Home ព័ត៌មានអន្តរជាតិ ថៃប្រែពីប្រទេសខ្វះកម្លាំងពលកម្ម មកជាប្រទេសខ្វះការងារឲ្យពលរដ្ឋធ្វើជិត ៤០ម៉ឺននាក់

ថៃប្រែពីប្រទេសខ្វះកម្លាំងពលកម្ម មកជាប្រទេសខ្វះការងារឲ្យពលរដ្ឋធ្វើជិត ៤០ម៉ឺននាក់

90
0

រដ្ឋាភិបាលអនុទីនលេងមួយក្បាច់ទម្លាក់សេដ្ឋកិច្ចថៃឲ្យស្រុតចុះមួយទំហឹង! យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះបានបង្ហាញថា ប្រទេសថៃកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏ចម្លែកមួយ ពោលគឺអត្រាពលរដ្ឋក្នុងស្រុកអត់ការងារធ្វើមានការកើនឡើង ចំពេលដែលវិស័យឧស្សាហកម្មសំខាន់ៗជាច្រើនទៀត បែរជាជួបវិបត្តិខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnldX4qXDWeG9ZMQdPByZPdz2XplEcaHZTjzWB-fYo4olrBSPfhPkDnY3NQGBM-H05qFzBD5cLgnBNRW7DqCGJinJd8GlBODypZHJNQ8SxeqOOM23Jk47RIICGP0u-hLwU0OX5hgKF1FdMED-SpU3SX6YcuXDsOT-D5NSdk92RsN3ZMJgulD19s0R28nc/s1280/photo_2026-05-27_10-27-01%20(5).jpg
យោងតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មានថៃ The Thaiger បានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសថៃបានហក់ឡើងដល់ ០,៩១% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ នេះ ដែលស្មើនឹងប្រជាជនជិត ៤០០,០០០ នាក់ គ្មានការងារធ្វើ។ កំណើននៃភាពគ្មានការងារធ្វើនេះ ត្រូវបានគេមើលឃើញថាបណ្តាលមកពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ សម្ពាធថ្លៃដើម និងការជ្រៀតជ្រែកនៃបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅរកយានយន្តអគ្គិសនី (EV) ជាដើម ដែលធ្វើឱ្យកាត់បន្ថយតម្រូវការបុគ្គលិកក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម និងការលក់រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpxusN7I2WdeR_bSkffh1MkAhr4bHhN8BXrW7rNu0zECqPNDdYOaHZ9got_iWWtnYKk2T3TaIs_uzZxvseNDK2vGWzaHw9EIOOii4gBCE1BqmZlTwp1N27KXLs0gjNXuLOS3BEPOdff2k-TvZnDIvmtPd0V5DN29-sEGnDIlkGO1yxHSuDxMLZNNJNKQ/s1080/photo_2026-05-27_10-27-01.jpg
របាយការណ៍ដដែលបានគូសបញ្ជាក់ថា និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ និងអ្នកអត់ការងារធ្វើរយៈពេលវែង កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកការងារដែលស្របនឹងជំនាញរបស់ខ្លួន រហូតដល់ពលរដ្ឋខ្លះបង្ខំចិត្តដកខ្លួនទៅធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្មានសន្តិសុខហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYaHNmiKhv1gfNX9Zzfd37kMMx7CGd2dZ10CW-5b1yxURFuUGGZ-cg_F5zflob7Gw6gKsVCDmE9aClEICsIwmTwFMf6v78Sqd1Vt1hvEBj6hcKTqu1Yj4dvuwJEIUCgSNyYTPEH4ZWgLN57CWwUGBZi_PsEzCiTbiOfkjdwPvolRqPd0U7EE6fYeR88JU/s1080/photo_2026-05-27_10-27-01%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាភាពផ្ទុយគ្នានៃទីផ្សារពលកម្មថៃនោះគឺ ខណៈពេលដែលពលរដ្ឋថៃខ្លួនឯងអត់ការងារធ្វើ វិស័យស្នូលមួយចំនួនទៀតដូចជា វិស័យសំណង់ កសិកម្ម និងនេសាទ បែរជាកំពុងស្រែកឃ្លានកម្លាំងពលកម្មយ៉ាងខ្លាំង។ កង្វះខាតនេះ កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហើញនៃពលករចំណាកស្រុក ពិសេសពលករកម្ពុជាស្របច្បាប់ ដែលបានដាំក្បាលចុះពីប្រមាណ ៥៥០,០០០ នាក់ មកសល់ត្រឹមតែ ១៩៤,០០០ នាក់ប៉ុណ្ណោះ ដោយសារតែរងផលប៉ះពាល់ពីជម្លោះការទូត និងបញ្ហាព្រំដែនកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8hXJVeZGO0e9IRabMdnEfC6LxVRzEF770XY0Aoh3dE8Qpm0sP3RJOQ4IaGgGkrOjIrp4vUUrK6K3LLrmoMmeqQhd7soamlz7m5Y-BPodhBD49CGK9mP2aezysCNrR0_LzQ6HNNWX2OdaaEVOd3QrFFwph4okcJ_oV7qoc0PR-PlY6VNr4EkWQ2KH8jOU/s900/photo_2026-05-27_10-27-01%20(2).jpg

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពគាបសង្កត់ពីរផ្លូវ ពោលគឺពលរដ្ឋក្នុងស្រុកដែលគ្មានការងារធ្វើ មិនអាច ឬមិនព្រមទៅបំពេញកន្លែងទំនេរក្នុងវិស័យពលកម្មធ្ងន់ៗទាំងនោះឡើយ ខណៈដែលវិស័យឧស្សាហកម្មបែបប្រពៃណីក៏មិនអាចដំណើរការទៅមុខរួច បើគ្មានពលករចំណាកស្រុក។ វិបត្តិនេះកំពុងជម្រុញឱ្យសមាគមធុរកិច្ចថៃ ដាក់សម្ពាធលើរដ្ឋាភិបាលឱ្យពន្លឿនការសម្រួលនីតិវិធីច្បាប់ ដើម្បីទាក់ទាញពលករពីប្រទេសជិតខាងឱ្យត្រឡប់ទៅធ្វើការវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ៕