ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាពិធីការិនី ណា សាឌី បានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការកែកុនសម្រស់ដើម្បីឱ្យកាន់តែមានស្រស់ស្អាតនិងមានភាពជឿជាក់ជាងមុន។ ជាមួយនឹងបទសម្ភាសន៍នាពេលថ្មីៗនេះ ណា សាឌី ក៏បានបង្ហើបដែរថានៅពេលនាងមានសម្រស់កាន់តែស្អាតវាក៏អាចរកចំណូលបានច្រើនជាងមុន។

ណា សាឌី បានចូលរួមជាតារាកិត្តិយសលើកដំបូងបន្ទាប់ពីវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូងនៅក្នុងកម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៩ ឧសភា ។ ក្នុងបទសម្ភាសន៍នេះ ណា សាឌី បាននិយាយថានាងមានគម្រោងកែកុនសម្រស់តាំងពីឆ្នាំ២០២៥ ដោយសារតែមិនចង់ឮពាក្យសម្តីថាខ្វះខាតចំណុចនេះ ចំណុចនោះ ពីព្រោះនាងរងការ Bully ជាច្រើនដោយសារតែខ្លួនឯងមិនស្អាត។ ពិធីការិនីរូបនេះលើកឡើងទៀតថា នៅពេលនាងស្អាត មានភាពជឿជាក់ នោះនាងនឹងរកប្រាក់ចំណូលជូនគ្រួសារបានច្រើន។
បន្ទាប់ពីកែសម្រស់រួចហើយ ណា សាឌី បាននិយាយថានាងកាន់តែពេញលេញ ស្អាតជាងមុននិងទទួលបានពាក្យសរសើរថានាងក្មេងជាងមុន មុខដូចជាកូរ៉េ ជាដើម។ ក្នុងការកែកុនសម្រស់ ណា សាឌី ថាចំណុចមួយចំនួននាងក៏យល់ស្របដូចអ្នកលើកឡើងទើបនាងកែសម្រស់ណាមួយនាងមិនចង់នៅតែមួយកន្លែងហើយមិនមានភាពលេចលេញនោះទេ។ នៅពេលនាងបំពេញចន្លោះខ្វះខាតទោះបីជាថតជ្រុងណាក៏អាចចេញមកស្អាត ខណៈនាងផ្សព្វផ្សាយផលិតផលច្រើន។.png)
គួរបញ្ជាក់ផងដែរថា ណា សាឌី បានកែខ្ទង់ច្រមុះនៅកូរ៉េនេះគឺមានតម្លៃរហូតដល់ ១៥ ០០០ដុល្លារ ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រៅពីកែច្រមុះ ពិធីការិនីរូបនេះក៏បានវះកាត់កែថ្គាមផងដែរដែលមានតម្លៃ៧០០០ដុល្លារ៕










