Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងប្រកាសពីគម្រោងផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរដើម្បីទប់ទល់ការគំរា.មពីកូរ៉េខាងជើង

កូរ៉េខាងត្បូងប្រកាសពីគម្រោងផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរដើម្បីទប់ទល់ការគំរា.មពីកូរ៉េខាងជើង

104
0

ស្របពេលរងការគំរា.មកំហែងដោយការបា.ញ់មីស៊ីលជាបន្តបន្ទាប់ពីកូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការពីគោលដៅផលិត និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងនាពាក់កណ្តាលឆ្នាំ២០៣០ និងប្រតិបត្តិការជាផ្លូវការនាពេលបន្ទាប់ ក្រោមកិច្ចសហការជាមួយអាមេរិកលើផ្នែកបច្ចេកវិទ្យា និងការផលិត ។ នេះជាជំហានឆ្ពោះទៅមុខរបស់វិស័យឧស្សាហកម្មនាវាកូរ៉េខាងត្បូង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងទប់ទល់ជាមួយការគំរាមនុយក្លេអ៊ែរពីកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQ2PvBA7Besgl7uXWW7iattfVL9gFdHm0weYFQwgr6NdKqo3HAHrXvik0iriQ2jrzv_7It9CrDM390BK6CrRZJv3ZP15z8klznuxG25okWQ2xQGBix3lUW7sGI28honDVDiUa8XSzqdAXnrr1VGzUyIdYQgEF5UNRSHlwohI4RkigAu4QHL9DDoZ54n4/s1200/photo_2026-05-28_13-23-05%20(2).jpg

ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួននឹងមានសមត្ថភាពប្រតិបត្តិការល្អជាងនាវាមុជទឹកធម្មតាៗដើរដោយប្រេងឥន្ធនៈដែលកូរ៉េខាងត្បូងកំពុងតែប្រើប្រាស់សព្វថ្ងៃ ដោយវាអាចនៅក្នុងទឹកបានយូរ និងចល័តឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgzlD2HuYanGzqVIotPSCI3Efnah4eJUBdN2jdo7J3di3zV4BYT3R3k4krDmSBTFROtoamJt9qGAFPGcA0b1LiGzyHapD6MFuxySKw3uP5EflyNrl9l80aVvQdThVKVleXgHrF2PVvpMpRI8GuY97zHCgV5SwylhkWX8zhOMxHaRL_3-PbNW5BWrFWRlY/s800/photo_2026-05-28_13-23-05%20(3).jpg

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back នាវានេះនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមកម្រិតទាបបំផុត ហើយកូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងពេលដំណើរការ ដើម្បីបង្ការការរីកសាយអាវុធនុយក្លេអ៊ែរ ។ វានឹងបង្កើនសមត្ថភាពកងទ័ពកូរ៉េខាងត្បូង ពីព្រោះអាចនៅក្នុងទឹកបានជាច្រើនខែ និងតាមដាននាវាមុជទឹកកូរ៉ខាងជើង ហើយធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផលិតនាវា ដូចជា ៖ សហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង រុស្ស៊ី និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07lC8YHG9Y2PWNsuoTIUhmBUHkPSAXxNFGn7Wjfsex2xyBI1sztMpDTXylTjzeO9Hoee6GtYL5cRVvEw5DPbonMCVJpS-G5DEsghqA1UIomv8DDsaGtmXLqBZlLwklWbg43z8OGebPDGNnq9mx77eROZ15o7cHsr0FSs28hwRrs8biK8mrxHQLY1E_qI/s725/photo_2026-05-28_13-23-05.jpg

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចូលរួមក្នុងប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែឧសភា ឱ្យដឹងថា នឹងពន្លឿនការផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) និងដ្រូន ដើម្បីបង្កើនសមត្ថភាពការពារប្រទេសដោយខ្លូនឯងនាថ្ងៃអនាគត ។ នេះជាឆន្ទៈរបស់យើងក្នុងការទទួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhldobC9f5LukXB95wig8hhr9WTkkRnhngm8r_IcwgXuhqlCqncXAo5ig3cyWE8o9D0ttkxiu_9Eu9OSme42nfOowxvBw_IaywLBPErgPHNKxbTZXWPWjQZqWVbLWqGjT-xT3rQUEHmHZOkgDjCQJnZaC-OY161Z4ea7CUFG41lGUk-0vxDYNmKpg0F2_I/s1280/photo_2026-05-29_08-16-20.jpg

គោលដៅនេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee សម្រេចបាននូវកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែតុលា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធលើគម្រោងផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរ រួមទាំងពិភាក្សាពីប្រភពប្រេងឥន្ធនៈ និងតម្រូវការបច្ចេកទេស ៕