ថ្មីៗនេះរូបភាពរបស់ គុណ ពៅណា បានលេចឡើងនៅលើបណ្តាញសង្គមម្តងទៀតបន្ទាប់ពីកម្មវិធីប្រកួតចម្រៀងបានចាក់ផ្សាយហើយត្រូវបានកាមេរ៉ាបានចាប់យករូបភាពរបស់ គុណ ពៅណា។ ស្របពេលរឿងនេះបានរីកសាយភាយឃើញ គុណ ពៅណា អបអរសាទរបេក្ខជនចូលរួមស្រាប់តែ ឡូរីន បានបោះសម្តីថា គុណ ពៅណា ជាប្រពន្ធគ្រប់តារាប្រុសទាំងអស់។

ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈក្នុងស្រុកប្រាកដជាបានដឹងខ្លះៗមកហើយទៅលើបុគ្គល គុណ ពៅណា ដែលមានរឿងចម្រូងចម្រាសយ៉ាងខ្លាំងជាមួយនឹងតារាចម្រៀង លីម តិចម៉េង កាលពីកន្លងមកនេះ។ មិនត្រឹមតែម្ចាស់ពានរូបនេះប៉ុណ្ណោះទេដែលមានរឿងរកាំរកូសជាមួយប៉ុន្តែតារាប្រុសជាច្រើនទៀតក៏ត្រូវ គុណ ពៅណា បង្ហោះរូបបញ្ជាក់ពីទំហំស្នេហាដូចគ្នា យូហៃ ថេណា វណ្ណដា ជី ដេវីត និងតារាប្រុសផ្សេងទៀតតែតារាប្រុសទាំងនេះមិនបានចេញមកតបតឬបានបង្ហាញសកម្មភាពអ្វីនោះទេ។
យ៉ាងណាមិញនាពេលថ្មីៗនេះកម្មវិធី x factor Cambodia រដូកាលទី២ បានចាក់ផ្សាយសប្តាហ៍របស់ខ្លួនដោយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគួរឱ្យកត់សម្គាល់។ ភាពភ្ញាក់ផ្អើលក្រៅពីបេក្ខភាពចូលរួមប្រកួតគឺទស្សនិកជនដែលចូលរួមទស្សនាម្នាក់ដែលគេដឹងថាជា គុណ ពៅណា។ តាមរយៈវីដេអូមួយគេបានឃើញកាមេរ៉ារបស់កម្មវិធីបានតម្រង់ទៅបង្ហាញពី គុណ ពៅណា ដែលកំពុងទះដៃអបអរសាទរបេក្ខជនស្រស់សង្ហាម្នាក់។

វីដេអូដែលរីករាលដាលនៅលើបណ្តាញសង្គមនេះបានជំរុញឱ្យស្រីស្អាត ឡូរីន ស្រាប់តែចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងការលើកឡើងថា «តារាប្រុសទាំងអស់ជារបស់ចែ ជាប្តីចែទាំងអស់ គុណ ពៅណាប្រពន្ធគ្រប់តារាប្រុស»។
គួរបញ្ជាក់ផងដែរថា ឡូរីន នៅតែបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនទៅកាន់អ្នកគាំទ្រជាមួយនឹងរាងដែលស្រស់ស្អាតជាទីប្រាថ្នារបស់នារីៗជាច្រើន។ ងាកទៅកាន់ជីវិតឯកជនវិញចាប់តាំងពីមានពាក្យចចាមអារ៉ាមបែកគ្នាជាមួយនឹង វណ្ណដា មកគេពុំដែលឃើញអ្នកទាំងពីរនៅជាមួយគ្នាឡើយ។ ស្ថានភាពនេះបានជំរុញឱ្យអ្នកគាំទ្រគិតថាពួកគេប្រហែលជាបែកគ្នាមែនទែនហើយ៕










