លែងធូរដូចមុនហើយ! ចាប់ពីឆ្នាំ២០២៧ ជប៉ុននឹងចាប់ផ្តើមអនុវត្តវិធានការថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) និងប្រព័ន្ធវិភាគទិន្នន័យតាមអ៊ីនធើរណេត ដើម្បីតាមដាន និងបង្ក្រា.បជ.បរទេសដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅទូទាំងប្រទេស ។ វិធានការថ្មីចាប់ផ្តើមពីការបង្កើតអង្គភាពល្បាតអនឡាញ ដើម្បីស្វែងរកការបង្ហោះពីការផ្តល់ការងារខុសច្បាប់ក្នុងបណ្តាញសង្គម ទោះជាសរសេរជាភាសាបរទេសផ្សេងៗ មិនមែនជាភាសាជប៉ុនក៏ដោយ ។
វិធានការថ្មី គឺជាការរឹតបន្តឹងលើការគ្រប់គ្រងជ.នបរទេស ដោយមន្ត្រីអន្តោប្រវេសន៍មានតួនាទីប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធវិភាគទិន្នន័យតាមអ៊ីនធើរណេតក្នុងការស្វែងរកជ.នបរទេសស្នាក់នៅហួសសុពលភាពទិដ្ឋាការ និងធ្វើការខុសច្បាប់នៅទូទាំងប្រទេស ។ 
ទោះជាបច្ចុប្បន្ន ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មបរទេសយ៉ាងខ្លាំង និងប្រកាសស្វែងរកជនបរទេសមកធ្វើការជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យជនបរទេសស្នាក់នៅផុតសុពលភាពទិដ្ឋាការ និងធ្វើការខុសច្បាប់ទេ ។ ក្រៅពីនេះ ក៏មានការផាកពិន័យ និងចាត់វិធានការយ៉ាងតឹងរ៉ឹងផងដែរ ទៅលើក្រុមហ៊ុនណាដែលទទួលជនបរទេសគ្មានឯកសារច្បាស់លាស់ឱ្យចូលធ្វើការ ។
.jpg)
កន្លងមក អាជ្ញាធរខេត្តអ៊ីបារ៉ាគី (នៅភាគឦសានប្រទេស) បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១ម៉ឺនយេន (ឬជាង៦០ដុល្លារ) ដល់ពលរដ្ឋណារាយការណ៍ពីក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសធ្វើការខុសច្បាប់ ហើយអ្នករាយការណ៍ទាំងអស់នឹងត្រូវរក្សាការសម្ងាត់បំផុត ឬមិនបង្ហាញអត្តសញ្ញាណដើម្បីសុវត្ថិភាព ។

កាលពីខែមករា ឆ្នាំ២០២៦ ជនបរទេសស្នាក់នៅខុសច្បាប់នៅប្រទេសជប៉ុន ស្មើប្រមាណ៦ម៉ឺន ៨ពាន់នាក់ ធ្លាក់ចុះប្រមាណ៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរដ្ឋាភិបាលមើលឃើញថា ការចាត់វិធានការតឹងរ៉ឹងលើជនបរទេសទាំងនេះ គឺជាវិធានការចាំបាច់ ។
គួរបញ្ជាក់ថា ជនបរទេសចង់មកធ្វើការនៅប្រទេសជប៉ុន ដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសរបស់ខ្លួន, អាចរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗក្នុងការងារ, ទីក្រុងមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្អាត ប៉ុន្តែដោយសារច្បាប់ការងារតឹងរ៉ឹង, ការស្នើសុំទិដ្ឋាការស្របច្បាប់មានភាពស្មុគស្មាញ ចំណាយប្រាក់ច្រើន ទើបពួកគេជ្រើសរើសការងារខុសច្បាប់ ៕










