Home ព័ត៌មានអន្តរជាតិ វៀតណាមនឹងអភិវឌ្ឍន៍ហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតវៃលំដាប់ពិភពលោកនាឆ្នាំ២០៧៥

វៀតណាមនឹងអភិវឌ្ឍន៍ហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតវៃលំដាប់ពិភពលោកនាឆ្នាំ២០៧៥

86
0

រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅដ៏ធំធេងអភិវឌ្ឍន៍ហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើបទាន់សម័យ ស៊ីវិល័យ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ហិរញ្ញវត្ថុលំដាប់ពិភពលោកនាឆ្នាំ២០៧៥ ដោយផ្តោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រើប្រាស់បច្ចេកវិទ្យាគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6zcx6vD9xr4enDs1mxZUs0mZr5S1rTC4EkZK-uXoTmUAdgnllGmDzQvO7fgub5HmMjGni4rtaw0HtgMKIFeta7SQbbEMnOvEu2gh4392RojmpDxkuAvVu4CbJBSVuX-FM-RfpkT9bFpaq97ngaw3c_c-fiiAWQAhIFUclkJI9CMWKSA7bE5CPyqUycI/s1280/photo_2026-05-28_14-01-31%20(2).jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានវៀតណាមរាយការណ៍ថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍន៍គ្រប់វិស័យឱ្យក្លាយជាទីក្រុងឆ្លាតវៃ និងទាន់សម័យលំដាប់ពិភពលោកនាឆ្នាំ២០២៧ ដូចគ្នានៅទីក្រុងធំៗនៅបណ្តាប្រទេសអភិវឌ្ឍន៍ ។ រដ្ឋាភិបាលរំពឹងថា ទីក្រុងនេះនឹងនៅតែរក្សាកំណើនផលិតផលក្នុងស្រុកសរុប (GDP) មិនក្រោម៦% ជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ២០៤៦ ដល់ឆ្នាំ២០៧៥) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ43EF_wC7B_GmV938d7Ay8FhLKICsLb_BTNoIpSUsMuJSwm1Z4z1Xpn9wM7E5u-O7t8-5zaughkavg0sh9cRiai7VcBVZVzbkgxal1q0vvw2bxPxfLheOAHXEIWsEiOET-Xcz4jOZsPsxjPJoHCeQXvMoxi2WJxXHnq-x0xNUJ2v0EnaeUkNMaX2wmK0/s1280/photo_2026-05-28_14-01-31.jpg

ការកំណត់គោលដៅដ៏ធំធេងនេះ ត្រូវបានផ្សព្វផ្សាយដោយការិយាល័យបក្សកុម្មុយនិស្តវៀតណាមកាលពីពេលកន្លងមក និងបញ្ជាក់ថា វាជាការសម្រេចចិត្តកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញឱ្យទាន់សម័យបំផុត មិនចាញ់បណ្តាទីក្រុងធំៗក្នុងតំបន់ និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBw7xWH3KPfME4iQ7h1YMrxpY_FyO8p7hvMtdnAA4gPjNyEAgkmaANY1bT9AJDZRMnViUIgnZiaFkYGdwMfY-kKh3MfJj63XqLcSQWCFedy_xq5fU4UK0rgCdBBWbtiKG34G5i2zResFgNShi15lvrJPQ6cmvAbYw0hSurYex2fPRowa8KZy4CHKrDaI/s1000/photo_2026-05-28_14-01-32%20(2).jpg

គោលដៅរយៈពេលវែង មិនត្រឹមតែផ្លាស់ប្តូរមុខមាត់ទីក្រុងហូជីមិញប៉ុណ្ណោះទេ វាក៏ជួយពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមផងដែរ ក្នុងការប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀត ។ បច្ចុប្បន្ន ទីក្រុងដែលមានពលរដ្ឋរស់នៅកកកុញរាប់លាននាក់នេះ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវប្បធម៌ដ៏ល្បីល្បាញនៅក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehwf3msrnGv4idC7uJbMWTcna2hElImUciCSSnw04vg06oTYzojol5sxThXhRMU4yvEzMYvWegBS73y81bkFmyrTFkZq3FPMSUSyw5EaW0pGuAw9-QBJgWI1aSpxcjWEdBpOtz_3Sf15CJPQFT95wTDdrp2nIVqo3q_5gbiviPrCc3u2AXuiPeNwNyTg/s1280/photo_2026-05-28_14-01-32.jpg

គួរបញ្ជាក់ថា នៅឆ្នាំ២០៧៥ គឺជាគម្រប់ខួប១០០ឆ្នាំ នៃការបង្រួបបង្រួមជាតិវៀតណាម ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការអភិវឌ្ឍទីក្រុងនេះឱ្យរីកចម្រើនជឿនលឿនប្រកបដោយនិរន្តរភាព ក៏ដូចជាបង្កើនសមត្ថភាពក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុផងដែរ ៕