Home ព័ត៌មានអន្តរជាតិ រលកពហិការវា.យប្រ.ហារ Starbucks ស្ទើររលាយហាងពីកូរ៉េខាងត្បូង ព្រោះតែកំហុសនៃការធ្វើទីផ្សារ

រលកពហិការវា.យប្រ.ហារ Starbucks ស្ទើររលាយហាងពីកូរ៉េខាងត្បូង ព្រោះតែកំហុសនៃការធ្វើទីផ្សារ

80
0

លទ្ធផលធ្វើទីផ្សារដោយមិនគិតមុខក្រោយ! ត្រឹមរយៈពេលដ៏ខ្លី ក្រុមហ៊ុនកាហ្វេយក្សដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Starbucks កំពុងតែប្រឈមនឹងការដួលរលំកេរ្តិ៍ឈ្មោះស្ទើរទាំងស្រុងនៅកូរ៉េខាងត្បូង ព្រោះតែរលកនៃការធ្វើពហិការយ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីការធ្វើទីផ្សារខុសឆ្គងដែលជាន់ឈ្លីលើរបួសប្រវត្តិសាស្ត្រជាតិនៃប្រទេសកូរ៉េ ធ្វើដូចជារឿងលេងសើច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigiAx6pdjm8mBMxkz2XZvkOW6dQ-dZm_jmmiIk-h62pkR38s1D2s9ShULd7WF8XsTaQoKlIiHB66yNGvLBwdL2jBhsn5GcPd7mb7LpX8ZmwwQZ08mt4sqLZZSY1yf_wK8uUxW2qA4zIfEW_ipNlgrvXm2DyySbIENmICS8BqGRDHFj4GUtoXNMJGYqV_w/s1280/photo_2026-05-27_16-07-07.jpg
យោងតាមរបាយការណ៍ស៊ើបអង្កេតច្បាស់ការណ៍ពីសារព័ត៌មានអន្តរជាតិល្បីឈ្មោះ The Korea Times និងទីភ្នាក់ងារសារព័ត៌មានជាតិកូរ៉េ Yonhap News Agency ក្រុមហ៊ុនកាហ្វេយក្សរបស់អាមេរិក Starbucks កំពុងតែប្រឈមមុខនឹងមហន្តរាយពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីឡូហ្គោរបស់ក្រុមហ៊ុនត្រូវបានដុតបំផ្លាញ ហើយហាងកាហ្វេនានាប្រែជាស្ងាត់ជ្រងំត្រឹមមួយប៉ព្រិចភ្នែក។ វិបត្តិដ៏ធ្ងន់ធ្ងរនេះបានផ្ទុះឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅពេលដែលក្រុមការងារផ្នែកទីផ្សាររបស់ Starbucks Korea បានបើកយុទ្ធនាការលក់ដបទឹកកែវជជុះទំហំធំ ដោយដាក់ឈ្មោះព្រឹត្តិការណ៍ថា «Tank Day» ឬ «ថ្ងៃនៃរថក្រោះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS3nxGOB6D-wTwwo2v9n10rvEW5w40M-AM2UF7sgUXZyFGI4Qv4lYXVSJsTGa7CGECUUBN8rUgJRKLVbX4MVAUNGLGSyVZCyEiY9ygBjmWqBahFfk_ocEL7l2EN-ptvxQgPKfcMNYKeDEVMJBKmaiYUHX2Vj9r1Gn6AJhFLJM3yJ-rpf7kmueNlRGfvvM/s1110/photo_2026-05-27_16-07-05%20(2).jpg

ការជ្រើសរើសពាក្យពេចន៍ និងពេលវេលានេះ បានបង្កជាកំហឹងទូទាំងប្រទេសកូរ៉េ ព្រោះថ្ងៃទី១៨ ខែឧសភា គឺជាថ្ងៃកាន់ទុក្ខដ៏ក្រៀមក្រំរបស់ជាតិ ដើម្បីរំលឹកខួបនៃចលនាប្រជាធិបតេយ្យក្រុងក្វាងជូ ឆ្នាំ១៩៨០ ដែលកាលនោះរបបយោធាផ្តាច់ការបានបញ្ជូនរថក្រោះ (Tanks) ទៅបង្ក្រាប និងបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃ។ សម្រាប់ពលរដ្ឋកូរ៉េ ទង្វើនេះគឺជាការយកទុក្ខសោក និងឈាមស្រស់របស់វីរជនមកធ្វើជាឧបករណ៍អាជីវកម្មរកលុយដែលមិនអាចអត់ឱនឱ្យបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuRmaRAsMZa2MngUnZ4pSP3YhvhT9NOGjmKVlACVnk58AwLR2D3A8Vyy6ubEZNQRg9gW-fC0tacLPsYgRBtUNpHFAzUNpzGgqRehBHVZteo14IK8nKobf9MlSy2EObiy4N03rkHGQwt8LRmIZfkTOncZAa0MyFVFmtFcnmznRqkQaRuLKFTI_HEpbiJYk/s760/photo_2026-05-27_16-07-05.jpg

