Home ព័ត៌មានអន្តរជាតិ អ្នកស្រាវជ្រាវអង់គ្លេសរកឃើញមនុស្សមានភ្នែក១ទៀតលាក់នៅកន្លែងនេះ

អ្នកស្រាវជ្រាវអង់គ្លេសរកឃើញមនុស្សមានភ្នែក១ទៀតលាក់នៅកន្លែងនេះ

97
0

ពិតជាគួរឱ្យភ្ញាក់ផ្អើល! នៅពេលអ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញអាថ៌កំបាំងដ៏អស្ចារ្យមួយ គឺមនុស្សមានភ្នែក១ទៀតលាក់ជ្រៅនៅក្នុងខួរក្បាល ហៅថា «ក្រពេញ Pineal» មានទំហំប៉ុនគ្រាប់សណ្តែក ។ កាលពី៥០០លានឆ្នាំមុន ភ្នែកទី៣នេះមានតួនាទីសំខាន់សម្រាប់ចាប់ពន្លឺលើក្បាលរបស់មនុស្ស ហើយវាក៏វិវឌ្ឍន៍ជាបន្តបន្ទាប់មកលាក់ក្នុងខួរក្បាលនាពេលបច្ចុប្បន្ន ហើយបំពេញតួនាទីសំខាន់គ្រប់គ្រងនាឡិកាជីវសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC51NY3QCucX9RKO8pmoW_WQLac51JIQj-Udn9_otlQSe1PJlnO1-dFpWzPxNiJFzFze5q20iKs8clkv1uOGqCudeobwE_PgVZwItYFNB6PRKDQBZp5xP5ecv1_BT5m3GSAeDgf2HJ9VNVMQ9GS7nPnv5C0f-iK0GZ44I3E3385GhOajqvQ-0p3UEl4JY/s1200/photo_2026-05-27_09-44-54.jpg
សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យ Sussex ឈ្មោះ Thomas Baden បានបង្ហាញលទ្ធផលការជ្រាវជ្រាវក្នុងទស្សនាវដ្តីលំដាប់ពិភពលោក Current Biology កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដោយវិភាគទិន្នន័យពីការវិវត្តន៍សរីរាង្គផ្សេងៗរបស់មនុស្សកាលពី៥០០លាន ទៅ៦០០លានឆ្នាំមុន និងប្រៀបធៀបជាមួយសត្វបច្ចុប្បន្ន ដូចជា៖ ត្រី និងអន្ទង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxQE28ZNHeLPfOZmO_I_ONuTAkTCrWn7VG0ium05b107aCPU_Lr4hGdVTXqLG_SNKRHHfkxpcg-OVZTRIyq-OAXbH3xraTEiKqYahRnciJyJbdLyEG7cetXvYjjRRi5NEGOeN938Tad7bElvqEbKYOcgi4qjKdSmlcUUWqWIPq7iRQTkGdt7PG7HCyh0/s1248/photo_2026-05-27_09-45-12.jpg

លទ្ធផលការស្រាវជ្រាវបង្ហាញថា កាលពី៥៧៥លានឆ្នាំមុន មនុស្សមានភ្នែកដល់ទៅ៣ ក្នុងនោះភ្នែកទាំងពីរសម្រាប់សម្លឹងរកអាហារ និងភ្នែក១ទៀតនៅលើក្បាល សម្រាប់ចាប់ពន្លឺ ។ បន្ទាប់មក ភ្នែកទាំងពីរមិនត្រូវបានប្រើប្រាស់ច្រើនប៉ុន្មានទេ គឺប្រើប្រាស់តែភ្នែកទី៣ លើក្បាល ទាំងថ្ងៃទាំងយប់ ។ រាប់លានឆ្នាំក្រោយ ភ្នែកទី៣ លើក្បាល ក៏វិវត្តន៍ទៅលាក់ក្នុងខួរក្បាលវិញ ហៅថា «ក្រពេញ Pineal» មានតួនាទីគ្រប់គ្រងនាឡិកាជីវសាស្ត្រ (គ្រប់គ្រងមុខងារសំខាន់ៗ ដូចជា ៖ ការបញ្ចេញអូរម៉ូន សីតុណ្ហភាពរាងកាយ វការគេង និងភ្ញាក់ ដែលនាឡិកានេះបញ្ជាដោយខួរក្បាល) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHZuk4fm7MH_kRxmaOQmQjjb08ijcxPNoNsbFvYU1HL-7EOqu2htdrpXMyByyAQaYQjKtAG38gILRZB9oNH7eHMjh77f_pRzwzPys0b7qrib2VYcFPlWmNMDoRexP3-b7WTrmXdJ6JJXKbGn3fGmqeR5KBWl_jnVdxCxhWGSNENVb7widkUzzcrMaTdaM/s1280/photo_2026-05-28_09-05-02%20(2).jpg

បើតាមសាស្ត្រាចារ្យ Baden សរីរាង្គរបស់មនុស្សបានវិវឌ្ឍន៍រហូតមកដើម្បីបំពេញតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ភ្នែកទី៣ មិនបានសម្លឹងឃើញរូបភាពដូចភ្នែកទាំងពីរនោះទេ ប៉ុន្តែសម្រាប់ទទួលពន្លឺគ្រប់គ្រងនាឡិកាជីវសាស្ត្ររយៈពេល២៤ម៉ោង និងបំពេញតួនាទីស្ងាត់ៗក្នុងខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Ah92UdYNAZJwgRXKgLD6TysSisvxUfyZ4KWf5zJHQ3KiVjuqUdMtVCoPOYVIL5xfp6P68qYYRkxJVmN1YI0zhNV95k6Lrd_k4kf2u7VAdWdkvE0mNHd1bzuNJ7bGRM1Gw9NgBwnRSGfsrNprk0HUQ_fYjNuyL-jDtxMCiiRohDACX-ZltSt6FmHA5nw/s720/photo_2026-05-28_09-05-02.jpg

បើទោះជាបច្ចុប្បន្ន ភ្នែកទី៣ ត្រូវបានគ្របដណ្តប់ដោយខួរក្បាល និងមិនអាចមើលឃើញរូបភាពខាងក្រៅបាន ប៉ុន្តែវានៅតែទទួលពន្លឺបន្តពីភ្នែកទាំងពីរ ។ តួនាទីសំខាន់របស់វា គឺគ្រប់គ្រងនាឡិកាជីវសាស្ត្រជួយឱ្យដឹងថា ត្រូវគេងពេលណា ភ្ញាក់ពេលណា ហើយនេះមិនមែនជាការរកឃើញភ្នែកថ្មីស្រឡាងទេ ប៉ុន្តែជាការស្រាវជ្រាវពីមនុស្សបុរាណកាលពីរាប់រយលានឆ្នាំមុន ធ្លាប់ប្រើប្រាស់ភ្នែកទី៣ ៕