Home តារាជាតិ ស៊ីន យូប៊ីន កាត់បន្ថយការបង្ហោះនៅលើហ្វេកប៊ុកទោះបីដំណើរការឡើងវិញក៏ដោយ

ស៊ីន យូប៊ីន កាត់បន្ថយការបង្ហោះនៅលើហ្វេកប៊ុកទោះបីដំណើរការឡើងវិញក៏ដោយ

82
0

ដ្បិតថាតារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការឡើងវិញនៃផេកហេ្វកប៊ុករបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនមេតាបិទជិតឆ្នាំក៏ដោយតារាស្រីរូបនេះនៅតែមិនទាន់វិលត្រឡប់មកវិញទាំងស្រុងនៅឡើយទេ។ គេកត់សម្គាល់ឃើញថា ស៊ីន យូប៊ីន បានកាត់បន្ថយបង្ហោះនៅលើហ្វេកប៊ុកប៉ុន្តែគណនីបណ្តាញសង្គមផ្សេងទៀតនាងនៅបង្ហោះរូបភាពធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbykrorE7wRESMQNOXwF_Kr-4TJ1MpuRNazI10lLk-Y3dCKn2xUhNjr2mO_VdmOL_6JPjayHyD0Kbv6RXof8vyStMZ1FLPVnigKs4q7ZHhdngx991k-toFKRRGM_76lZec707L3RbQCUUm4gZiYvH8kDmJgqvdDzXyjZZ2MIoz7SrEz_DHvO-YevkB9Ig/s1099/image_2026-05-28_14-02-55%20(2).png
ថ្មីៗកន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន ទើបតែចូលរួមកម្មវិធីនៅម៉ាកាវក្នុងនាមជា ឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា ដោយបានឈរនៅលើឆាកប្រកាសពានរង្វាន់និងមានឱកាសអង្គុយជិតជួរតារាសម្តែង Xiao Zhan ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8w1KfUjeYT70ZWXV_CX7j8WlWdYHGchNEAdq7o6QEcwLGdKboaROUqfn-h3MQgQvzhBPYk4BLs-DAZQ4pEeG9Yfk90Ixg9_Y_ZylYf7XoZ7ofuddBa-SeIpjT6gXTmXPuCzdJDwNZ8OyOqAGXgI8ERwSDX75IWMj9QHd_Z78kX90s6JPtZt3BLgvUKWc/s1097/image_2026-05-28_14-02-55.png

ទោះជាយ៉ាងណាក៏ដោយ ស៊ីន យូប៊ីន មិនបានបង្ហោះសកម្មភាពផ្សេងៗក៏ដូចជារូបថតស្អាតបន្ទាប់ពីព្រឹត្តិការណ៍នេះនៅលើបណ្តាញសង្គមហ្វេកប៊ុកឡើយ ដោយតារាសម្តែងរូបនេះបានបង្ហោះនៅលើគណនីអ៊ីនស្ត្រាក្រាមក៏ដូចជាទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTjnYTS7pLvWROAND0TwMmpqGeXaIEpzcZAok_jvJ51sXYJBm1JN22ejETo3RgkYLzPU00aBfrAJChQoHud9j5jRapxVoXCxFQplx7GdIyQbdOd8E55d-X7C8PHYf35JkwUKpYXPO70COAqSw6AFzsayI9al0WFZmQmq3i-RLxL5t5gCxOF77e01fBYY/s1099/image_2026-05-28_14-02-54.png

តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការផេកហ្វេកប៊ុករបស់ខ្លួនឡើងវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុនមេតាប្លុកជិត១ឆ្នាំ។ ភ្លាមៗនៃការជូនដំណឹងពីស្ថានភាពផេករបស់ខ្លួន ស៊ីន យូប៊ីន ទទួលបាននូវមតិប្រតិកម្មចម្រុះ។ ក្រោយមកតារាស្រីរូបនេះបានប្រកាសពីការចូលរួមរបស់នាងនៅទីក្រុងម៉ាកាវ។ ការអាប់ដេតចុងក្រោយបំផុតរបស់ ស៊ីន យូប៊ីន នៅលើហ្វេកប៊ុកគឺនៅថ្ងៃទី២១ ខែឧសភា ដែលជាការចែករំលែកនូវកម្មវិធីមួយដែលនាងបានចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqkpozQV8hVKeT_bG6O_GaQDvGs8uwpKqsFrmu2rU0HZtB2lXV5lJZFdN7dyH1aLr3a3F0TBk-X1iDcXbbGydhfrA6JEYc7eik1SVfANz5xE0b8vQBcHVH_uH2_NpcrDwXH7-rf64b_CxiGVBVqFPAwn5ARM3laB4v4OQBrX49a4SFCQ4-dyd3lDfNnVs/s1344/image_2026-05-28_13-45-09.png

ទោះយ៉ាងណា នៅលើបណ្តាញសង្គមផ្សេងទៀតក្រៅពីហ្វេកប៊ុក បន្ទាប់ពីចូលរួមកម្មវិធីនៅម៉ាកាវ ស៊ីន យូប៊ីន បានចែករំលែករូបភាពនិងវីដេអូដែលនាងបានចូលរួមក្នុងវេលានោះប្រកបដោយស្នាមញញឹមនិងការតុបតែងខ្លួនបែបសមសួនមិនឱ្យទាស់ភ្នែកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGmR-Vrat9yz9soTsL4MEJkIQJkGW27ovDCOjbjkrLPBey6rE_QS7zPOKDeybsJ7zB7e_KD8Fc4hCC9nYSkY-ZPGz9FNaFL2wnVO1S2lqpKYwU6GLq0RJTTssgxcCtj3xRmKLkidbfP-oxfFvX26DwUT8rYz3K1KgjeSQGtM_6EWfiIU1IH5F8YQGMsEM/s692/image_2026-05-28_13-57-23.png

នេះមានន័យថាទោះបីជានាងដំណើរការផេករបស់ខ្លួនឡើងវិញក៏ដោយប៉ុន្តែ ស៊ីន យូប៊ីន បានកាត់បន្ថយទៅលើការបង្ហោះលើហ្វេកប៊ុកដោយមានការអាប់ដេតព័ត៌មានច្រើនទៅកាន់អ្នកគាំទ្រនៅលើទិកតុកនិងអ៊ីនស្រ្តាក្រាម។ ចំពោះហេតុផលយ៉ាងណានោះទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយ៕