យោងតាមប្រភពព័ត៌មានដដែល ស្ថានការណ៍កាន់តែឆេះសន្ធោសន្ធោថែមទៀត នៅពេលដែលសាធារណជនបានរកឃើញថាយុទ្ធនាការដដែលនេះ បានប្រើប្រាស់ពាក្យស្លោកផ្សព្វផ្សាយមួយឃ្លាទៀតគឺ «Tak! on the desk» ឬប្រែថាការវាយតុផាំង។ នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ឃ្លានេះគឺជាពាក្យកុហកភូតភរដ៏ឃោរឃៅរបស់ប៉ូលិសសម្ងាត់កាលពីឆ្នាំ១៩៨៧ ដើម្បីបិទបាំងការពិតជុំវិញការធ្វើទារុណកម្មនិស្សិតសកម្មជនម្នាក់រហូតដល់បាត់បង់ជីវិត ដោយកាលនោះអាជ្ញាធរបានដោះសារថា សមត្ថកិច្ចគ្រាន់តែទះតុផាំង យុវជននោះក៏ភ័យគាំងបេះដូងស្លាប់តែម្តង។ ការយកឃ្លាដ៏មានភាពរសើប និងពោរពេញដោយភាពឈឺចាប់ទាំងនេះមកលេងសើចក្នុងន័យពាណិជ្ជកម្ម បានដុតបញ្ឆេះស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋឱ្យផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតឈានដល់មានចលនាប្រមូលផ្តុំគ្នាយកញញួរមកវាយកម្ទេចដបកែវ Starbucks ចោលនៅខាងមុខហាង និងនាំគ្នាលុបកម្មវិធីរបស់ក្រុមហ៊ុនចោលពីទូរស័ព្ទដៃរាប់លានគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUxPq32G7GAVC8YlAqn-guwR8i6bBs-3hEVDstiG0HyPqN3aNwUTLYP0RcAqjs8JWBNLIXrtda4qkMbDEd0-OBweW4MKECOAUqKSu9nWf_wUGDUhhjYGkn4jp0O_FeyBloIH3usdfYVh4KQcquPQ_YUpOi6BnfpukDNpfkyoIkz2V3ePh9_nTWY_2pfI8/s1280/photo_2026-05-27_16-07-06%20(2).jpg

របាយការណ៍ការទូតពី The Korea Herald បានបង្ហាញថា មហន្តរាយទីផ្សារមួយនេះបានរុញច្រានឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ចេញមុខមកដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ដោយប្រធានាធិបតី លោក លី ជេម្យុង បានចេញមុខថ្កោលទោសចំៗ ដោយហៅទង្វើនេះថាជាការលោភលន់ដ៏អមនុស្សធម៌របស់សាជីវកម្មបរទេស។ ភ្លាមៗនោះ ក្រសួងមហាផ្ទៃកូរ៉េបានចេញបញ្ជាហាមឃាត់មិនឱ្យប្រើប្រាស់ ឬទិញផលិតផល Starbucks នៅក្នុងគ្រប់កម្មវិធីផ្លូវការរបស់រដ្ឋទាំងអស់ ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ចំណូលផ្នែកសាជីវកម្មយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzUPVLJUbCGMr2ScXdAZTJJO5c0s1nngPJ2YlHqb4i0M1E6m9qQr9HGFa8Z1SgUPsjZ__jk-iZBEh_Hu_MA_Smay4YiVDfLFm7chyphenhyphenuju8f0y3vD52Qgcj7hh20DuA5Pr4FgNWdvBh8QLDpqczJIZ7l-7oy1mXvLlQrQsa_7K6O2JacVOe7nXAxDn0_g2s/s640/photo_2026-05-27_16-07-06.jpg ក្នុងស្ថានភាពដ៏ទាល់ច្រកដើម្បីស្រោចស្រង់ស្ថានការណ៍ ក្រុមហ៊ុនមេ Shinsegae Group បានសម្រេចបណ្តេញនាយកប្រតិបត្តិ (CEO) របស់ Starbucks Korea លោក Sohn Jeong-hyun ចេញពីតំណែងភ្លាមៗ ខណៈដែលមហាសេដ្ឋីប្រធានក្រុមហ៊ុន លោក Chung Yong-jin ក៏បានចេញមុខឱនក្បាលសុំទោសជាសាធារណៈតាមទូរទស្សន៍ជាតិចំនួន ៣ ដងផងដែរ ប៉ុន្តែហាងកាហ្វេដែលនៅតែបន្តស្ងាត់ជ្រងំបានបង្ហាញថា អំណាចអ្នកប្រើប្រាស់របស់ពលរដ្ឋកូរ៉េនៅមិនទាន់ព្រមអត់ឱនឱ្យឡើយ៕