PVp0RH1txElcAkeSw__a13qoKREVMTFIe5yChw-4m5Sq-es08eMGVyaHG2zPaXmOrE56TrV0QOsfgiN48gbozP-v7Ic7C_v_T9NojKdcH9Kr1O3ShZe07uBrFfxIWcjXzxjI0UlZsvDwnlBCJt1__ICJ2hmepIkvZU7pcrM/s820/photo_2026-05-30_14-50-15%20(3).jpg
ការខិតចូលទៅកៀកគ្នាយ៉ាងខ្លាំងក្លារវាងយក្សសេដ្ឋកិច្ចទាំងពីរនៃតំបន់ឥណ្ឌូចិននេះ គឺជាកត្តាជំរុញឱ្យកម្ពុជាត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងស្ថិតនៅចំកណ្តាលរវាងថៃនិងវៀតណាម ព្រោះកម្ពុជានឹងរងឥទ្ធិពលផ្ទាល់លើផ្នែកច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridor)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyg6d9Ki534ubVClEupziTR9II336wuzM96pqBm3bCeSf4tIeyfglHFmQ_lOniSIZUBx1Nwv0vvHbV1GMFAE2qbT2PInqKgsHwb8u7ASUCAScJQuaXkuiD5VptjV3701iXjGnUtm4UzLt5uN52YchfhrMLAMk5OE8SQqTrSZxu1DxCDoIZqaxhU5spCEo/s1200/photo_2026-05-30_14-50-15%20(2).jpg

ដូចគ្នានេះដែរ ការបង្កើតប៉ូលអំណាចសេដ្ឋកិច្ច និងសន្តិសុខដ៏មានឥទ្ធិពលរវាងបាងកក និងហាណូយ ក៏អាចនឹងបង្កើតជាការប្រកួតប្រជែងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ ដែលទាមទារឱ្យកម្ពុជាត្រូវរៀបចំយុទ្ធសាស្ត្រការទូត និងសេដ្ឋកិច្ចឱ្យមានភាពបត់បែន ដើម្បីរក្សាផលប្រយោជន៍ជាតិ និងរក្សាតុល្យភាពអំណាចនៅក្នុងតំបន់៕