Home ព័ត៌មានអន្តរជាតិ រោងចក្រនៅប្រទេសថៃបិទទ្វារច្រើនបំផុតរហូតដល់១៥៦កន្លែង ក្នុងត្រីមាសទី១ ឆ្នាំនេះ

រោងចក្រនៅប្រទេសថៃបិទទ្វារច្រើនបំផុតរហូតដល់១៥៦កន្លែង ក្នុងត្រីមាសទី១ ឆ្នាំនេះ

107
0

រោងចក្រនៅប្រទេសថៃបានបិទទ្វារច្រើនបំផុតនៅត្រីមាសទី១ ឆ្នាំ២០២៦ ស្មើរហូតដល់ចំនួន១៥៦កន្លែង កើនឡើង១១.៤% បើធៀបនឹងឆ្នាំមុន ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ។ ស្ថានភាពនេះបង្ហាញពីវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលចំនួនរោងចក្របិទទ្វារមានច្រើនជាងចំនួនរោងចក្របើកថ្មី ដែលស្មើត្រឹមតែ១៣៩កន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj30AcQ_OmAdWi_0RK95sDxK0-gRJNz0kJpRltv_xwgHpEXIPtpHo1mRTYGzF_uk-zUQHxvDb1bxcwJsJCitKKJEwXrCzsVlbrOMQUswZpHKJZYIjAHKR-ajTCdio7wlFahCsm7f45QsMRFk09P-JNruvbEJAA8vt7kh45W8YeZiw09XiMdJsR97-CKWmw/s1280/photo_2026-05-30_14-18-07.jpg
កត្តាចម្បងជំរុញឱ្យរោងចក្រនៅប្រទេសថៃបិទទ្វារជាបន្តបន្ទាប់ ដោយសារការចំណាយលើប្រេងឥន្ធនៈមានតម្លៃខ្ពស់, ការកើននៃតម្លៃអគ្គិសនី ការដឹកជញ្ជូន និងតម្លៃវត្ថុធាតុដើមសំខាន់ៗ ដូចជា ៖ ផ្លាស្ទិក បានកើនឡើងចាប់ពី១០% ទៅ៣០% ។ លើសពីនេះ តម្រូវការទិញទំនិញធ្លាក់ចុះទាំងក្នងុស្រុក និងក្រៅស្រុក, ពលរដ្ឋថៃបាត់បង់ប្រាក់ចំណូលបានកាត់បន្ថយការចំណាយ ហើយរោងចក្រថៃមិនអាចប្រកួតប្រជែងជាមួយតម្លៃទំនិញនាំចូលពីក្រៅប្រទេសដែលមានតម្លៃថោកជាងបានទេ ជាពិសេស ទំនិញចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqOfGxRSIj6codhyphenhyphen5cJ-t1mqSfe9WFPRzechZ8FzJ9Rth3zSIQTfNAPUt5VH7I_0viHTKs6Q1FxBNDvxdfJj6WIIqpTDA4-NgHv07NrA56OIqDFkC7UI6_c-CW9GW4J88lBDz2l-Tq4KOm85ox85udULiJ71SBnMVSvN6_ZZKF8oCaavxZGosQ7QDbaaU/s1030/photo_2026-05-30_14-18-07%20(4).jpg

ម្យ៉ាងទៀត ការបិទច្រកព្រំដែនគោកជាមួយកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ២០២៥ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាប់គាំង និងបង្កផលប៉ះពាល់មួយផ្នែកដល់ការផលិតទំនិញក្នុងរោងចក្រផងដែរ ខណៈវិនិយោគិនបរទេសចាប់ផ្តើមបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលថៃ ។ រោងចក្របិទទ្វារច្រើនជាងគេ មានដូចជា ៖ អេឡិចត្រូនិក កាត់ដេរ យានយន្ត ម៉ាស៊ីនត្រជាក់ អាហារកែច្នៃ និងដែក ដែលជំរុញឱ្យសេដ្ឋកិច្ចថៃធ្លាក់ទៅក្នុងស្ថានភាពជាប់គាំង ប្រសិនបើប្រេងឥន្ធនៈ និងថាមពលបន្តឡើងថ្លៃដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2h8_jeSe8q-AUWUiDHMym4Pb1TAXJFHzAQpWMJwV7qTQrST40g-pdPaZKYtymb_LYzGYvbEwWxRnPGs6ifYUqgy3irShlc4esnc4Ae7sMnGRdu3baTRAlP_B3ti-vBCUG0OGpBQkHPMYCf2zG1Z_xWVfNc3Te6Y4RMzgVmm89U661nM0YqEMP6uUc6zs/s900/photo_2026-05-30_14-18-07%20(3).jpg

ក្រៅពីនេះ រោងចក្រជាច្រើនកន្លែងទៀតបានផ្អាកដំណើរការបណ្តោះអាសន្ន ឬព្យាយាមបន្តដំណើរការទាំងលំបាក ដោយសារមិនអាចប្រកួតប្រជែងលើការចំណាយថ្លៃដើមខ្ពស់ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ។ អ្នកសេដ្ឋកិច្ចស្នើឱ្យរដ្ឋាភិបាលថៃពន្លឿនការជួយសង្គ្រោះរោងចក្រសហគ្រាសធុនតូច និងមធ្យម ដោយជួយស្វែងរកទីផ្សារ, បង្កើនជំនាញការងារ និងកាត់បន្ថយការចំណាយដើមទុន ពីព្រោះបើបណ្តោយបែបនេះ អ្វីដែលនឹងកើតឡើង គឺមិនត្រឹមតែរោងចក្របិទទ្វារកាន់តែច្រើនទេ វានឹងរុញច្រានសេដ្ឋកិច្ចថៃឱ្យដាំក្បាលចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbNLBzYRi9xwcHHfiUaDjlSrBbjUlI53rL2MXf1ep8KCZd7rv6QFSL6Pb5RqF1UuoIrTek7TDHAwvCeRxaKGZh5piOVW_P85JweSqU7JjLsFgBBBJFuB1d3xH1oIEsbeMOth9UQSIm219MUgBFZvxPPGgFe-wXAVWNSYmGpaojgVFHbLjLIu-k0LcU8jE/s800/photo_2026-05-30_14-18-07%20(2).jpg

បច្ចុប្បន្ន ពលរដ្ឋថៃភាគច្រើនបារម្ភចំពោះការបិទទ្វាររោងចក្រដ៏ច្រើននេះ ពីព្រោះជាសញ្ញាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ ពួកគេត្រូវបាត់បង់ប្រាក់ចំណូល គ្មានលទ្ធភាពរកប្រាក់បង់រំលស់ផ្ទះ រថយន្ត ឬសងបំណងធនាគារ ខណៈអ្នកមិនទាន់បាត់បង់ការងារក៏បារម្ភដែរ ស្របពេលតម្លៃទំនិញប្រចាំថ្ងៃបន្តឡើងថ្លៃ មនុស្សភាគច្រើនមិនពេញចិត្តនឹងការហូរចូលទំនិញចិនមានតម្លៃថោកទេ និងស្តីបន្ទោសរដ្ឋាភិបាលបើកដៃឱ្យទំនិញបរទេសចូលមកបំផ្លាញការផលិតរបស់រោងចក្រក្នុងស្រុក ៕