Home តារាអន្តរជាតិ ប្រាក់ចំណូលរបស់ BTS លើសពី Taylor Swift និង BLACKPINK

ប្រាក់ចំណូលរបស់ BTS លើសពី Taylor Swift និង BLACKPINK

86
0

ប្រាក់ចំណូលរបស់ BTS ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះត្រូវបានគេនិយាយថាបានវ៉ាដាច់តារាចម្រៀងលំដាប់ពិភពលោក Taylor Swift និងឈរនៅលំដាប់កំពូលនៃប្រាក់ចំណូលរបស់តារាល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7BsE22zHvnEkOREgLaX0sFsfnbNea_eMM5E6vGDeFrdmF-GwPbdcGI1RqJKiyen93Hwwnf0RkjHqCezcmCa7_CeHU5RHrZfckXiXTUAUlBsjTtDR5uY1JeG6lkPxFwBu7gFAHOHPX3h2NISU3TEJfK-R5dNgxtP_PBDLEnabGT1cLO0ni_4M2Z_d000c/s1920/image_2026-05-25_16-34-37%20(2).png

នៅក្នុងលក្ខណៈវិនិច្ឆ័យសម្រាប់ចំណាត់ថ្នាក់តារាល្បីៗចំនួន ៤០ រូបដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៦ ដែលទើបតែចេញផ្សាយថ្មីៗនេះដោយ Forbes Korea ក្រុម BTS ត្រូវបានគេដាក់ឈ្មោះថាជាតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រាក់ចំណូលប៉ាន់ស្មាន (មុនបង់ពន្ធ) សម្រាប់តារាល្បីៗក្នុងឆ្នាំ២០២៥-២០២៦ គឺផ្អែកលើប្រភពចំណូលច្បាស់លាស់ផ្សេងៗដូចជា ការលក់តន្ត្រីឌីជីថល ការប្រគំតន្ត្រី ការបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សាយ ការសម្តែងភាពយន្ត និងទូរទស្សន៍ ប្រាក់ខែប្រចាំឆ្នាំ និងសកម្មភាពផ្សាយពាណិជ្ជកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5QUk2kWo0ETyC2ZrwARCKbZepCue7nFdTDEa8PiD5czYd_jQ8XOikCs3fAi9u2Z7arHPE_X596Ws__GdBvBxmefd04sOU-O8Y82DpGuj1iZfNVUkLjadtybvTGDaJgt_zaszuSxZ7Ce16QyIBpo8QkX8FFu927PdN9plss1edn3kdnYvNzPVK5qtUXY/s736/image_2026-05-25_16-34-37.png
BTS ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣៣៤ ពាន់លានវ៉ុនប្រមាណ២២២លានដុល្លារត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមនេះបានវិលត្រឡប់មកវិញជាផ្លូវការជាមួយសមាជិកទាំង៧នាក់ក្នុងខែមីនា ឆ្នាំ ២០២៦ ជាមួយនឹងអាល់ប៊ុម «Arirang»។ តួលេខនេះរួមបញ្ចូលទាំងការទូទាត់ជាមុនដ៏ច្រើនពីអាល់ប៊ុមថ្មី និងអត្ថប្រយោជន៍បន្ថែមដែលទទួលបានពីការបន្តកិច្ចសន្យាជាមួយដៃគូចែកចាយទូទាំងពិភពលោក។ លើសពីនេះ មានចំណែកប្រាក់ចំណេញសម្រាប់សិល្បករពី ៩យប់ដំបូងនៃការប្រគំតន្រ្តី «BTS World Tour Arirang» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVn4UuD2jEu-l5olOLZGf64Ek8NRlAOv_JadibVQrVQVwbshPTXvQmdCpLSwammp9MNKeIUl6SmpcHpheMfasLBzs_uP4PnlpzZmrku3V_IdFsqKxAGM8kZwdHjeXaWlIoi9hhtDBl08SRbqpUuXwCpomByME9xd2BXptKoJxejP22xMXX5tTul_w8IMc/s1440/image_2026-05-22_11-50-51.png

ក្រៅពីតន្ត្រី ប្រភពចំណូលដ៏ធំមួយទៀតរបស់ BTS បានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មប្រណីតៗ។ សមាជិកទាំង៧នាក់បច្ចុប្បន្នមានកិច្ចសន្យាសរុបចំនួន ៣១ ជាមួយយីហោល្បីៗឈានមុខគេជាមួយនឹងប្រាក់បំណាច់ចាប់ពីរាប់សិបទៅរាប់រយពាន់លានវ៉ុនសម្រាប់កិច្ចសន្យាផ្តាច់មុខនីមួយៗ។ ប្រាក់ចំណូលរបស់ BTS ក៏រួមបញ្ចូលទាំងប្រាក់ចំណូលពីសិទ្ធិផ្សាយផ្ទាល់ទូទាំងពិភពលោក និងខ្សែភាពយន្តឯកសារដើមដែលទទួលបានដោយ Netflix ក៏ដូចជាការចែករំលែកប្រាក់ចំណូលពីការកែសម្រួលការប្រគំតន្ត្រីពីមុនៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7zk86t7lJKwIg77LpNmW1PF_qRVPodC1Y4MuNUGBQfagEudIKIRNrPlLnlNfUWaDRK2RVuLO6wvST33SacLXOAivgIBwKfRADuO9nz_gZIMjw3tU4FJZtIT7fckreBajDr-aN1wTCbZnAvUS_1q14t5KCYjaIpNUU2o_LwHoneyV6v45wcGYezYfh8w/s2048/image_2026-05-29_15-53-36%20(2).png

យោងតាមចំណាត់ថ្នាក់សិល្បករតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតឆ្នាំ ២០២៦ របស់ Forbes US សិល្បករដែលរកចំណូលបានខ្ពស់បំផុតរបស់ពិភពលោកបច្ចុប្បន្នគឺ The Weeknd ដែលមានចំណូលប្រហែល ២៩៨ លានដុល្លារ។ យោងតាមទស្សនាវដ្តី Forbes Korea ប្រាក់ចំណូលរបស់ BTS នៅឆ្នាំនេះបានវ៉ាដាច់ Taylor Swift ដែលជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹងប្រាក់ចំណូលប្រហែល ២០២ លានដុល្លារ។ Forbes Korea ព្យាករណ៍ថា នៅពេលដែល BTS បញ្ចប់ដំណើរទេសចរណ៍របស់ពួកគេនៅឆ្នាំ២០២៧ ក្រុមនេះអាចនឹងវ៉ាដាច់ The Weeknd ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj3pnHaJr3R547-G-Arp3zCBMYl7wQt-1wQ9521nykavHoDV8Pj8I_uillI9UCWrovcAggbn3d_f4rUpFU7WLf3bDcBEkRwHx1_FrG2DJwfzxHSmUs8yQJZnnpK0GWLJYo3sabWFxFn6u0s1HAbVUcvpk1AQftFr3P3iqppyLWKcrEDAfZm_3mesRZvXc/s1083/image_2026-05-29_15-53-35.png

យោងតាម Forbes Korea ដដែលក្រុមចម្រៀងនារី BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពី BTS ជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានចំនួន ១៥១.៨ ពាន់លានវ៉ុន ប្រហែល១០០.៦ លានដុល្លារដោយបានចូលរួមជាផ្លូវការជាមួយរួមជាមួយតារាល្បីៗលំដាប់ពិភពលោកដូចជា Beyoncé និង Kendrick Lamar៕